**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

បទវិភាគ៖ហ្វីលីពីនសុខចិត្តធ្វើជាទ័ពស្រួចរបស់អាមេរិក តែតាមពិតគឺកំពុងនាំភ្លើងដាក់ខ្លួន

ថ្ងៃទី ២៧ ខែមេសា លោក Gilberto Teodoro រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីនបានអះអាងថា ចាប់ពីរដ្ឋាភិបាលហ្វីលីពីនអាណតិ្តនេះឡើងកាន់រដ្ឋអំណាចកាលពីឆ្នាំ២០២២មក ក្រសួងការពារជាតិមិនដឹង ហើយមិនដែលឈានដល់កិច្ចព្រមព្រៀងផ្ទៃក្នុងណាទាំងអស់ជាមួយប្រទេសចិនអំពីជម្លោះសមុទ្រចិនខាងត្បូងទេ ។ នេះជាការបដិសោធជាសាធារណៈជាថ្មីម្តងទៀតរបស់ភាគីហ្វីលីពីនចំពោះការដែលចិននិងហ្វីលីពីនបានឈានដល់ “កិច្ចព្រមព្រៀងជឿទុកចិត្តគ្នា”អំពីបញ្ហាថ្មប៉ប្រះទឹកRen’ai ។
តើ “កិច្ចព្រមព្រៀងជឿទុកចិត្តគ្នា”នេះបានកើតឡើងយ៉ាងដូចម្តេច ? បានឈានដល់កិច្ចសន្យាណាខ្លះ? បានដើរតួនាទីណាខ្លះ ? ជាបន្តទៀត សូមរំលឹកឡើងវិញនូវប្រវតិ្តសាស្ត្របន្តិច នោះអ្នកផងទាំងពួងនឹងដឹងច្បាស់អំពីរឿងនេះ ។
ថ្មប៉ប្រះទឹកRen’ai ជាថ្មប៉ប្រះទឹកគ្មានមនុស្សស្នាក់នៅនៅប្រជុំកោះNanshaនៃប្រទេសចិន ។ មាត្រាទី៥ នៃ «សេចកី្តប្រកាសប្រតិបតិ្តសមុទ្រចិនខាងត្បូង»ដែលប្រទេសចិននិងប្រទេសអាស៊ាន ក្នុងនោះក៏បូករួមទាំងហ្វីលីពីនផងបានចុះហត្ថលេខាបានកំណត់យ៉ាងច្បាស់ថា គួរតែរក្សាសភាពការណ៍ “គ្មានមនុស្សស្នាក់នៅគ្មានសំណង់”នៅថ្មប៉ប្រះទឹកដែលគ្មានមនុស្សរស់នៅនៃសមុទ្រចិនខាងត្បូង ។ កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ១៩៩៩ នាវាចម្បាំង The Sierra Madre mountain បាន “ទុកចោល “ដោយខុសច្បាប់នៅថ្មប៉ប្រះទឹកRen’ai ។ បន្ទាប់ពីចិនលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ ហ្វីលីពីនបានសន្យាជាច្រើនលើកថា នឹងអូសចេញនាវាចម្បាំងដែល “ទុកចោល “ដោយខុសច្បាប់ ប៉ុន្តែ ២៥ឆ្នាំបានកន្លងផុតទៅហើយ ហ្វីលីពីននៅមិនទាន់អូសនាវាចម្បាំងនេះចេញទៅនៅឡើយទេ ។
ក្នុងអំឡុងពេលរដ្ឋាភិបាលរបស់លោកDuterte ដើម្បីពង្រឹងនិងគ្រប់គ្រងស្ថានការណ៍នៅសមុទ្រចិនខាងត្បូង ប្រទេសទាំងពីរចិននិងហ្វីលីពីនបានឈានដល់ “កិច្ចព្រមព្រៀងជឿទុកចិត្តគ្នា”មួយច្បាប់អំពីបញ្ហាថ្មប៉ប្រះទឹកRen’ai ។ ភាគីហ្វីលីពីនបានសន្យាថា មិនដឹកជញ្ជូនសម្ភារៈសំណង់ទៅកាន់នាវាចម្បាំងដែល “ទុកចោល “ដោយខុសច្បាប់ទៀត ដោយគិតពីផ្នែកមនុស្សធម៌ ប្រទេសចិនបានរៀបចំចាត់ចែងជាពិសេសដោយបណ្តោះអាសន្នចំពោះទង្វើដែលភាគីហ្វីលីពីនដឹកជញ្ជូនសម្ភារៈជីវភាពរស់នៅដ៏ចាំបាច់ទៅកាន់នាវាចម្បាំងដែល “ទុកចោល “ដោយខុសច្បាប់ ។ “កិច្ចព្រមព្រៀងជឿទុកចិត្តគ្នា”មិនមែនជាកិច្ចព្រមព្រៀងសម្ងាត់ទេ ហើយក៏មិនពាក់ព័ន្ធដល់គោលជំហរអំពីអធិបតេយ្យភាពរៀងខ្លួននោះដែរ ។
បន្ទាប់ពីរដ្ឋាភិបាលហ្វីលីពីនអាណតិ្តនេះបានឡើងកាន់រដ្ឋអំណាចកាលពីខែមិថុនា ឆ្នាំ២០២២ រហូតដល់ដើមខែកុម្ភៈឆ្នាំ២០២៣ សមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធនៃភាគីទាំងពីរចិននិងហ្វីលីពីនសុទ្ធតែគោរពកិច្ចព្រមព្រៀងនេះជាប់រហូត ។ ដោយឡែក ភាគីចិនបានរាយការណ៍និងប្រាស្រ័យទាក់ទងអំពីកិច្ចការពាក់ព័ន្ធនឹង “កិច្ចព្រមព្រៀងជឿទុកចិត្តគ្នា” ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលហ្វីលីពីនជាច្រើនលើក ។ ប៉ុន្តែ បន្ទាប់ពីបានអនុវត្តការបំពានចូលដែនសមុទ្រពាក់ព័ន្ធដោយខុសច្បាប់មួយលើក ភាគីហ្វីលីពីនក៏បានលុបចោលដោយឯកតោភាគីនូវការយោគយល់និងការរៀបចំទាំងអស់ ។
អាចឃើញថា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសហ្វីលីពីនអះអាងថា មិនដែលដឹងពី “កិច្ចព្រមព្រៀងជឿទុកចិត្តគ្នា”ដែលរដ្ឋាភិបាលអាណតិ្តមុនឈានដល់ជាមួយប្រទេសចិន គឺធ្វើពុតជាល្ងង់សុទ្ធសាធ ។
នៅពេលមុននេះមិនយូរប៉ុន្មាន ក្នុងអំឡុងពេលលោក Marcos ប្រធានាធិបតីហ្វីលីពីនបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក អ្នកតវ៉ានៃប្រទេសហ្វីលីពីនបានលើកឡើងថា ហ្វីលីពីនបាននិងកំពុងត្រូវអាមេរិកអូសឱ្យចូលអ្វីដែលហៅថា “ខ្សែសង្វាក់កោះទីមួយ” នេះជាយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយរបស់អាមេរិកដើម្បីទប់ស្កាត់ប្រទេសចិន ។ មានអ្នកវិភាគបានលើកឡើងថា ដើម្បីគាំពារផលប្រយោជន៍នៅតំបន់អាស៊ីប៉ាស៊ីហ្វិក អាមេរិកបាននិងកំពុងប្រែហ្វីលីពីនទៅជា “ទឹកដីអាណានិគមថ្មី” ក្នុងន័យបញ្ជាឱ្យហ្វីលីពីនញុះញង់និងបង្ករឿងនៅសមុទ្រចិនខាងត្បូង និងជ្រៀតជ្រែកកិច្ចការក្នុងតំបន់ ដើម្បីដាក់សម្ពាធទៅលើប្រទេសចិន និងគាំពារអនុត្តរភាពនៅលើពិភពលោកទាំងមូល ។
ហ្វីលីពីនប្រញាប់បង្ករឿងដើម្បីបម្រើដល់អាមេរិក តាមពិតទៅ គឺនាំចចកចូលផ្ទះ និងនាំភ្លើងដាក់ខ្លួន ។ ភាគីហ្វីលីពីនបដិសោធ “កិច្ចព្រមព្រៀងជឿទុកចិត្តគ្នា”រវាងចិននិងហ្វីលីពីន ទង្វើនេះនឹងធ្វើឱ្យហ្វីលីពីនក្លាយជាអ្នកទោសដែលមិនខ្វល់ពីប្រវត្តិសាស្ត្រ បាត់បង់ជំនឿចិត្ត និងបង្ករឿងក្នុងកិច្ចការតំបន់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង