**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

សម្តេចតេជោ៖ ស័ក្តិសមណាស់ ដែលខ្ញុំដាក់ចេញនយោបាយកម្ចាត់ជនក្បត់ជាតិ៣ជំនាន់ ព្រោះសូម្បីប្រយោជន៍ជាតិក៏ប្រឆាំងដែរ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានសម្តែងការហួសចិត្តដែលទណ្ឌិត សម រង្ស៉ី មេដឹកនាំក្រុមឧទ្ទាម ប្រឆាំងចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ។ សម្តេចបានលើក ឡើងថា ស័ក្តិសមណាស់ដែលកន្លងទៅ សម្តេចបានដាក់ចេញនយោបាយកម្ចាត់ជនក្បត់ជាតិ៣ជំនាន់រូបនេះ ព្រោះសូម្បីប្រយោជន៍ជាតិក៏ប្រឆាំងដែរ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា នាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបចំពោះក្រុមមួយចំនួនដែលបានផ្តល់បទសម្ភាសដល់វិទ្យុបរទេស ថាមានផលប៉ះពាល់ក្នុងការជីកព្រែកប្រវែង១៨០គីឡូម៉ែត។ សម្តេចតេជោ បានបញ្ជាក់ថា ក្នុងប្រវែងព្រែកជីកហ្វូណនតេជោ ១៨០គីឡូម៉ែត្រនេះ មានគន្លងចាស់ជាង១០០គីឡូម៉ែត្រទៅហើយ ហើយមានការជីកថ្មីប្រវែងខ្លីប៉ុណ្ណោះ ហើយកម្ពុជាគ្រាន់តែពង្រីកបន្ថែមលើព្រែកចាស់ដែលមានស្រាប់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នេះជាការមួលបង្កាច់ដោយមជ្ឈដ្ឋានខ្មែរនៅបរទេស ដោយវិទ្យុបរទេសនិយាយភាសាខ្មែរ ជនជាតិខ្មែរដែលមិនស្គាល់ផលប្រយោជន៍ខ្មែរ រហូតដល់មេក្បត់ជាតិ៣ជំនាន់ បង្ហោះសារចេញមក ប្រឆាំងនឹងផលប្រយោជន៍ជាតិរបស់ខ្លួន ដូច្នេះវាជាការត្រឹមត្រូវណាស់ដែលខ្ញុំបានដាក់ចេញនូវនយោបាយកម្ចាត់ចោលនយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិ៣ជំនាន់។

កាលពីទី២៤ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ លោក សម រង្ស៊ី បានបង្ហោះសាររិះគន់គម្រោងព្រែកជីកហ្វូនណនថា ប៉ះពាល់បរិស្ថានសង្គម និងថាធ្វើឡើងដោយពុំមានការសិក្សាច្បាស់លាស់។ ការរិះគន់របស់ លោក សម រង្ស៉ី បានធ្វើឡើងបន្ទោរតាមភាគីវៀតណាម ដែលជំទាស់ទៅនឹងការជីកព្រែករបស់កម្ពុជា។

កាលពីពេលថ្មីៗនេះ អ្នកសិក្សារបស់វៀតណាមនៅវិទ្យាស្ថានកាន់ធឺ បានផ្សព្វផ្សាយអំពីរបាយការណ៍របស់ខ្លួននៅតាមបណ្តាញសារព័ត៌មានបរទេស ដោយចោទប្រកាន់ថា ប្រសិនបើកម្ពុជាធ្វើព្រែកនេះ វានឹងបាត់បង់ទឹកហូរចុះទៅប្រទេសវៀតណាមប្រមាណ៧០ភាគរយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជុំវិញរឿងនេះថា សម្តេចសូមឆ្លើយត្រឡប់ទៅវិញ តើទឹកដែលបាត់នោះវាទៅណា? សម្តេចសួរអញ្ចេះ សូមអ្នកកត់ត្រាហើយ យកទៅឱ្យមេដឹកនាំវៀតណាមមើលទៅ អា៧០ភាគរយវាបាត់ទៅណាទឹកហ្នឹង? បើយើងខ្លួនឯងនេះ វាត្រូវការពារខ្លួនឯង មិនមែនវៀតណាមត្រូវកង្វល់ទេ បើសិនជាយើងបណ្តោយទឹកសាបរបស់យើងឱ្យធ្លាក់ទៅក្នុងសមុទ្រ កម្ពុជាខ្លួនឯងវារងគ្រោះមុនវៀតណាម។

សម្តេចតេជោ បាននិយាយទៅកាន់វៀតណាមដោយត្រង់តែម្តង ហើយស្នើសុំមេដឹកនាំវៀតណាមកុំថា ហេតុអ្វីសម្តេចមិនព្រមនិយាយជាមួយមេដឹកនាំចាំបាច់និយាយចំហរបែបនេះ? សម្តេចបញ្ជាក់ថា មកពីថ្នាក់ដឹកនាំវៀតណាម មិនព្រមប្រាប់អ្នកខាងក្រោមថា កុំឱ្យនិយាយទុកនិយាយនៅថ្នាក់លើនោះឯង។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មូលហេតុដែលសម្តេចលើកយករឿងព្រែកជីកហ្វូណនមកនិយាយនេះ ក៏ដោយសារតែថ្នាក់ដឹកនាំវៀតណាមខ្វះការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងថ្នាក់ក្រោមរបស់ខ្លួនផងដែរ។

សម្តេចតេជោ បានបញ្ជាក់ថា សម្តេចត្រូវតែហ៊ាននិយាយប្រាប់ត្រឡប់ទៅវិញ ដើម្បីឱ្យលឺដល់មេដឹកនាំវៀតណាម ស៊ុន ចាន់ថុល គីឡូមិនគ្រប់ ពន្យល់យ៉ាងម៉េចក៏នៅមិនយល់ ៕

អត្ថបទដែលជាប់ទាក់ទង