**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

រដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤លោក ថោង ស្រាន់ អភិបាលរង នៃគណអភិបាលខេត្តស្ទឹងត្រែង និង លោកជំទាវ កង សាវ៉ន សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាធិបតីភាព ប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី ២៦ ឆ្នាំ ២០២៤ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ដែលបានរៀបចំឡើងដោយរដ្ឋបាលខេត្ត សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង នៅសាលប្រជុំធំ សាលាខេត្តស្ទឹងត្រែង។

ក្នុងនោះក៏មានការអញ្ជើញចូលរួម លោក-លោកស្រី ដែលជា ប្រធាន-អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត យុវជន ស.ស.យ.ក លោកគ្រូ -អ្នកគ្រូ សិស្ស/និស្សិត ក្រុមសិល្បៈមន្ទីរវប្បធម៌ខេត្ត និងអ្នកពាក់ព័ន្ធផងដែរ។

មានប្រសាសន៍ស្វាគមន៍ក្នុងអង្គពិធី លោកស្រី ញោច សារឿន ប្រធានមន្ទីរវប្បធម៌ខេត្តបានបញ្ជាក់ថា ឆ្នាំនេះ ជាលើកទី២៦ នៃការប្រារព្ធទិវាវប្បធម៌ ហើយរយៈពេល ៩ ឆ្នាំកន្លងមកនេះ ទិវាវប្បធម៌ជាតិ ត្រូវបានប្រារព្ធក្រោម ប្រធានបទ តែមួយ គឺ យុវជន ដើម្បីវប្បធម៌ជាតិ ដើម្បីជំរុញដល់ការយល់ដឹងពីគ្រប់មជ្ឃដ្ឋានទាំងអស់អំពី ភារកិច្ចគ្មានទីបញ្ចប់ នៃកិច្ចការអភិរក្ស ថែរក្សាសិល្បៈវប្បធម៌ជាតិ អំពីកាតព្វកិច្ចដែលជាការចាំបាច់ នៃយុវជនបន្តវេន ។

លោកស្រី បានបន្ថែមថា គោលបំណងអង្គពិធីនេះ គឺជាការរួមចំណែកថែរក្សាការពារ លើកកម្ពស់តម្លៃ សិល្បៈវប្បធម៌ និងទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិយើង សំដៅបង្កើនសេចក្តី ស្រឡាញ់ចំពោះកេរដំណែល វប្បធម៌បង្កើនការយល់ដឹងអំពីតម្លៃ និងភាពសម្បូរបែបនៃ សិល្បៈវប្បធម៌ជាតិ ដល់គ្រប់មហាជនតាមរយៈការផ្សព្វផ្សាយ បណ្តុះបណ្តាល និង ព្រឹត្តិការណ៍សិល្បៈវប្បធម៌នានា ដែលផ្តោតជាអាទិភាពទៅលើការចូលរួមរបស់យុវជន ឱ្យ កាន់តែមានភាពល្អប្រសើរឡើងស្របតាមគោលដៅ កម្ពុជា ព្រះរាជាណាចក្រនៃវប្បធម៌ ។

មានប្រសាសន៍ទៅកាន់អង្គពិធី លោក ថោង ស្រាន់ អភិបាលរងខេត្ត បានលើកឡើងថា ជាការពិតប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ ប្រារព្ធទិវាវប្បធម៌ជាតិនេះឡើង ជារៀងរាល់ឆ្នាំ ដើម្បីរំឭកគុណូបការៈ និងស្នាដៃដ៏វិសេសវិសាលនៃបុព្វបុរសយើង ដែលបានបន្សល់ទុកនូវមរតកវប្បធម៌ ដ៏សម្បូរបែបដល់កូនចៅជំនាន់ក្រោយ ។

លោកអភិបាលរងខេត្ត បានបន្តថា ការប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនា នេះ ជាការជំរុញការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ចំណីធ្វើ ជំនាញ បច្ចេកទេស និងទេពកោសល្យវប្បធម៌ ក៏ដូចជាការក្រើនរំឭក បំផុសស្មារតី និងមនសិការ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី មានកាតព្វកិច្ចក្នុងការថែរក្សាការពារ ឲ្យបានស្ថិតស្ថេរគង់វង្សនូវវប្បធម៌ជាតិ និងវប្បធម៌ចម្រុះ របស់សហគមន៍ជនជាតិ ក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ ” យុវជនដើម្បីវប្បធម៌ “។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ថោង ស្រាន់ អភិបាលរងខេត្តស្ទឹងត្រែង បានបញ្ចាក់បន្ថែមថា ការចូលរួមរបស់យុវជនក្នុងវិស័យសិល្បៈវប្បធម៌ ជាកត្តាមិនអាចខ្វះបាន ដើម្បីសេដ្ឋ កិច្ចសង្គម និងការទប់ស្កាត់ការឆ្លងរាលដាលពីវប្បធម៌ដទៃ ដែលអាចប៉ះពាល់ដល់លក្ខណៈ ដើមនៃវប្បធម៌យើង។ ពាក្យថាគោរពស្រឡាញ់វប្បធម៌ជាតិ ជាពាក្យងាយស្រួលនិយាយ ប៉ុន្តែ ដើម្បីឱ្យមានការគោរពស្រឡាញ់ពិតប្រាកដ ជាដំបូងយើងត្រូវការយល់ដឹងឱ្យបានល្អអំពី សិល្បៈវប្បធម៌ជាតិ និងការចូលរួមគ្រប់រូបភាពដល់ការការពារ និងការលើកស្ទួយវប្បធម៌ជាតិ យើង។ក្នុងន័យនេះ ការបណ្តុះបណ្តាល ផ្សព្វផ្សាយ និងបញ្ញាបការយល់ដឹង បង្កើនឱកាស នៃការចូលរួម បង្កើតឱ្យមានភាពទាក់ទាញកាន់តែខ្លាំងដល់មហាជនទូទៅ ជាពិសេសយុវជន និងពង្រឹងសេចក្តីគោរពស្រឡាញ់នូវវប្បធម៌ ទាំងរូបី និងអរូបី របស់ប្រជាជាតិ៕

អត្ថបទដែលជាប់ទាក់ទង