**អាមេរិកនឹងដំឡើងពន្ធលើការនាំចូលរបស់ចិនចំនួន ១៨ពាន់លានដុល្លារ**នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យគណៈប្រតិភូបញ្ជាការដ្ឋានការពាររដ្ឋធានីហាណូយ ចូលជួបសម្តែងការគួរសម**មេដឹកនាំកូរ៉េខាងជើង ចុះត្រួតពិនិត្យប្រព័ន្ធអាវុធមីស៊ីលយុទ្ធសាស្ត្រ**យន្តហោះចិន ៤៥គ្រឿង ត្រូវបានរកឃើញនៅជុំវិញកោះតៃវ៉ាន់**លោក Biden ដំឡើងពន្ធ ១០០% លើរថយន្ត EV របស់ចិន**ឯកឧត្តម ផុន លីវិរៈ អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបពិភាក្សាការងារជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB)**ក្រសួងបរិស្ថាន ប្រកាសបើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»**ឯកឧត្ដម ទេព នីថា ដឹកនាំកិច្ចប្រជុំអគ្គលេខាធិការដ្ឋាន គ.ជ.ប ពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន**ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ជាមួយអង្គការអាក់សិនអេតអន្តរជាតិកម្ពុជា**មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំកម្ពុជា ចូលរួមវេទិកាតំបន់អាស៊ាន ស្តីពីការទទួលបានគុណភាពនៃការគាំពារ និងអប់រំកុមារតូច**កម្ពុជាចង់ឱ្យចិនបង្កើនទំហំពាណិជ្ជកម្ម ឧស្សាហកម្ម កិច្ចការវិនិយោគ និងទេសចរណ៍ជាមួយកម្ពុជា**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ កងកម្លាំងនគរបាលជាតិ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧៩ នៃថ្ងៃកំណើតនគរបាលជាតិកម្ពុជា**តោះមកស្គាល់ពី ឈ្មុសប្រែងកម្ពុជាដ៏អាថ៌កំបាំង**ឯកឧត្តម សួស យ៉ារ៉ា ជួបពិភាក្សាការងារ ជាមួយឧបការីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន**ឆៀកចល័តនៅខេត្តប៉ៃលិន ស្ទឹងត្រែង កោះកុង កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី១៧ ឧសភា**ក្រុមការងារស្រាវជ្រាវ ប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមជូនដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ**ក្រសួងសុខាភិបាល ចេញលិខិតស្ដីពីការបន្តពង្រឹងសន្តិសុខ និងសុវត្ថិភាព ជូនដល់មន្ត្រី បុគ្គលិកសុខាភិបាល ដែលបំពេញការងារ ក៏ដូចជាអ្នកជំងឺនិងគ្រួសារដែលទទួលសេវា ឬស្នាក់នៅព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល**កម្ពុជារកចំណូលបានជាង ១២៥លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ រយៈពេល៤ខែ

សម្ដេចមហាបវរធិបតី៖ កម្ពុជា នៅតែមានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តន៍កាតព្វកិច្ច ដែលមានចែងក្នុងអនុសញ្ញា ស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជា នៅតែមានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តន៍កាតព្វកិច្ច ដែលមានចែងក្នុងអនុសញ្ញា ស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន ហៅកាត់ថាអនុសញ្ញាអូតាវ៉ា ។

ក្នុងពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (the Economic and Social Commission for Asia and the Pacific- ESCAP) នៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី​ ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីលុបបំបាត់អាវុធដ៏គ្រោះថ្នាក់នេះ ក៏ដូចជាគាំទ្រ និងចូលរួមក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ។

សម្តេចធិបតី​ ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំនេះ កម្ពុជាចូលរួមជាអធិបតី និងជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ដែលមានចំណងជើងថា “កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន” នៅថ្ងៃទី ២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

សម្តេចធិបតី លើកឡើងថា សម្រាប់កម្ពុជា បញ្ហាបោសសម្អាតគ្រាប់មីន និងកាកសំណល់មិនទាន់ផ្ទុះ ដែលបន្សល់ពីសង្គ្រាម នៅតែជាឧបសគ្គសម្រាប់ការអភិវឌ្ឍទាំងមូល រួមទាំងការតភ្ជាប់គម្លាតប្រព័ន្ធឌីជីថល និងការទទួលបានសេវាអ៊ីនធឺណិតប្រកបដោយគុណភាព។ ដោយយល់ឃើញពីភាពចាំបាច់នៃបញ្ហានេះ សកម្មភាពមីនត្រូវបានបញ្ចូលជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៨ របស់កម្ពុជា។

សម្តេចធិបតី​ ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះ UN-ESCAP ដែលបានជួយដល់ប្រទេសកម្ពុជា ក្នុងការតាក់តែងគោលនយោបាយជាតិសកម្មភាពមីន ដែលនេះជាលើកដំបូងហើយដែល UN-ESCAP បានចូលរួមក្នុងសកម្មភាពមីន៕

អត្ថបទដែលជាប់ទាក់ទង