**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យកម្លាំង នៅតាមគោលដៅទាំង១០ ដែលកំពុងចុះប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកវាលវែង

ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាប្រធានក្រុមដឹកនាំរួម នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះត្រួតពិនិត្យកម្លាំង នៅតាមគោលដៅទាំង១០ក្រុម ដែលបាននឹងកំពុងបំពេញបេសកកម្ម ចុះប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកវាលវែង នៃខេត្តពោធិ៍សាត់។

ក្នុងដំណើរចុះត្រួតពិនិត្យកម្លាំងដោយផ្ទាល់ខាងលើនេះ គឺដើម្បីលើកទឹកចិត្ត និងចង់ដឹងពីសុខទុក្ខ ការស្នាក់នៅ ហូបចុក ព្រមទាំងឧបត្ថម្ភសម្ភារៈ និងថវិកាបន្ថែម ជូនដល់កងកម្លាំងប្រចាំការ និងឈរជើង ទប់ស្កាត់ និងបង្ក្រាបបទល្មើស តាមផែនការដែលបានកំណត់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់កម្លាំងចម្រុះ នៃអនុគណៈកម្មការ ទាំង១០ក្រុម ដែលកំពុងឈរជើងបំពេញបេសកកម្ម ចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធម្មជាតិ បានយ៉ាងសកម្ម ដល់គ្រប់គោលដៅទាំងអស់។ ឯកឧត្តមសូមឱ្យបន្តកិច្ចការងារនេះ បន្ថែមទៀត និងធ្វើឲ្យបានល្អ ម្មត់ចត់ និងជាក់ច្បាស់ជាងនេះ ដោយធ្វើយ៉ាងណាឱ្យទទួលបានជោគជ័យ ជូនជាតិ ក៏ដូចរាជរដ្ឋាភិបាល និងប្រជាជនដែលស្រលាញ់ធនធានធម្មជាតិ។

គួរជម្រាបជូនថា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចាត់កម្លាំងចម្រុះ ធ្វើប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលកំពុងតែកើតមានយ៉ាងក្តៅគគុកនៅក្នុងភូមិសាស្ត្រ ស្រុកភ្នំក្រវាញ និងស្រុកវាលវែង នៃខេត្តពោធិ៍សាត់ ដោយបានឃ្មុំដីយកមករក្សាទុកជាសម្បត្តិរដ្ឋ បានទំហំ ៣៩,៥០៧ហិកតា, កសាងផែនទី ជូនទៅក្រសួងបរិស្ថាន ដើម្បីកំណត់ភូមិសាស្ត្រស្តារព្រៃឈើឡើងវិញ, ឃុំខ្លួនជនល្មើស ១៤នាក់ និងអប់រំផ្សព្វផ្សាយ ចំនួន៥១នាក់ ស្រី៧នាក់ ព្រមទាំងធ្វើការស្រាវជ្រាវសាវតារ ដើម្បីកំណត់មុខសញ្ញាជនល្មើសបន្ថែមទៀត។

សម្រាប់ទិសដៅបន្ត គឺគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានត្រៀម៖
ទី១-បង្រួមក្រុមការងារចម្រុះ ពី១០ក្រុម មកត្រឹម៦ក្រុម ហើយរៀបចំកម្លាំងឈរជើង និងល្បាតការពារជាប្រចាំ តាមគោលដៅរៀងៗខ្លួន និងពង្រឹងកិច្ចសហការនៅមូលដ្ឋាន។
ទី២-រៀបចំដំឡើងផ្ទាំងប៉ាណូ សម្គាល់ទីតាំងដី គោលដៅដែលបានឃ្លុំរួច។
ទី៣-អនុវត្តច្បាប់ និងធ្វើការផ្សព្វផ្សាយអប់រំ អំពីធនធានធម្មជាតិ។
ទី៤-សហការជាមួយក្រសួងបរិស្ថាន កសាងផែនទីឡើងវិញ រាល់ដីដែលបានឃ្លុំរក្សាការពារទាំងអស់។
ទី៥-សហការជាមួយក្រសួងបរិស្ថាន បង្កើតក្រុមការងារចម្រុះមួយ រៀបចំផែនការរយៈពេល៥ឆ្នាំ ដើម្បីស្តារព្រៃឈើឡើងវិញ នៅដីដែលបានឃ្មុំការពាររួច។
ទី៦-អនុវត្តតាមផែនការលេខ២០៨១/២៤ ផក.ខពស ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង