**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ឯកឧត្ដម គង់ សោភ័ណ្ឌ អញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ អាណត្តិទី៧ សមាគម “មិត្តដើម្បីមិត្ត”

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ សមាគម មិត្តដើម្បីមិត្ត បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ អាណត្តិទី៧ សមាគម “មិត្តដើម្បីមិត្ត” ក្រោមអធិបតីភាព ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាអនុប្រធានកិត្តិយសសមាគម មិត្តដើម្បីមិត្ត ដែលបានប្រារព្ធធ្វើនៅបរិវេណសាលាគរុកោសល្យវិក្រឹត្យការខេត្តកណ្ដាល។ មានប្រសាសន៍សំណេះសំណាលជាមួយ សមាជិកសមាគម មិត្តដើម្បីមិត្ត ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានមានប្រសាសន៍ថា សមាគមមិត្តដើម្បីមិត្ត ពិតជាបានរួមចំណែកជួយដល់រាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលខេត្ត ក្នុងកិច្ចការសង្គម ជាពិសេសការពង្រឹងសាមគ្គីភាពផ្ទៃក្នុងសង្គម ដែលជាកត្តាចាំបាច់បំផុត ក្នុងការរក្សាការពារបាននូវសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រទេសជាតិមាតុភូមិកម្ពុជា របស់យើង។ ឯកឧត្ដម អភិបាលខេត្ត បានបន្តថា ការបូកសរុបរាល់សមិទ្ធផលការងាររបស់សមាគម ដែលសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមក បានត្រួតពិនិត្យឡើងវិញនូវរាល់ការបំពេញភារកិច្ចរបស់ខ្លួនដោយផ្ទៀងផ្ទាត់ជាមួយនឹងលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងសមាគម និងលើកទិសដៅការងារសម្រាប់បន្តអនុវត្តនៅឆ្នាំបន្ទាប់ ពិសេសផ្តល់ឱកាសឱ្យសមាគមបានរួមគ្នា ដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពរទាំងឡាយពីសំណាក់សមាជិកអង្គសន្និបាត សំដៅធ្វើយ៉ាងណាឱ្យសមាគមកាន់តែមានការអភិវឌ្ឍទទួលបាននូវទំនុកចិត្ត និងការគាំទ្រ កាន់តែល្អប្រសើរពីសំណាក់រាជរដ្ឋាភិបាល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន និងពីសមាជិកសមាជិកានៃសមាគមផ្ទាល់។ ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត មានសង្ឃឹមថា ចាប់ពីពេលនេះទៅ សមាគមមិត្តដើម្បីមិត្ត ពិតជាយកចិត្តទុកដាក់ពង្រឹងនូវតួនាទីរបស់ខ្លួនបានកាន់តែល្អប្រសើរថែមទៀត ពិសេសយកចិត្តទុកដាក់ ក្នុងការចូលរួមកិច្ចការសង្គមជាបន្តទៅទៀតឱ្យបានច្រើនជាងមុន ដើម្បីជាប្រយោជន៍ដល់ សមាគមផង និងដើម្បីជាប្រយោជន៍ដល់សង្គមជាតិផង។ លោក រស់ លន់ ប្រធានសមាគមមិត្តដើម្បីមិត្ត បានឱ្យដឹងថា៖ សមាគមមិត្តដើម្បីមិត្ត បានចាប់បដិសន្ធិនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០០៦តាមលិខិតអនុញ្ញាតរបស់ក្រសួង មហាផ្ទៃលេខ១២៩៥ សជណ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៥ គិតមកដល់ឆ្នាំ២០២៤នេះ សមាគម បានដំណើរការអស់រយៈពេល១៨ឆ្នាំកន្លងមកហើយ។ នៅក្នុងឆ្នាំទី១ អាណត្តិទី៧នេះ សមាគមមិត្តដើម្បីមិត្តមានសមាជិកសរុបចំនួន៥១៤នាក់ ស្រី ១១៨នាក់។ សមាគមមិត្តដើម្បីមិត្តបានកំណត់គោលដៅច្បាស់លាស់របស់ខ្លួន គឺចូលរួមពង្រឹង និងពង្រីក សាមគ្គីភាពដ៏ទូលំទូលាយនៅក្នុងសង្គមជាតិ និងចូលរួមថែរក្សាការពារសន្តិភាពនៃប្រទេសជាតិយើង ដោយមិនធ្វើសកម្មភាពបម្រើផលប្រយោជន៏ឱ្យគណបក្សនយោបាយណាមួយឡើយ ៕

អត្ថបទដែលជាប់ទាក់ទង