សមាគមក្រុមការងារ១០០រាត្រី ប្រកាសគាំទ្រទាំងស្រុងចំពោះប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ដែលលើកឡើងប្រកបដោយគិត្តិបណ្ឌិត ចង់បញ្ជាក់ទៅមិត្តបរទេសទាំងឡាយអំពីសារ:សំខាន់នៃព្រែកជីកហ្វូណនតេជោ

ភ្នំពេញ៖ សមាគមក្រុមការងារ១០០រាត្រី សូមគាំទ្រទាំងស្រុងចំពោះប្រសាសន៍ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលលើកឡើងប្រកបដោយគិត្តិបណ្ឌិត ចង់បញ្ជាក់ទៅមិត្តបរទេសទាំងឡាយអំពីសារ:សំខាន់នៃព្រែកជីកហ្វូណនតេជោ ដើម្បីជាប្រយោជន៍សេដ្ឋកិច្ចជាតិនៃប្រទេសកម្ពុជា ដូចដែលប្រសាសន៍សម្ដេចបានលើកឡើង។
ទន្ទឹមនឹងនេះ សមាគក្រុមការងារ១០០រាត្រី សូមចូលរួមសោកស្ដាយចំពោះ វិទ្យុអាស៊ីសេរី ដែលតែងតែលើកយកប្រធានបទព្រែកជីកហ្វូណនតេជោ មកផ្សាយរិះគន់ បំបែកបំបាក់ និងញុះញង់ចំពោះមិត្តភាពរវាងកម្ពុជា ចិន និងវៀតណាម ហើយវិទ្យុនេះតែងតែចង់បំផ្លាញផលប្រយោជន៍ជាតិកម្ពុជា និងផលប្រយោជន៍របស់ប្រជាជនកម្ពុជា ក្នុងគោលដៅវិទ្យុនេះគឺគិតតែស្វែងរកផលប្រយោជន៍ដើម្បីក្រពះខ្លួនឯង ហើយមកបំផ្លាញផលប្រយោជន៍ជាតិទៅវិញ៕

