**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ណែនាំដល់ក្រុមការងារគណបក្ស ទាំងមកពីថ្នាក់កណ្តាល និងមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងឯកឧត្តម ជា ចាន់តូ សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង-ស្រុក ទាំង០៩ ព្រមទាំងក្រុមការងារតាមវិស័យក្នុងខេត្តកំពង់ធំ។

ពិធីនេះមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក នៃការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ, ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង-ស្រុកទាំង០៩ និងក្រុមការងារតាមវិស័យ ប្រមាណជាង៦០០រូប។

ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណបក្ស ជូនចំពោះមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់នៃខេត្តកំពង់ធំ។

ឯកឧត្តម វង្សី វិស្សុត បានថ្លែងនូវអំណរគុណ និងការវាយតម្លៃខ្ពស់បំផុតជូនដល់ក្រុមការងារ គណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ទាំងអស់ ដែលបានខិតខំសម្រេចបាននូវជោគជ័យដ៏ធំធេងគួរជាទីមោទនក្រៃលែង នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ។

ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា ដោយមើលឃើញពីសក្តានុពល និងបញ្ហាប្រឈមរបស់ ខេត្តកំពង់ធំ ពិសេសដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជនឱ្យកាន់តែធូរធារ ចំពោះមុខក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានបង្កើតនិងចាត់តាំងសមាសភាពក្រុមការងារតាមវិស័យចំនួន០៣ គឺ៖ ទី១.ក្រុមការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, ទី២.ក្រុមការងាររៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទី៣.ក្រុមការងារលើកកម្ពស់ជីវភាពប្រជាជន។

ឯកឧត្តមប្រធានក្រុមការងារ បានផ្តល់ការណែនាំដល់ក្រុមការងារតាមវិស័យ ឱ្យសហការជាមួយគណបក្សមូលដ្ឋានធ្វើការសិក្សារៀបចំផែនការមេអភិវឌ្ឍន៍តាមវិស័យចំនួន០៤ គឺ៖ វិស័យកសិកម្ម, វិស័យកសិ-ឧស្សាហកម្ម ដោយផ្តោតលើការកែច្នៃ ពិសេសដំណាំស្វាយច័ន្ទទី និងកៅស៊ូ, វិស័យទេសចរណ៍ និងការអភិវឌ្ឍទីក្រុង។

ឯកឧត្តមប្រធានក្រុមការងារ បានគូសបញ្ជាក់ថា ការរៀបចំ និងការដាក់ឱ្យអនុវត្តដោយជោគជ័យនូវផែនការមេអភិវឌ្ឍន៍តាមវិស័យទាំង០៤ ខាងលើនេះ ពិតជានឹងជួយកែប្រែមុខមាត់ខេត្តកំពង់ធំរបស់យើង ឱ្យមានការផ្លាស់ប្តូរជាដុំកំភួនជាក់ជាមិនខាន ហើយការអភិវឌ្ឍនេះ ក៏អាចជះឥទ្ធិពលដល់បណ្តាខេត្តជាប់គ្នាផងដែរ។

ឯកឧត្តម វង្សី វិស្សុត បានផ្តល់ការណែនាំដល់ក្រុមការងារគណបក្ស និងគណបក្សមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវរួមដៃគ្នា និងប្រមូលកម្លាំង ឱ្យក្លាយជាកម្លាំងសរុប និងជាអង្គតែមួយ ហើយរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ក្នុងទិសដៅរួមគ្នា ដើម្បីបម្រើប្រជាជន, ដោះស្រាយបញ្ហាជូនប្រជាជន, និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចខេត្តកំពង់ធំ ពិសេសការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនឱ្យកាន់តែធូរធារ សំដៅដណ្តើមការគាំទ្រពីប្រជាជន និងធ្វើឱ្យកំពង់ធំដែលជាខេត្តដ៏ធំមួយ ក្លាយជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្ស។

ឯកឧត្តម វង្សី វិស្សុត បានបន្តថា ក្រុមការងារត្រូវជួយតម្រង់ទិស កំណត់ទិសដៅ និងយុទ្ធសាស្រ្ត និងគាំទ្រទាំង ផ្នែកសម្ភារៈ ហិរញ្ញវត្ថុ និងស្មារតី ដល់គណបក្សនៅមូលដ្ឋាន ដើម្បីលើកកម្ពស់ភាពជាម្ចាស់ និងស្មារតីទទួលខុសត្រូវរបស់មន្រ្តីគណបក្ស ព្រមទាំងដើម្បីពង្រឹងអង្គការចាត់តាំងគណបក្សមូលដ្ឋាន ទាំងវិស័យនយោបាយ សតិអារម្មណ៍ ចាត់តាំង និងហិរញ្ញវត្ថុ។

ឯកឧត្តម វង្សី វិស្សុត បានសង្កត់ធ្ងន់ថា ដើម្បីទទួលបានជោគជ័យពិតប្រាកដ ស្របតាមកម្មវិធីនយោបាយរបស់គណបក្សដែលបានដាក់ចេញ គឺមិនមែនផ្អែកលើសម្តីយើងនិយាយទេ តែគឺផ្អែកលើទង្វើជាក់ស្តែង និងលទ្ធផលការងារ ជាពិសេស គឺការប្តេជ្ញាចិត្តខ្ពស់ ការហ៊ានលះបង់ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុងរវាងក្រុមការងារទាំងអស់ ហើយដឹងផ្លូវដែលត្រូវដើរ និងត្រូវដើរស្របទិសជាមួយគ្នា ទើបទទួលបានជោគជ័យ។

ឯកឧត្តមប្រធានក្រុមការងារ ក៏បានផ្តល់ការណែនាំដល់ក្រុមការងារគណបក្ស ទាំងមកពីថ្នាក់កណ្តាល និងមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ នូវសេចក្តីសម្រេចរបស់គណៈកម្មាធិការកណ្តាល និងគណបក្សខេត្ត ស្តីពីផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត, ក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ដើម្បីដណ្តើមជ័យជម្នះជូនគណបក្ស ដូចការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភានីតិកាលទី៥ កន្លងទៅនេះផងដែរ។ ជាមួយនេះ ក៏ត្រូវយកចិត្តទុកដាក់ដល់ការងារកសាងសមាជិកគណបក្ស

ទន្ទឹមគ្នានឹងការពង្រឹងគុណភាពសមាជិកបក្ស ស្របតាមគោលការណ៍៖ សមាជិកម្នាក់ សម្លេងឆ្នោតមួយសន្លឹក។ ក្រៅពីនេះ ក៏ត្រូវត្រៀមរៀបចំលក្ខណៈឱ្យបានល្អ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២៧ និងការបោះឆ្នោតនៅឆ្នាំ២០២៨ ខាងមុខ ដោយក្នុងនោះ ការត្រៀមកម្លាំងយុវជនសម្រាប់ការបន្តវេន ដោយឈរលើគោលការណ៍៖ រក្សាចាស់បង្កើនថ្មី និងក្មេងគោរពចាស់ គឺជាកិច្ចការអាទិភាពមួយ។

ឯកឧត្តម វង្សី វិស្សុត បានណែនាំដល់មន្រ្តីគណបក្សបន្តធ្វើអំពើល្អ អំពើត្រឹមត្រូវ និងត្រូវបន្តខិតខំបម្រើប្រជាជន ជាពិសេសការផ្តល់សេវាសាធារណៈផ្សេងៗ ព្រមទាំងត្រូវយកចិត្តទុកដាក់ដោះស្រាយភាពអសកម្មនានា, អយុត្តិធម៌សង្គម ពិសេសការដោះស្រាយ និងលើកតម្តើងជីវភាពរបស់ប្រជាជន រួមទាំងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ពិសេសការទប់ស្កាត់និងបង្ក្រាបអំពើឆបោក និងបទល្មើសធនធានធម្មជាតិ ព្រមទាំងបញ្ហាទំនាស់ដីធ្លី និងការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ។

ឯកឧត្តមប្រធានក្រុមការងារ ក៏បានក្រើនរំលឹកដល់មន្រ្តីបក្សថា ក្នុងការបំពេញភារកិច្ច គឺត្រូវប្រកាន់ខ្ជាប់ និងគោរពឱ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ ហើយបើក្នុងករណីមានការប្រព្រឹត្តខុសឆ្គង គឺត្រូវប្រញាប់កែកំហុសរបស់ខ្លួន ដោយយកតាមអភិក្រម នាំគ្នាឆាប់ដុសក្អែល បើពុំនោះនឹងប្រឈមមុខការវះកាត់ ៕

អត្ថបទដែលជាប់ទាក់ទង