**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ក្រសួងបរិស្ថាន បំពាក់ឧបករណ៍ពិនិត្យគុណភាពខ្យល់ចំនួន១២ទីតាំងបន្ថែមទៀត នៅតាមខេត្តមួយចំនួន

ភ្នំពេញ៖ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤នេះថា ក្រសួងបានបំពាក់បំពាក់ឧបករណ៍ពិនិត្យគុណភាពខ្យល់ចំនួន ១២ទីតាំងបន្ថែមទៀត នៅតាមបណ្តាខេត្តមួយចំនួនដើម្បីពង្រឹងការតាមដានគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថា ឧបករណ៍ថ្មីចំនួន១២ មានទីតាំងស្ថិតនៅទីតាំងរួមមាន៖
ទី១.ការិយាល័យធនធានធម្មជាតិ និងបរិស្ថានស្រុកបាភ្នំ
ទី២.ការិយាល័យធនធានធម្មជាតិ និងបរិស្ថានស្រុកកែវសីម៉ាខេត្តមណ្ឌលគីរី
ទី៣.សាលាបឋមសិក្សាបរកែវ ខេត្តរតនគីរី
ទី៤.សាលាស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
ទី៥.សាលាស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង
ទី៦.តំបន់សេដ្ឋកិច្ចពិសេសកោះកុង
ទី៧.ស្នាក់ការរងឧទ្យានជាតិភ្នំព្រួសខេត្តកែប
ទី៨.សាលាស្រុកវាលវែង ខេត្តពោធិ៍សាត់
ទី៩.ស្នាក់ការតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត-ប៉ៃលិន ខេត្តប៉ៃលិន
ទី១០.សាលាស្រុកសំពៅលូន ខេត្តបាត់ដំបង
ទី១១.សាលាស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
ទី១២.ស្នាក់ការឧទ្យានុរក្សកេសកូលភ្នំគូលែន ខេត្តសៀមរាប។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា បច្ចុប្បន្នឧបករណ៍ពិនិត្យគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជាសរុបចំនួន ៥៩ទីតាំង ហើយឧបករណ៍នេះមានសារៈសំខាន់ណាស់ក្នុងការតាមដានគុណភាពខ្យល់ទូទាំង ប្រទេសកម្ពុជា ហើយឧបករណ៍នេះអាចត្រួតពិនិត្យប៉ារ៉ាម៉ែតសារធាតុបំពុលខ្យល់ ដូចជា ភាគល្អិតនិចល PM2.5, PM10, CO, NO2, O3, SO2 សំណើម និងសីតុណ្ហភាព។

ឯកឧត្តមបានបន្ថែមថា គុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា ជាពិសេសខេត្តព្រំដែនកម្ពុជា-ថៃ មានស្ថានភាពល្អប្រសើរដោយយោងតាមឧបករណ៍តាមដានគុណភាពខ្យល់ និងរថយន្តចល័តដែលបានចុះត្រួតពិនិត្យថ្មីៗនេះឃើញថា លទ្ធផលភាគល្អិត PM2.5 ជាមធ្យមក្នុងរយៈពេល២៤ម៉ោងចន្លោះពី១០ ទៅ ១៥ ug/m3 ដោយស្តង់ដារគិតជាមធ្យម ៥០ug/m3 ៕

អត្ថបទដែលជាប់ទាក់ទង