**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក

ប្រធានរដ្ឋសភាវៀតណាម ផ្ញើលិខិតអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥

ភ្នំពេញ៖ ឯកឧត្ដម វឿង ឌិនហឿ ប្រធានរដ្ឋសភាវៀតណាម បានផ្ញើសារលិខិតអបអរសាទរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ប្រធានរដ្ឋសភាវៀតណាម បានបញ្ជាក់ក្នុងលិខិតទាំងស្រុង យ៉ាងដូច្នេះថា៖

សម្តេចតេជោប្រធាន ជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងឱកាសនៃការបោះឆ្នោតដោយជោគជ័យ នៃព្រឹទ្ធសភា នីតិកាលទី៥ របស់កម្ពុជា (ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤) ដោយគណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រដ៏ច្រើនលើសលុប ហើយ សម្តេចតេជោ ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រជាជនវៀតណាម និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងសេចក្តី អបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះ សម្តេចតេជោប្រធាន និងប្រជាជនកម្ពុជាទាំងអស់។

ខ្ញុំមានជំនឿថា ក្រោមការដឹកនាំរបស់ សម្តេចតេជោប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងដើរតួនាទីសំខាន់ថែមទៀត ចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងប្រទេសកម្ពុជាឱ្យរីកចម្រើន និងអភិវឌ្ឍ ជាមួយនឹងការកើនឡើងនូវតួនាទី និងឋានៈនៅក្នុងតំបន់ និងពិភពលោក។

បក្សកុម្មុយនីស្តវៀតណាម រដ្ឋ និងប្រជាជនវៀតណាម តែងតែផ្តល់តម្លៃខ្ពស់ និងចងចាំជារៀង រហូតនូវមនោសញ្ចេតនាដ៏ស្មោះស្ម័គ្រ និងការរួមចំណែកដ៏មានតម្លៃរបស់សម្តេចតេជោចំពោះទំនាក់ទំនង វៀតណាម-កម្ពុជា ក្នុងរយៈពេលជាច្រើនឆ្នាំក្នុងមុខតំណែងផ្សេងៗគ្នា។

ខ្ញុំជឿជាក់ថា ក្នុងឋានៈជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ នឹងបន្តរួម ចំណែកថែរក្សា និងលើកកម្ពស់ប្រពៃណីជាប្រវត្តិសាស្ត្រ នៃចំណងសាមគ្គីភាព ការផ្សារភ្ជាប់ និងជំនួយ ទៅវិញទៅមក រវាងប្រទេសទាំងពីរ និយាយជារួម និងរវាងរដ្ឋសភាវៀតណាម និងព្រឹទ្ធសភាកម្ពុជា និយាយដោយឡែក ធ្វើឱ្យកិច្ចសហប្រតិបត្តិការសភានៃប្រទេសទាំងពីរ កាន់តែទូលំទូលាយគ្រប់ជ្រុង ជ្រោយ និងមានស័ក្តិសិទ្ធភាព។ ទន្ទឹមនឹងនេះ តួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរក្នុងការ លើកកម្ពស់ទំនាក់ទំនងទ្វេភាគី ត្រូវបានពង្រឹងឱ្យកាន់តែរឹងមាំថែមទៀត។

ក្នុងឱកាសនេះ ខ្ញុំសូមជូនពរ សម្តេចតេជោប្រធាន សមប្រកបនូវសុខភាពល្អបរិបូរណ៍។ តាងនាមថ្នាក់ដឹកនាំប្រទេសវៀតណាម ខ្ញុំសូមគោរពអញ្ជើញ សម្តេចតេជោប្រធាន មកបំពេញ ទស្សនកិច្ចផ្លូវការនៅវៀតណាមនាពេលខាងមុខ។ សូម សម្តេចតេជោប្រធាន មេត្តាទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំ៕

អត្ថបទដែលជាប់ទាក់ទង