**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

សមាគមមិត្តភាពកម្ពុជា-ចិន និង សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន រួមគ្នារៀបចំវេទិកាស្តីពី «គោលការណ៍ចិនតែមួយ»

នៅទីស្នាក់ការសមាគមមិត្តភាពកម្ពុជា-ចិន នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីស្ថានទូតចិនប្រចាំកម្ពុជា សមាគមមិត្តភាពកម្ពុជា-ចិន និង សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានរួមគ្នារៀបចំវេទិកាស្តីពី «គោលការណ៍ប្រទេសចិនតែមួយ» ជូនដល់តំណាងគណបក្សប្រជាជនកម្ពុជា តំណាងគណបក្សហ្វ៊ុនសិនប៉ិច អ្នកតំណាងរាស្រ្ត មន្ត្រីរាជការពីបណ្តាក្រសួងស្ថាប័នចំនួន១៤ សហជីព  សង្គមស៊ីវិល  សាស្ត្រាចារ្យ និស្សិតពីបណ្តាសាកលវិទ្យាល័យនានានៅរាជធានីភ្នំពេញ។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានគូសបញ្ជាក់ថា កិច្ចសហការរួមគ្នាក្នុងការរៀបចំអង្គវេទិកានេះក្នុងស្មារតីរួមគាំទ្រយ៉ាងខ្ជាប់ខ្ជួនដល់សម្រេចចិត្តលេខ២៧៥៨ របស់មហាសន្និបាតអង្គការសហប្រជាជាតិដែលបានផ្តល់ជាទឡ្ហីករណ៍ដល់សហគមន៍អន្តរជាតិ មានយោបល់ឯកភាពរួមគ្នាថា សាធារណរដ្ឋប្រជាមានិតចិនគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងប្រជាជនចិន ហើយកោះតៃវ៉ាន់គឺជាដែនដីដែលមិនអាចបំបែកបានរបស់ប្រទេសចិន។ ឯកឧត្តម Chen Cong អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជាបានថ្លែងនូវការកោតសរសើរចំពោះសមាគមទាំងពីរដែលបានចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការផ្សព្វផ្សាយ ការចែករំលែក និងបង្កើនការយល់ដឹងកាន់តែស៊ីជម្រៅពីដែនដីកោះតៃវ៉ាន់ស្ថិតនៅក្នុងដែនអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ប្រទេស ចិន។ ឯកឧត្តមបានយល់ស្របនិងគាំទ្រទាំងស្រុងដល់ខ្លឹមសារនៃបទបង្ហាញរបស់វាគ្មិន៣រូបគឺ ១-    ឯកឧត្តមបណ្ឌិត កៅ មុយថង ២-ឯកឧត្តម ដួង វិរ័ត្ន និង ៣-លោក Wu Chuanbing សុទ្ធតែបានយល់ស្របគ្នាថា នៅឆ្នាំ១៩៤៥ ប្រទេសចិន សហរដ្ឋអាមេរិក អង់គ្លេស និងសហភាពសូវៀតបានរួមគ្នាចេញ    «សេចក្តីថ្លែងការណ៍Potsdam» ដែលមានប្រសិទ្ធភាពផ្លូវច្បាប់អន្តរជាតិបង្កើតបានជាផ្នែកសំខាន់មួយនៃសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម និងដាក់មូលដ្ឋានគ្រឹះជាប្រវត្តិសាស្ត្រ និងផ្លូវច្បាប់ដែលថា តៃវ៉ាន់ ជាទឹកដីដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន ។ បន្ថែមពីលើនេះ វាគ្មិនទាំង៣ក៏បានរំលេចផងដែរថា ទោះបីជាប្រជាជាតិចិនរស់នៅតៃវ៉ាន់មិនទាន់បានវិលត្រឡប់មកកាន់មាតុភូមិយ៉ាងណាក៏ដោយ តែអធិបតេយ្យនិងបូរណភាពដែនដីចិនមិនដែលត្រូវបានបែងចែក និងមិនអាចបំបែកបានឡើយ។ ស្ថានភាពជាក់ស្តែងនៃបញ្ហាតៃវ៉ាន់ និងខ្លឹមសារស្នូលនៃប្រទេសចិនតែមួយគឺនៅលើពិភពលោកនេះ គឺមានប្រទេស ចិនតែមួយគត់ ហើយច្បាស់ណាស់ដែលថា « តៃវ៉ាន់ គឺ ជា ផ្នែក មួយដែលជាកម្មសិទ្ធិផ្តាច់មុខរបស់ ប្រទេស ចិន ហើយ សាធារណរដ្ឋប្រជាមានិតចិនដែលបានបង្កើតឡើងតាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ គឺជា រដ្ឋាភិបាល ស្របច្បាប់ តែ មួយ គត់ ដែល តំណាង ឱ្យ ប្រទេស ចិន»។ ឯកឧត្តម ឯក សំអុល  ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសមាគមមិត្តភាព កម្ពុជា-ចិន បានគូសរំលេចថា តាម រយៈប្រសាសន៍របស់អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា និងបទបង្ហាញដែលមានវាគ្មិនកិត្តិយសចំនួន៣រូបនារសៀលនេះ «គោលការណ៍ចិនតែមួយ» ដែលជាបុរេលក្ខខណ្ឌដ៏ចម្បងនៅក្នុងការគោរពតាមគោលការណ៍ច្បាប់របស់អង្គការសហប្រជាជាតិ និងគាំទ្រយ៉ាងម៉ឺងម៉ាត់ក្នុងការគាំពារអធិបតេយ្យ បូរណភាពដែនដីចិន និងគាំទ្របុព្វហេតុបង្រួបបង្រួមជាតិរបស់ប្រទេសចិន ស្របតាមគោលដៅប្រចាំសតវត្សរ៍ដំណាក់កាលទីពីរ ក្នុងការស្តារភាពអស្ចារ្យឡើងវិញរបស់ប្រជាជាតិចិន ដោយជំរុញនិងលើកទឹកចិត្តដល់ប្រជាជនចិនរស់នៅលើកោះតៃវ៉ាន់ឲ្យភ្ញាក់រលឹកត្រឡប់ចូលមករួមរស់ជាមួយមាតុភូមិវិញ ដើម្បីបង្កើនល្បឿននៃការអភិវឌ្ឍដល់ប្រទេសចិន និងជំរុញល្បឿនអភិវឌ្ឍដល់បណ្តាប្រទេសនានា ស្របតាមតួនាទីដ៏សកម្មរបស់ប្រទេសចិនសព្វថ្ងៃដែលជាមហាអំណាចសេដ្ឋកិច្ចទី២លើពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង