**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមពិធីសម្ពោធសាលាធម្មសភា និងឆ្លងសមិទ្ធផលក្នុងវត្តខេមវ័ន នៅក្រុងកំពង់ចាម

ភ្នំពេញ៖ ឯកឧត្តម ប៉ែន វិបុល ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមពិធីបុណ្យពុទ្ធាភិសេកសម្ពោធសាលាធម្មសភា និងឆ្លងសមិទ្ធផលនានាក្នុងវត្តខេមវ័ន (ហៅវត្តបឹងស្នាយ) ដែលស្ថិតនៅភូមិបឹងបាសាក់ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ជាតំណាងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានលើកឡើងថា ទីវត្តអារាមព្រះពុទ្ធសាសនា មានសារៈសំខាន់ណាស់ក្នុងការរួមចំណែកកសាងប្រទេសជាតិ ហើយក៏ជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាល អប់រំយ៉ាងសំខាន់របស់សង្គមជាតិ។

ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ជាក់ស្ដែងដូចជានៅក្នុងបរិវេណវត្តខេមវ័នបឹងស្នាយនេះ មានសាលារៀន ដូចតាមបណ្ដាវត្តផ្សេងៗទៀតដែរ ជាពិសេសកម្រិតសាលាបឋមសិក្សា ដែលជាថ្នល់បណ្ដុះបណ្ដាល ផ្សាំពូជពីដើមទី ស្របទៅតាមទិសដៅរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺថាការបណ្ដុះបណ្ដាល ត្រូវពង្រឹងគុណភាពពីថ្នាក់បឋមសិក្សាទៅ។
ដូច្នេះតួនាទីរបស់ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ សូមជួយបន្ថែមទៀត លើការគ្រប់គ្រងផ្ដល់ឱវាទ ដល់សាលាបឋមសិក្សាក្នុងទីអារាមនេះ ឲ្យមានដំណើរការល្អ ដោយមានការសហការជាមួយមន្ទីរអប់រំ ក៏ដូចជានាយកសាលា ដើម្បីពង្រឹងគុណភាពសិក្សារបស់ក្មួយៗ ចៅៗ សិស្សានុសិស្ស សម្រាប់ជាគ្រឹះចំណេះដឹងទៅថ្ងៃខាងមុខ។

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៥ ព្រះធម្មសាល វង្ស សា វីរៈ ព្រះវិន័យធរគណខេត្ត និងជាព្រះគូ្រចៅអធិការវត្តខេមវ័ន បឹងស្នាយ បានផ្តួចផ្តើមសាងសង់ ឧបដ្ឋានសាលាថ្មី ០១ខ្នង មានទំហំ ៤៥ម៉ែត្រ គុណ ២៨ម៉ែត្រ ដោយសារឧបដ្ឋានសាលាមានសភាពចាស់ទ្រុឌទ្រោម និងដើម្បីផ្តល់ទីកន្លែងធំទូលាយ ជូនដល់ពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លា ធ្វើបុណ្យទានស្របតាមគន្លងព្រះពុទ្ធសាសនា។

ឯកឧត្ដមអភិបាលខេត្ត បានថ្លែងបន្តថា ឧបដ្ឋានសាលាថ្មីនេះ បានបើកការដ្ឋានសាងសង់ដោយសម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចសង្ឃនាយករងទី២ និងលោក កៅ សុខអាន អភិបាលរងខេត្ត កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥។
ដោយសារបច្ច័យសាងសង់ឧបដ្ឋានសាលានេះ បានមកពីកម្លាំងមហាសាមគ្គីរបស់ថ្នាក់ដឹកនាំពុទ្ធបរិស័ទ និងសប្បុរសជនានា ពិសេសក្នុងនាមរដ្ឋបាល ខេត្តកំពង់ចាម និងប្រធានក្រុមប្រឹក្សាខេត្ត បានផ្តួចផ្តើមរៀបចំបុណ្យកឋិនទានសាមគ្គី នៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយទទួលបានបច្ច័យបាន ចំនួន៧៩,៨០០ដុល្លារ សម្រាប់ជួយបញ្ចប់ការសាងសង់ឧបដ្ឋានសាលានេះ។
ក្រៅពីនេះ ពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្ត ដែលបានចូលរួមឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹង ក្នុងការកសាងសមិទ្ធផលនានា នៅក្នុងទីអារាមនេះ ដោយចំណាយថវិកាសរុបចំនួន១,១៦៩,៥០១ដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង