**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក

កម្ពុជា នឹងថៃ ប្ដេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនាមជាប្រទេសជិតខាង

ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឲ្យឯកឧត្តម ឧត្តមសេនីយ៍ឯក Phanurat Lukboon អគ្គលេខាធិការនៃក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀន នៃព្រះរាជាណាចក្រថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលសវនាការរបស់លោកនាអគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្រ្តី។។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងថ្លែងអំណរគុណដល់ភាគីថៃ ដែលបានជួយកន្លងមកដល់កម្ពុជា ទាំងការងារបណ្ដុះបណ្ដាល, សហប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន និងទប់ស្កាត់ការនាំគ្រឿងញៀនឆ្លងកាត់។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានជម្រាបជូនភាគីថៃ អំពីការងារអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពចម្បង។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី អះអាងថា រាជរដ្ឋាភិបាលកំណែទម្រង់ថ្នាក់ដឹកនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដាក់ចេញនូវគោលការណ៍សំខាន់ៗនានា សំដៅធ្វើយ៉ាងណាឲ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសិទ្ធភាពខ្ពស់ ពិសេសបានកំណត់យកការផ្សព្វផ្សាយអប់រំ ជាវិធីសាស្ដ្រសំខាន់ រួមផ្សំជាមួយវិធានការអនុវត្តច្បាប់ និងការគ្រប់គ្រងសារធាតុគីមីផ្សំ ព្រមទាំងការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

ដោយឡែក សម្រាប់ឯកឧត្តម ឧត្តមសេនីយ៍ឯក Phanurat Lukboon អគ្គលេខាធិការ នៃក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ ក៏បានគូសបញ្ជាក់ថា ស្ថានភាពនៅប្រទេសរបស់ខ្លួនលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ក៏មិនខុសពីប្រទេសកម្ពុជាប៉ុន្មាននោះទេ ពោលនៅតែជាបញ្ហាប្រឈមដ៏សំខាន់ ហើយភាគច្រើននៃជនរងគ្រោះ គឺជាយុវវ័យតែម្ដង។

ទាំងឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងឯកឧត្តម ឧត្តមសេនីយ៍ឯក Phanurat Lukboon បានទទួលស្គាល់ដូចគ្នាថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនមែនជាបញ្ហាដាច់ដោយឡែករបស់ប្រទេសណាមួយនោះទេ ពោលគឺជាបញ្ហាប្រឈមសកលតែម្ដង ដែលប្រទេសទាំងអស់ត្រូវតែបន្ដសហការគ្នាដើម្បីទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលានូវបណ្ដាញរបស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀននេះ។

ក្នុងន័យនេះ ភាគីកម្ពុជា-ថៃ បានបង្ហាញនូវជំហរយ៉ាងមុតមាំក្នុងការបន្ដពង្រឹងកិច្ចសហប្រតិបត្តិការលើការងារនេះ ដើម្បីផ្លាស់ប្ដូរព័ត៌មានជាមួយគ្នាទៅវិញទៅមក សំដៅធ្វើយ៉ាងណាបង្ការ និងបង្ក្រាបឲ្យបានទាន់ពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង