**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

រដ្ឋមន្ត្រីឧស្សាហកម្ម អំពាវនាវដល់ម្ចាស់អាជីវកម្ម ខិតខំចាប់យកឱកាស សិក្សាស្វែងយល់រៀនសូត្រ បង្កើតនូវនវានុវត្ដន៍ថ្មីៗ

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍អំពាវនាវដល់ម្ចាស់អាជីវកម្ម និងដៃគូអភិវឌ្ឍន៍ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ខិតខំចាប់យកឱកាស សិក្សាស្វែងយល់រៀនសូត្រ សហការបង្កើតនូវនវានុវត្ដន៍ថ្មីៗ។

ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវបែបនេះ ក្នុងឱកាសអញ្ជើញចូលរួម ក្នុងសន្និសីទសារព័ត៌មាន ពិធីបើកទិវាជាតិវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ លើកទី២ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានបញ្ជាក់យ៉ាងដូច្នេះថា ឯកឧត្តមសូមអំពាវនាវឲ្យ ម្ចាស់អាជីវកម្ម លោកគ្រូ-អ្នកគ្រូ បងប្អូនអ្នកស្រាវជ្រាវ សិក្សានុសិស្ស និងដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ ហើយក៏ដូចជាក្រុមហ៊ុន ដែលបានចូលរួមតាំងពិព័រណ៍ និងខិតខំចាប់យកឱកាស ដើម្បីការសិក្សាស្វែងយល់រៀនសូត្រ សហការបង្កើតនូវវានុវត្តន៍ថ្មីៗថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា ទិវាជាតិវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ជាឱកាសដ៏កម្រសម្រាប់ម្ចាស់អាជីវកម្ម លោកគ្រូអ្នកគ្រូ អ្នកស្រាវជ្រាវសិស្សានុសិស្ស និងវិស័យឯកជនដៃគូ អភិវឌ្ឍន៍របស់កម្ពុជា ចូលរួមចែករំលែក ហើយក៏ដូចជាអនុវត្តរួមគ្នា ដើម្បីនៃការអភិវឌ្ឍប្រទេសជាតិ។

ជាមួយគ្នានេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សង្ឃឹមថា តាមរយៈទិវានេះ គឺអាចផ្លាស់ប្តូរនូវគំនិតបទពិសោធន៍ ហើយក៏ដូចជាផែនការ សម្រាប់សហប្រតិបត្តិការជាមួយដៃគូ ដូចជាបណ្ដាប្រទេស ដែលកម្ពុជាបានធ្វើសហប្រតិបត្តិការ ជាមួយជាក់ស្តែង។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើដល់អ្នកចូលរួម ជួយគ្នាគិត ថាតើអាចមាននូវបច្ចេកវិទ្យាអ្វី ដើម្បីយកទៅអនុវត្តយកទៅពង្រឹង យកទៅពង្រីក យកទៅលើកកម្ពស់ផលិតភាព និងអាជីវកម្មទាំងអស់គ្នា ដើម្បីចូលរួម ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាសង្គមជាតិ ការអភិវឌ្ឍសេដ្ឋកិច្ច អភិវឌ្ឍន៍សហគ្រិនភាព ឲ្យទទួលបានជោគជ័យ ហើយឈានទៅដល់២០៣០ និង២០៥០ ដោយមោទនភាព។

បើតាមឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានឲ្យដឹងថា ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំនេះ ក្រសួងបានជ្រើសយកប្រធានបទ «សហគ្រាសធុនតូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ក្នុងគោលបំណងជំរុញផលិតភាពរបស់សហគ្រាសឯកជន តាមរយៈការដាក់បញ្ចូលបច្ចេកវិទ្យា ក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ដើម្បីបង្កើនប្រសិទ្ធភាព និងគុណតម្លៃបន្ថែម។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានឲ្យដឹងផងដែរថា ព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានរយៈពេល៣ថ្ងៃនេះ មានគោលបំណងសំខាន់ចំនួន៤រួមមាន៖ ទី១.បណ្តុះស្មារតីស្រឡាញ់ និងការស្វែងយល់អំពីវិទ្យាសាស្ត្រ តាមរយៈការពិសោធន៍ដោយផ្ទាល់, ទី២.ជំរុញកិច្ចសហប្រតិបត្តិការរបស់តួអង្គពាក់ព័ន្ធក្នុងប្រព័ន្ធនវានុវត្តន៍ជាតិ ដើម្បីចាប់យកសក្ដានុពល នៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ទី៣.បំផុសឲ្យមានការយល់ដឹងស៊ីជម្រៅអំពីតួនាទីរបស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងចំណោមតួអង្គធ្វើគោលនយោបាយ សិក្សាស្រាវជ្រាវ និងវិស័យឯកជន និងទី៤.បញ្ជ្រាបវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញផលិតភាព និងវឌ្ឍនភាពដល់សហគ្រាសធុនតូចនិងមធ្យម។

បើតាមឯកឧត្តមរដ្ឋមន្ត្រី ទិវាជាតិលើកទី២នេះ មានព្រឹត្តិការណ៍អមចំនួន០៥ រួមមាន៖ ទី១.ពិព័រណ៍បច្ចេកវិទ្យា និងគ្រឿងឧបករណ៍កម្មន្តសាល, ទី២.ពិព័រណ៍វិទ្យាសាស្ត្រ, ទី៣.វេទិកាពិភាក្សាស្តីពីបច្ចេកវិទ្យា, ទី៤.ពានរង្វាន់អ្នកវិទ្យាសាស្រ្តកម្ពុជាឆ្នើម និងទី៥.កម្មវិធីប្រកាសចាប់ផ្តើម «ពានរង្វាន់នវានុវត្តន៍សម្រាប់វិស័យសាធារណៈ»។

ក្នុងនោះ កម្មវិធីពិព័រណ៍បច្ចេកវិទ្យា និងគ្រឿងឧបករណ៍កម្មន្តសាល នឹងមានការតាំងបង្ហាញឧបករណ៍ ឬបច្ចេកវិទ្យាផ្សេងៗ ដែលបម្រើឱ្យការអភិវឌ្ឍផលិតកម្ម ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម រួមមាន៖ ម៉ាស៊ីនគ្រឿងយន្ត គ្រឿងឧបករណ៍គាំទ្រសហគ្រាសពាក់ព័ន្ធ ផលិត ឬផ្គត់ផ្គង់ វត្ថុធាតុដើម ប្រឹក្សាយោបល់ផ្នែកវិស្វកម្ម ការថែទាំ ជួសជុល និងបណ្តុះបណ្តាល ប្រឹក្សាបទបញ្ញត្តិ សហគ្រាសធុនតូច និងមធ្យម និងដំណោះស្រាយឌីជីថល និងហិរញ្ញវត្ថុ។

កម្មវិធីនេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់២៦ ខែមីនា ឆ្នាំ២០២៤ ដោយបើកជូនសាធារណៈជន ជាពិសេសអាជីវករដែលជាតំណាងមកពីសហគ្រាសធុនតូច និងមធ្យមជាដើម។ ស្តង់តាំងពិព័រណ៍មានចំនួន ២២៨ និងស្តង់ម្ហូបអាហារ និងភេសជ្ជៈចំនួន ១៥។ អ្នកចូលរួមតាំងពិព័ណ៌រួមមាន៖ ស្ថាប័ន សាធារណៈ វិស័យឯកជន ដែលមានភាគច្រើនជាសហគ្រាសធុនតូចនិងមធ្យម គ្រឹះស្ថានអបរំ និងឧត្តមសិក្សា ធុរកិច្ចថ្មី និងដៃគូអភិវឌ្ឍន៍ ៕

អត្ថបទដែលជាប់ទាក់ទង