**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ករណីភ្លើងឆេះភ្នំក្នុងខេត្តកំពត ពេលនេះរលត់ស្ទើរទាំងស្រុង ខណៈអាជ្ញាធរថាកំពុងស្វែងរកជនបង្ក

ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ មន្ទីរបរិស្ថានខេត្តកំពតបានបញ្ជាក់ថា ស្ថានភាពភ្លើងឆេះព្រៃភ្នំ នៅចំណុចជ្រោះឪម៉ាល់ ឃុំម៉ាក់ប្រាង្គ និងចំណុចអូរតូច សង្កត់អណ្តូងខ្មែរ បានរលត់ស្ទើរទាំងស្រុងពុំបណ្តាលឱ្យប៉ះពាល់លំនៅដ្ឋានពលរដ្ឋស្របច្បាប់ទេ ខណៈអាជ្ញាធរ និងស្រាវជ្រាវ រកជនបង្កឱ្យកើតមានករណីនេះមកទទួលខុសត្រូវចំពោះមុខច្បាប់។

មន្ទីរបរិស្ថានសង្កត់ធ្ងន់ថា៖«ជាលទ្ធផលរហូតដល់ម៉ោង៦ព្រឹកនេះភ្លើងបានរលត់ស្ទើរទាំងស្រុងពុំបណ្តាលឱ្យប៉ះពាល់លំនៅដ្ឋានស្របច្បាប់របស់ប្រជាពលរដ្ឋទេនៅត្រឹមខណៈនេះ ក្រុមការងារកំពុងបន្តត្រួតពិនិត្យបន្ថែមចំពោះរងើកភ្លើងដែលនៅសេសសល់»។

ទន្ទឹមគ្នានេះដែរ អាជ្ញាធរនឹងពិនិត្យបន្ថែមលើទំហំនៃការខូចខាតធនធានធម្មជាតិ និងស្រាវជ្រាវ រកជនបង្កឱ្យកើតមានករណីនេះ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ផ្អែកតាមមាត្រា៦០ ជនណាដែលបានប្រព្រឹត្តបទល្មើស ធ្វេសប្រហែសបង្កឱ្យមានភ្លើងឆេះព្រៃត្រូវផន្ទាទោសជាបទល្មើសធនធានធម្មជាតិ។ យ៉ាងណាមិញចំពោះមុខបញ្ហានេះអាជ្ញាធរក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្បែរ និងជាប់តំបន់ការពារធម្មជាតិ ត្រូវចូលរួមបង្ការ និងទប់ស្កាត់ភ្លើងឆេះព្រៃតាមវិធានដែលបានណែនាំដោយក្រសួងបរិស្ថាន និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ព្រោះជារដូវប្រាំង អាកាសក្ដៅខ្លាំងងាយនឹងបង្កឱ្យមានភ្លើងឆេះព្រៃ។

សូមជម្រាបថា ក្រៅពីបាតុភូតធម្មជាតិដែលអាចបង្កឱ្យមានភ្លើងឆេះព្រៃ ប្រការដែលគួរឱ្យព្រួយបារម្ភបំផុតនោះ គឺភ្លើងឆេះព្រៃដែលបង្កឡើងដោយសារសកម្មភាពរបស់មនុស្សផ្ទាល់។ កត្តាចម្បងដែល បង្កឱ្យមានភ្លើងឆេះព្រៃញឹកញាប់បំផុតនារដូវប្រាំង ដូចជាការកាប់ឆ្ការដុតរានព្រៃដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេចរ ការទន្ទ្រានដីព្រៃដើម្បីតាំងលំនៅឋានខុសច្បាប់ ការទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់ ការដុតព្រៃដើម្បីចាប់សត្វ ការបន្សល់ដើមភ្លើងនៅក្នុងព្រៃ ដោយការធ្វេសប្រហែសរបស់មនុស្ស។

ក្នុងករណី ជនណាដែលបានប្រព្រឹត្តឬបង្កឱ្យមានភ្លើងឆេះព្រៃ ឬព្រៃលិចទឹកដោយចេតនា ត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី១ ឬបទល្មើសជលផលថ្នាក់ទី១ ដែលត្រូវជាប់ពន្ធនាគារពី ៥ឆ្នាំទៅ១០ឆ្នាំ ឬពី ៣ឆ្នាំទៅ៥ឆ្នាំ។ ដោយឡែក តាមមាត្រា៦២ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ បានចែងថា ការបង្កឱ្យមានភ្លើងឆេះព្រៃ ដោយចេតនា ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៤ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ដល់១០ឆ្នាំ និងផាកពិន័យជាប្រាក់ពី ១៥លានរៀល ដល់១៥០លានរៀល។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ក្រសួងបរិស្ថាន និងក្រសួងកសិកម្មកម្ពុជាកាលពីថ្ងៃ១២ មករា ឆ្នាំ២០២៤។

គួររំឭកថា កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ភ្លើងបានឆេះព្រៃភ្នំ ចំណុចទឹកចេញ និយាមកា៤០៥៧០៥/ ១១៧៥៣២១ ស្ថិតក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ នៅភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។ អាជ្ញាធរអះអាងថា ទីតាំងនោះមានស្ថានភាព ស្បូវ និងអន្សង់ច្រើន ហើយមានចំណោតចោទខ្លាំងគ្មានផ្លូវរថយន្តអគ្គិភ័យចូលបាន ជាហេតុធ្វើឱ្យអាជ្ញាធរពិបាកពន្លត់។ ប៉ុន្តែកម្លាំងជំនាញនៅតែបន្តតាមដាន និងព្យាយាមពន្លត់តាមស្ថានភាពភូមិសាស្ត្រជាក់ស្តែង និងបន្តស្រាវជ្រាវកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង