**រាជទាយាទ អារ៉ាប៊ីសាអូឌីត នឹងយាងទៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី២០-២៣ ឧសភា**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យឯកទេសធ្វើការវះកាត់ ដាក់លលាដ៍ក្បាលត្រឡប់ចូលវិញ ដល់ប្អូនប្រុសពិការដៃម្នាក់**ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការក្រសួងធនធានទឹក​ អញ្ជើញចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវ ​ក្នុង​ភូមិសាស្ត្រ​ខេត្តក្រចេះ**រាជរដ្ឋាភិបាលកម្ពុជា និងអង្គការ ILO បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជា**ចិន និងហុងគ្រី បង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ**ឯកឧត្តម​ ចាន់ ស៊ីណាត​ រដ្ឋលេខាធិការ​ក្រសួងធនធានទឹក ​អញ្ជើញចូលរួមកិច្ចប្រជុំកសាង​កម្ម​វិធីសហប្រតិ​បត្តិការ​លើវិស័យគ្រប់គ្រង​ធនធានទឹកជាមួយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី**មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សោកស្ដាយចំពោះការ បាត់បង់ដំរីញី១ក្បាល ដែលជាប់ផុងនៅអូរក្រាក់នៃដែនជម្រកសត្វព្រៃភ្នំព្រិច**ប្រធានាធិបតីចិន បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ស៊ែប៊ី​ជាមួយនឹង​ចំណង​មិត្តភាព​កាន់តែ​ស៊ីជម្រៅ និងនិងកិច្ចសហប្រតិបត្តិការដែលមានស្រាប់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីសូត្រមន្ត និងប្រារព្ធព្រះរាជពិធីថ្វាយព្រះពរ ព្រះករុណាព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ ព្រះវស្សា**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំដែនដី និងនគរូបនីយកម្ម**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ និងទិសដៅការងារឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង**ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំដើម្បីរៀបចំការធ្វើតេស្តរកសារធាតុ​ញៀន នៅក្នុងអគ្គលេខាធិការដ្ឋានរដ្ឋសភា**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ជួបទូតបារាំងប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាបង្កើនទំនាក់ទំនងទ្វេភាគីក្នុងវិស័យអប់រំ**ឯកឧត្តម ប្រាក់ សំអឿន ដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំដែនដី និងនគរូបនីយកម្ម**រដ្ឋមន្ត្រីកសិកម្ម លើកទឹកចិត្តដល់សិប្បករកែច្នៃស្វាយចន្ទី ឱ្យរៀបចំផែនការកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបានច្បាស់លាស់ ដើម្បីទទួលបានទំនុកចិត្ត ការគាំទ្របន្ថែមពីដៃគូសហការ**វគ្គហ្វឹកហ្វឺនពលទាហាន ជំនាន់ទី១១ បំពេញក្របខ័ណ្ឌយោធភូមិភាគទី១ នៅសាលាពលទាហានទី១ ឆ្លងកាត់ការសិក្សារយៈពេល ៩១ថ្ងៃ បានបិទបញ្ចប់ដោយជោគជ័យ**ក្រសួងសង្គមកិច្ច ចេញសារាចរណែនាំ ស្ដីពីការប្រារព្ធពិធីទិវាអន្តរជាតិស្ដីពីគ្រួសារ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤**សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាសទិវាអន្តរជាតិស្តីពីគ្រួសារ**គ.ស.ម.ក. សម្ដែងការសោកស្តាយ និងខកចិត្តជាខ្លាំងចំពោះបណ្តាញសារព័ត៌មានមួយចំនួនតូច ដែលលើកយកកង្វល់របស់តំណាងប្រទេសមួយចំនួនតូច មកធ្វើការវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមជំនួបជាមួយ ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ដើម្បីទាក់ទាញនិងជំរុញវិនិយោគនៅកម្ពុជា

សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសំប៊ី ចូលជូនសារតាំង និងជួបសម្តែងការគួរសម


ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យឯកឧត្ដម Morecome Mumba ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសំប៊ី ចូលជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

ក្នុងឱកាសនោះ ឯកឧត្ដម Morecome Mumba បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យឯកឧត្តមចូលជូនសារតាំង និងសម្តែងការគួរសមនាពេលនេះ។

ឯកឧត្ដមបានប្តេជ្ញាថា ឯកឧត្តមនឹងបន្តខិតខំពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសខិតខំជំរុញឱ្យមានការវិនិយោគ និងលើកកម្ពស់ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរទៅលើវិស័យរ៉ែ និងវិស័យកសិកម្មឱ្យកាន់តែកើនឡើងថែមទៀត ។

ក្នុងឱកាសដ៏ល្អប្រពៃនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ សម្តេចមានជំនឿជឿជាក់ ក្នុងឋានៈឯកឧត្តមជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសំប៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងបន្តខិតខំពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

សម្តេចប្រមុខរដ្ឋស្តីទីបានគូសបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត និងរដ្ឋាភិបាលនៃសាធារណរដ្ឋសំប៊ី ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង