ឯកឧត្តមវេជ្ជបណ្ឌិត សាយ រិទ្ធី និងសប្បុរសជន ៣រូបទៀត ឧបត្ថម្ភថវិកាទិញភ្លេងពិណពាទ្យមួយវង់ ជូនវត្តជាំតាឡូតមានជ័យ

ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត សាយ រិទ្ធី អនុប្រធានប្រតិបត្តិអចិន្ត្រៃយ៍ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដរបស់ឯកឧត្តម ហ៊ុន ម៉ានី រួមជាមួយសប្បុរស ៣រូបទៀត បានឧបត្ថម្ភថវិកា ៣៥០០ដុល្លារ ដើម្បីទិញភ្លេងពិណពាទ្យមួយវង់ ជូនដល់វត្តជាំតាឡូតមានជ័យ សម្ដេចបង្រៀនកូនសិស្ស ។
គួរឲ្យដឹងផងដែរ ពេលនេះវង់ភ្លេងពិណពាទ្យ ដែលបានដំឡើងរួចរាល់នេះ គឺចាប់ផ្តើមបង្រៀនដល់កូនសិស្សនៅវត្តជាំតាឡូតមានជ័យ ដោយអ្នកគ្រូ រឹន ធីតា និងលោកគ្រូ វន ធន ដែលមកពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។
សូមបញ្ជាក់ថា ភ្លេងពិណពាទ្យមួយវង់នេះត្រូវចំណាយថវិការអស់ប្រមាណ ៣,៥០០ដុល្លារអាមេរិក ដោយមានការឧបត្ថម្ភពីលោក នង នីម និងលោក ជាង ពឿង ចំនួន ៤លានរៀល, លោក ចែម សារីម ប្រធានក្រុមប្រឹក្សាស្រុកឱរ៉ាល់ ចំនួន ៥លានរៀល និងខ្វះខាតទាំងប៉ុន្មានគឺឯកឧត្តមវេជ្ជបណ្ឌិត សាយ រិទ្ធី អនុប្រធានប្រតិបត្តិអចិន្ត្រៃយ៍ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដរបស់ឯកឧត្តម ហ៊ុន ម៉ានី ជាអ្នកផ្គត់ផ្គង់ទាំងអស់ ៕


