**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

សម្ដេចធិបតី៖ រាជរដ្ឋាភិបាល ដាក់ចេញវិធានការអាទិភាពសំខាន់ៗ ៨ចំណុច ដើម្បីសម្រេចចក្ខុវិស័យបន្ដពង្រឹងសមភាពយេនឌ័រ

ភ្នំពេញ៖ ដើម្បីសម្រេចនូវចក្ខុវិស័យក្នុងការបន្ដពង្រឹងសមភាពយេនឌ័រ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញនូវវិធានការអាទិភាពសំខាន់ៗមួយចំនួន។ នេះបើតាមការអះអាងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត តាមរយៈសុន្ទរកថា ក្នុងឱកាសអបអរសាទរខួបទី១១៣ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៤ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីវភាព ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ព្រមទាំងបានដាក់ចេញនូវក្របខ័ណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដែលជាផែនទីបង្ហាញផ្លូវ និងជាក្របខ័ណ្ឌការងារ នៃការគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុងការទាញយកប្រយោជន៍ជាអតិបរមា ពីបច្ចេកវិទ្យាឌីជីថល ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៥០។

ក្នុងន័យនេះ ត្រូវធានាថាការពង្រឹងសមភាពយេនឌ័រនៅតែបន្តជាកិច្ចការអាទិភាព និងកាន់តែចាំបាច់ ដើម្បីឲ្យស្រ្តី និងក្មេងស្រីគ្រប់រូប ទទួលបាននូវកាលានុវត្តភាពពេញលេញ និងប្រកបដោយសមភាពនៅក្នុងគ្រប់ទិដ្ឋភាព ទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម ព្រមទាំងទទួលបាននូវសិទ្ធិចូលរួមដោយស្មើភាព និងជាដៃគូមិនអាចខ្វះបាន ជាមួយនឹងបុរសនៅក្នុងកិច្ចអភិវឌ្ឍប្រទេសជាតិ ជាពិសេស នៅក្នុងរបៀបវារៈនៃការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងសង្គម និងសេដ្ឋកិច្ចកម្ពុជា។

ដើម្បីសម្រេចចក្ខុវិស័យនេះ រាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញនូវវិធានការអាទិភាពសំខាន់ៗដូចខាងក្រោម៖

ទី១៖ រាជរដ្ឋាភិបាល នឹងដាក់ចេញនូវគោលនយោបាយជាតិស្ដីពីសមភាពយេនឌ័រ ដើម្បីពង្រឹងនិងពង្រីក វិសាលភាពក្នុងការបញ្ជ្រាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រីគ្រប់រូប នៅក្នុងក្របខ័ណ្ឌគោលនយោបាយ និងនៅក្នុងសង្គម តាមរយៈការដាក់ចេញនូវអភិក្រមក្នុងការធ្វើបរិវត្តកម្មយេនឌ័រ ដោយផ្តោតលើការបង្កើនការវិនិយោគ លើសមភាពយេនឌ័រ ការលើកកម្ពស់ផ្នត់គំនិតជាវិជ្ជមាន និងការពង្រឹងប្រព័ន្ធត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ដើម្បី លើកកម្ពស់គណនេយ្យភាពចំពោះស្រ្តី និងសាធារណជន។

ទី២៖ រាជរដ្ឋាភិបាល កំពុងបន្តដាក់ចេញ និងជំរុញការអនុវត្តវិធានការគោលនយោបាយគាំទ្រដល់សហគ្រិនស្ត្រី ដែលដឹកនាំសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម, លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី និងគាំទ្រដល់ការចូលរួម របស់ស្ត្រី នៅក្នុងគ្រប់សកម្មភាពសេដ្ឋកិច្ច និងសង្គម។

ទី៣៖ រាជរដ្ឋាភិបាល កំពុងបន្តពង្រឹង និងពង្រីកប្រព័ន្ធគាំពារសង្គម ប្រកបដោយបរិយាបន្ន តាមរយៈការពង្រីក វិសាលភាពនៃការអនុវត្តក្របខ័ណ្ឌជាតិគាំពារសង្គមឲ្យដល់ក្រុមជនងាយរងគ្រោះ ទាំងវិស័យសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ និងធានាបានលើការសម្រេចនូវការគ្របដណ្ដប់សុខភាពជាសកល (Universal Health Coverage) សំដៅធានាឲ្យ ប្រជាពលរដ្ឋគ្រប់រូបទទួលបានដោយសមធម៌។

ទី៤៖ រាជរដ្ឋាភិបាល បាននិងកំពុងផ្ដោតលើការដោះស្រាយគម្លាតយេនឌ័រក្នុងវិស័យឌីជីថល ជាពិសេស ការបង្កើន ការចូលរួមរបស់ស្រ្តីនិងក្មេងស្រីនៅក្នុងវិស័យឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព និងការអប់រំចំណះដឹង និងជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈច្នៃប្រឌិត និងគណិតវិទ្យា (STEAM)។

ទី៥៖ រាជរដ្ឋាភិបាល ផ្តោតការយកចិត្តទុកដាក់ និងជំរុញដល់គ្រប់ដៃគូពាក់ព័ន្ធ រួមទាំងវិស័យឯកជន ក្នុងការ លើកកម្ពស់កម្មវិធីតុល្យភាពជីវិតគ្រួសារ និងការងារ (Work-Life Balance) និងការទទួលស្គាល់ពីតម្លៃ នៃការងារក្នុងផ្ទះ និងថែទាំសមាជិកគ្រួសារ ព្រមទាំងរៀបចំវិធានការចាំបាច់នានា ដើម្បីកាត់បន្ថយបន្ទុកលើការងាររបស់ស្រ្តី និងក្មេងស្រី និងផ្ដល់ជម្រើសក្នុងជីវិតរស់នៅកាន់តែច្រើនដល់ស្ត្រី។

ទី៦៖ បន្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងសុខដុមរមនានៅក្នុងគ្រួសារ តាមរយៈការពង្រឹងតួនាទីរបស់ គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ដែលជាយន្តការអន្តរក្រសួង-ស្ថាប័ន បន្តពង្រឹង ការអនុវត្តផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី និងចាត់វិធានការទប់ស្កាត់និងកាត់បន្ថយហានិភ័យ ដែលប៉ះពាល់ដល់សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី និងក្មេងស្រី។

ទី៧៖ រាជរដ្ឋាភិបាល ត្រូវបន្តអនុវត្តកម្មវិធី និងវិធានការក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តីនិងក្មេងសី នៅគ្រប់កម្រិត និងគ្រប់វិស័យ ដើម្បីធានាថាប្រជាជនគ្រប់រូប ទាំងស្រ្តី និងបុរសមានសិទ្ធិ និងឱកាសពេញលេញ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ ប្រកបដោយបរិយាបន្ននិងចីរភាព។

ទី៨៖ រាជរដ្ឋាភិបាល នឹងពិនិត្យលទ្ធភាព និងមានវិធានការគោលនយោបាយសមស្រប ដែលអនុញ្ញាតឲ្យស្ត្រីជាអភិបាលរង នៃគណៈអភិបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ បម្រើការងារនៅមូលដ្ឋាន ដែលនៅជិតក្រុមគ្រួសាររបស់គាត់ ៕

អត្ថបទដែលជាប់ទាក់ទង