COMAC របស់ចិននឹងបង្ហាញយន្តហោះ C៩១៩ និង ARJ២១ នៅក្នុងប្រទេសចំនួន ០៥ នៅអាស៊ីអាគ្នេយ៍

បរទេស៖ ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ យន្តហោះចិន C៩១៩ និង ARJ២១ ដែលត្រូវបានអភិវឌ្ឍដោយ Commercial Aircraft Corporation of China, Ltd (COMAC) នឹងធ្វើការបង្ហាញការហោះហើរនៅក្នុងប្រទេសវៀតណាម ឡាវ កម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។
យន្តហោះចិន C៩១៩ គឺជាយន្តហោះដឹកអ្នកដំណើរដែលមានតួតូចចង្អៀត ដែលមានសមត្ថភាពអតិបរមា ១៩២ កៅអី។ ត្រូវបានរចនាឡើងដោយមានសមត្ថភាពផ្ទុកកៅអីពី ៧៨ ទៅ ៩៧ និងចម្ងាយ ៣៧០០គីឡូម៉ែត្រ យន្តហោះ ARJ២១ អាចហោះហើរនៅក្នុងតំបន់ខ្ពង់រាប និងសម្របខ្លួនទៅនឹងលក្ខខណ្ឌអាកាសយានដ្ឋានផ្សេងៗគ្នា។
ជើងហោះហើរពិព័រណ៍នឹងដាក់មូលដ្ឋានគ្រឹះសម្រាប់ការលក់អន្តរជាតិនាពេលអនាគត។
ប្រភព៖ Ecns
ប្រែសម្រួលដោយ៖ ឡាយ លីហួ
