**ឯកឧត្ដម ស្វាយ សំអ៊ាង ណែនាំ ៧ចំណុចពីផែនការសំខាន់ៗចំពោះមុខរបស់ក្រុមការងារ បេក្ខជនឈរឈ្មោះបោះឆ្នោត និងថ្នាក់ដឹកនាំមន្ត្រីបក្សតាមបណ្តាថ្នាក់ ត្រូវចាត់ចែងអនុវត្ត**ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញចូលរួមបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ក្នុងខេត្តកំពង់ធំ**ក្រុមហ៊ុនផលិតកម្មកម្សាន្តឈានមុខមួយ នៅលើពិភពលោករបស់កូរ៉េ កំពុងស្វែងរកឱកាសរពង្រីកការវិនិយោគ និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទស្សនកិច្ចមន្ទីរពេទ្យ Soon chun hyang ក្នុងរដ្ឋធានីសេអ៊ូល**សម្តេច ម៉ែន សំអន អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅខេត្តស្វាយរៀង**ស្វីស នឹងបន្តចូលរួមគាំទ្រដល់ការងារបោសសម្អាតមីន ដើម្បីអាចឱ្យកម្ពុជាសម្រេចនូវគោលដៅរបស់ខ្លួន**កម្ពុជា-ហ្សកហ្ស៊ី ប្តេជ្ញាធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច**លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក ភូទីន ប្រធានាធិបតីរុស្ស៊ី**លោក Xi Jinping ប្រធានរដ្ឋចិននិងលោក ភូទីន ប្រធានាធិបតីរុស្ស៊ីបានរួមគ្នាជួបជាមួយអ្នកកាសែត**ក្រុមហ៊ុន Dunamu មានចំណាប់អារម្មណ៍ លើការវិនិយោគនៅកម្ពុជា លើវិស័យហិរញ្ញវត្ថុ**វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតប្រជែងគំនិតច្នៃប្រឌិត និងសហគ្រិនភាពចិន-អាស៊ានលើកទី២បានបញ្ចប់ដោយជោគជ័យ**សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ សមាជិកព្រឹទ្ធសភាប្រចាំតំបន់ Seine-et-Marne (Île-de-France) នៅវិមានព្រឹទ្ធសភា**ក្រសួងទេសចរណ៍ នឹងរៀបចំព្រឹត្តិការណ៍ជំនួបយានយន្តជំរុញទេសចរណ៍ នៅខេត្តសៀមរាប ចាប់ពីថ្ងៃ២៤-២៦ ខែឧសភា ខាងមុខនេះ**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ស្ថាបនិកនៃក្រុមហ៊ុន Booyoung Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឯកឧត្តម នេត្រ ភក្ត្រា និងឯកឧត្តម វ៉ា ថន ដឹកនាំសមាជិក ២០០០ នាក់បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស តាំងសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ក្នុងខេត្តក្រចេះ**កម្ពុជា លើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយអូទ្រីស**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ប្រធានក្រុមហ៊ុន Daejoo KC Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**អ្នកជំនាញជួសជុលនៅប្រាសាទជម ខិតខំស្វែងរកប្រភពដើមថ្ម ដែលជ្រុះធ្លាក់រាយប៉ាយមកជួសជុលឡើងវិញ**ឯកឧត្តម អ៊ូច ភា អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត​ ស្រុក​ ក្រុង​ អាណត្តិទី៤​ ឆ្នាំ​២០២៤​**ក្រុមហ៊ុន SK Securities របស់កូរ៉េ បង្ហាញបំណងបណ្ដាក់ទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រសួងសុខាភិបាល ទទួលជំនួយឥតសំណងពី កុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុងសេនដៃ ប្រទេសជប៉ុន

ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល បានរៀបចំពិធីប្រគល់-ទទួល រថយន្តគិលានសង្គ្រោះចំនួន ១គ្រឿង វែនតាចំនួន ៧០០គឿង និងឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ចំនួន ២០០០តេស្ត ដែលជាជំនួយឥតសំណងរបស់ ឯកឧត្តម  Susumu Tai កុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងសេនដៃ (Sendai) ប្រទេសជប៉ុន ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងសុខាភិបាល។

ឆ្លៀតក្នុងបរិយាកាសដ៏ឱឡារិកនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងសេចក្តីសោមនស្សរីករាយ នូវការរួមចំណែកដ៏ធំធេងរបស់រដ្ឋាភិបាលជប៉ុន ដែលកន្លងមកតែងតែចូលរួមគាំទ្រប្រព័ន្ធសុខាភិបាលកម្ពុជា តាមរយៈជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍន៍ និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យ សុខាភិបាល ដែលនេះស្របទៅនឹងគោលដៅចុងក្រោយរបស់ក្រសួងសុខាភិបាល គឺធ្វើឱ្យប្រសើរឡើងនូវសុខមាលភាព ប្រជាជនកម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងអំពីតម្រូវការជំនួយ នូវរថយន្តគិលានសង្គ្រោះបន្ថែមទៀត គ្រែសម្រាល និងឧបករណ៍ពិនិត្យផ្ទៃពោះ ជាតម្រូវចាំបាច់នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ស្រុក ខេត្តទាំងអស់ ក្នុងប្រទេសកម្ពុជា ដែលនេះជាការរួមចំណែកដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា និងការពង្រឹង សុខភាពមាតា និងទារក និងកុមារ និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសុខាភិបាលនៅកម្ពុជា ឈានទៅរកការគ្របដណ្តប់សុខភាពជាសកល។

ជាកិច្ចឆ្លើយតប ឯកឧត្តមកុងស៊ុលកិត្តិយស បានសន្យាបញ្ជាក់អំពីគោលជំហរពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការគាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល តាមរយៈការខិតខំស្វែងរកជំនួយជារថយន្តគិលានសង្គ្រោះ និងឧបករណ៍សម្ភារៈ បរិក្ខារវេជ្ជសាស្ត្រ ឲ្យចំតម្រូវការជាក់ស្តែងរបស់ក្រសួងសុខាភិបាល ជារៀងរាល់ឆ្នាំ និងការផ្តល់អាហារូបករណ៍ បណ្ដុះបណ្តាលបន្តជូនដល់វេជ្ជបណ្ឌិតកម្ពុជា ទៅសិក្សាជំនាញផ្នែកជំងឺទឹកដក់ក្នុងភ្នែកនៅសាកលវិទ្យាល័យក្នុងទីក្រុងសេនដៃ ប្រទេសជប៉ុន ចាប់ពីឆ្នាំ២០២៤នេះ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន តាមរយៈ ឯកឧត្តមកុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងសេនដៃ(Sendai) ក្នុងប្រទេសជប៉ុន ចំពោះជំនួយសប្បុរសនានា និងកិច្ចសហប្រតិបត្តិការយូរអង្វែង រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ជាពិសេសបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង