ស្អែកនេះ! វេទិកាការងាររបស់ NEA នឹងនាំយកឱកាសការងារជាង ៣ពាន់កន្លែងសម្រាប់យុវជន

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា នឹងរៀបចំវេទិកាការងារ និងសិក្ខាសាលាចែករំលែកចំណេះដឹងស្តីពី៖ “ការត្រៀមខ្លួនចូលទីផ្សារការងារក្នុងយុគសម័យឌីជីថល” នាថ្ងៃទី២០ ខែកុម្ភៈ ស្អែកនេះ នៅទីតាំងវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ល្ងាច ដោយនាំយកក្រុមហ៊ុនធំៗ ចំនួន២៥ ជាមួយនឹងឱកាសការងារចំនួន ៣២៩៦ កន្លែងចូលរួមផងដែរ។
យុវជន សិស្ស/និស្សិត ដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារ សូមត្រៀម CV ដើម្បីដាក់ពាក្យ និងសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុនទាំង ២៥។ យុវជន ក៏អាចចូលរួមក្នុងសិក្ខាសាលា ដែលនឹងមានការចូលរួមចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗ និងគន្លឹះសំខាន់ៗ ពីសំណាក់វាគ្មិនជំនាញៗ ពីសារៈសំខាន់នៃការត្រៀមខ្លួនចូលទីផ្សារការងារ ក៏ដូចជាការត្រៀមខ្លួនដាក់ពាក្យស្វែងរកការងារផងដែរ។
ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ NEA តាមរយៈលេខ ០១២ ៩០៦ ៦៦៤ / ០១៦ ៧៨៦ ៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕

