**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

លោក Prabowo Subianto ប្រធានាធិបតីជាប់ឆ្នោតរបស់ឥណ្ឌូណេស៊ី ជានរណា?

(ហ្សាកាតា)៖ លោក Prabowo Subianto កាលពីយប់ថ្ងៃពុធ ទី១៤ ខែកុម្ភៈបានប្រកាសពីជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ី បន្ទាប់ពីលទ្ធផលក្រៅផ្លូវការ បង្ហាញថាលោកនាំមុខដាច់លើគូប្រជែងរបស់លោកក្នុងការបោះឆ្នោតជុំទី១តែម្ដង ដោយមិនចាំបាច់មានការបោះឆ្នោតនៅជុំទី២នោះទេ។

លោក Prabowo Subianto មានអាយុ ៧២ឆ្នាំ ដែលជាអតីតរដ្ឋមន្ត្រីការពារជាតិ និងជាអតីតមេបញ្ជាការកុម្ម៉ង់ដូរពិសេសឥណ្ឌូណេស៊ីបានចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតសកល ចំនួន ២ លើករួចមកហើយក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៩ តែចាញ់ទាំង២លើក។

បើតាមលទ្ធផលបោះឆ្នោតក្រៅផ្លូវការរាប់បាន ៩៥ភាគរយ គិតត្រឹមកាលពីថ្ងៃពុធ លោក Prabowo និងដៃគូជាអនុប្រធានាធិបតីរបស់លោក គឺលោក Gibran Rakabuming Raka ដែលត្រូវជាកូនប្រុសរបស់ប្រធានាធិបតីចំាផ្ទះលោក Joko Widodo ទទួលបានសំឡេងគាំទ្រ ៥៨ភាគរយ ហើយដោយសារតែលោកទទួលបានសំឡេងគាំទ្រលើស ៥០ភាគរយ ដូច្នេះមានន័យថាមិនចាំបាច់មានការបោះឆ្នោតជុំទី២ ទៀតនោះទេ។

ចំណែក គូប្រជែងរបស់លោក គឺលោក Anies Baswedan ទទួលបានសំឡេងគាំទ្រ ២៥ភាគរយ និងលោក Ganjar Pranowo ទទួលបានសំឡេងគាំទ្រ១៧ភាគរយ។ ប៉ុន្តែ គេនៅត្រង់ រង់ចាំការចេញផ្សាយលទ្ធផលបោះឆ្នោតផ្លូវការ នៅថ្ងៃទី២០ ខែមីនាខាងមុខ ខណៈមានការរំពឹងជាច្រើនថានឹងលទ្ធផលបោះឆ្នោតនឹងមិនមានការប្រែប្រួលអ្វីគួរឱ្យកត់សម្គាល់ឡើយ។
គួរបញ្ជាក់ថា ប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ីនឹងត្រូវស្បថ ចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី នៅខែតុលា ឆ្នាំ២០២៤។
តើលោក Prabowo ជានរណា?
លោក Prabowo Subianto គឺជាសហស្ថាបនិកបង្កើតគណបក្ស Gerindra Party ក្នុងឆ្នាំ២០០៨ និងបានកាន់តំណែងជាប្រធានគណបក្សមួយនេះពីឆ្នាំ២០១៤ មកទល់នឹងបច្ចុប្បន្ន។ លោក Prabowo ត្រូវបានជ្រើសតាំងជា បេក្ខជនប្រធានាធិបតីកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ និងបានចុះឈ្មោះជាបេក្ខជនប្រធានាធិបតីជាផ្លូវការកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។
លោក Prabowo កើតនៅក្នុងរដ្ឋធានីហ្សាការតា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៥១។

លោកជាកូនទី៣ ក្នុងចំណោមកូន៤នាក់ដែលកើតចេញពីគ្រួសារអ្នកមាន និងមានឥទ្ធិពលបំផុតមួយ ក្នុងប្រទេសឥណ្ឌូណេស៊ី។​ ឪពុករបស់លោកមានឈ្មោះថា Soemitro Djojohadikusumo ជាធ្លាប់ជាអ្នកនយោបាយ និងសេដ្ឋកិច្ចវិទូដ៏ល្បីល្បាញម្នាក់ ដែលធ្លាប់បានកាន់តំណែងជាច្រើន ក្នុងជួរគណៈរដ្ឋមន្ត្រីឥណ្ឌូណេស៊ី ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក Sukarno និងលោក Soeharto។ ចំណែកឯ ម្ដាយរបស់លោកមាន ឈ្មោះថា Dora Marie Siregar បានបញ្ចប់ការសិក្សាមុខជំនាញគិលានុបដ្ឋាយិកាជំនួយការវះកាត់ ក្នុងប្រទេសហូឡង់។

លោក Prabowo ក៏ជាចៅប្រុសរបស់លោក Margono Djojohadikusumo ផងដែរដែលជាអតីតស្ថាបនិកធនាគារ Bank Negara Indonesia (BNI) និងប្រធានដំបូងបំផុត នៃក្រុមប្រឹក្សាផ្ដល់យោបល់ជាន់ខ្ពស់ ដែលត្រូវបានរំលាយចោលក្នុងឆ្នាំ២០០៣។ លោក Prabowo បានចំណាយពេលភាគច្រើននៃកុមារភាពរបស់លោកនៅឯបរទេស ដោយសារតែឪពុក របស់លោកមានជាប់ពាក់ព័ន្ធនឹងចលនាបដិវត្តន៍ Revolutionary Government of the Republic of Indonesia (PRRI) ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៥៨ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលលោក Sukarno។ ដោយសារចំណាយពេលភាគច្រើនរស់នៅបរទេស លោក Prabowo អាចនិយាយភាសាបារាំង អាល្លឺម៉ង់ អង់គ្លេស និងហូឡង់បានយ៉ាងស្ទាត់ជំនាញ។

លោក Prabowo បានចូលបម្រើការក្នុងជួរកងកម្លាំងប្រដាប់អាវុធឥណ្ឌូណេស៊ី (ABRI) មួយរយៈពេលខ្លី ក្រោយបញ្ចប់ការសិក្សាពីសាលាយោធា Armed Forces Academy (AKABRI) ក្នុងឆ្នាំ១៩៧៤។ លោកបានកាន់តំណែងជាមេបញ្ជាការនៃទីបញ្ជាការកងកម្លាំងយុទ្ធសាស្ត្រឥណ្ឌូណេស៊ី ក្នុងឆ្នាំ១៩៩៨ និងជាមេបញ្ជាការកងកម្លាំងពិសេស ឥណ្ឌូណេស៊ី ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ១៩៩៨។ លោកបានបម្រើការក្នុងជួរកងកម្លាំង ABRI អស់រយៈពេល២៨ឆ្នាំ តែក្រោយមករូបលោកត្រូវបានបណ្ដេញចេញពីយោធា ក្រោយការដួលរលំនៃរបបដឹកនាំរបស់លោក Soeharto ក្នុងឆ្នាំ១៩៩៨។

លោក Prabowo បានរៀបការជាមួយកូនស្រីម្នាក់របស់លោក Soeharto គឺអ្នកស្រី Siti Hediati Hariyadi ក្នុងឆ្នាំ១៩៨៣។ ប៉ុន្តែរៀបការបានមិនយូរប៉ុន្មាន អ្នកទាំង២ បានចែកផ្លូវគ្នា បន្ទាប់ពីលោក Soeharto លាលែងចេញពីតំណែង។

អ្នកទាំង២ មានកូនប្រុសម្នាក់ឈ្មោះ Didit Hediprasetyo ដែលជាអ្នករចនាម៉ូតម្នាក់ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ លោក Prabowo បានធ្វើមាតុភូមិនិវត្តន៍ត្រឡប់ចូលឥណ្ឌូណេស៊ីវិញ ក្នុងឆ្នាំ២០០១ ក្រោយរស់នៅនិរទេសខ្លួន ក្នុងប្រទេសហ្ស៊កដានី។

បន្ទាប់ពីបានត្រឡប់ចូលស្រុកវិញ លោក Prabowo បានបង្កើតក្រុមហ៊ុន Nusantara Energy និងបង្កើតក្រុមហ៊ុនសម្ព័ន្ធ Nusantara Group រកស៊ីខាងប្រេងដូង ធ្យូងថ្ម ឧស្ម័ន រ៉ែ កសិកម្ម និងនេសាទ។

លោក Prabowo ធ្លាប់បានចូលរួម និងចាញ់ការប្រកួតប្រជែងក្នុងការបោះឆ្នោតសកល២លើករួចមកហើយ ក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៩ ហើយបានក្លាយជា រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី ក្រោមការដឹកនាំរបស់លោក Jokowi ក្នុងឆ្នាំ២០១៩៕

អត្ថបទដែលជាប់ទាក់ទង