**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

បទវិភាគ៖អ្វីដែលជារបស់ប្រជាជាតិក៏ជារបស់ពិភពលោកដែរ វប្បធម៌ប្រពៃណីចិនដ៏ល្អផូរផង់គឺជាហ្សែនដ៏ខ្លាំងក្លាបំផុតនៃផលិតផលរបស់ចិន

ទន្ទឹមនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំរោងជិតចូលមកដល់ បរិយាកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនក៏មាននៅគ្រប់ទីកន្លែងនៅទូទាំងពិភពលោកផងដែរ ។ បច្ចុប្បន្ននេះ ប្រទេសចំនួនជិត ២០ នៅជុំវិញពិភពលោកបានកំណត់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាថ្ងៃឈប់សម្រាកតាមផ្លូវច្បាប់ ប្រជាជនប្រហែល ១ ភាគ ៥ លើទូទាំងពិភពលោកបានអបអរសាទរបុណ្យចូលឆ្នាំថ្មីតាមចន្ទគតិចិនតាមទម្រង់ខុសៗគ្នា ។សកម្មភាពប្រជាប្រិយនៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានធ្វើឡើងនៅប្រទេសនិងតំបន់ចំនួនជិត ២០០ លើពិភពលោកបានក្លាយទៅជាព្រឹត្តិការណ៍វប្បធម៌សកលដែលបាននាំមកនូវភាពសប្បាយរីករាយដល់ប្រជាជននៃបណ្តាប្រទេសនានា ។ យោងតាមទិន្នន័យនៃវេទិកាធុរកិច្ចអេឡិចត្រូនិកឆ្លងដែននៃក្រុមហ៊ុន Alibaba របស់ចិនបានបង្ហាញឱ្យឃើញថា ផលិតផលដែលមានធាតុ”នាគចិន” ដូចជា អាំងប៉ាវ ក្រដាសបិទលើបង្អួច គំនូរចិននិងពាក្យទំនឹមជូនពរឆ្នាំថ្មីប្រពៃណីចិនព្រមទាំងផលិតផលនៃម៉ាកយីហាយដែលមានលក្ខណៈពិសេសចិនបាននិងកំពុងលក់ដាច់ខ្លាំងនៅក្នុងប្រទេសជាង ១០០ លើពិភពលោក ។
ផលិតផលរបស់ចិនបាននិងកំពុងទទួលប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗនៅបរទេស ។ តើ”លេខសម្ងាត់”នៅពីក្រោយនេះជាអ្វី ?
បើនិយាចំពោះអ្នកប្រើប្រាស់ ផលិតផលដែលមានគុណភាពល្អគឺជាតម្រូវការទីមួយ ។ សូមយករថយន្តដើរដោយថាមពលអគ្គិសនីដែលផលិតដោយប្រទេសចិនធ្វើជាឧទាហរណ៍ ចាប់តាំងពីឈានចូលបុណ្យចូលឆ្នាំថ្មីឆ្នាំសកលនៃឆ្នាំនេះមក ចំនួនអ្នកប្រើប្រាស់របស់អាមេរិកដែលបញ្ជាទិញម៉ូតូកង់បីដើរដោយថាមពលអគ្គិសនីរបស់ចិនពីវេទិកាធុរកិច្ចអេឡិចត្រូនិកបានកើនឡើងយ៉ាងខ្លាំង ។ នៅពីក្រោយប្រជាប្រិយភាពនៃ”ការផលិតដោយប្រទេសចិន”គឺ ឧត្តមភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ដែលត្រូវបានសន្សំទុកជាយូរណាស់មកហើយ ។
ដោយមកពីសមត្ថភាពសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ដែលបាននិងកំពុងធ្វើការច្នៃប្រឌិតថ្មីដោយឥតឈប់ឈរនិងភាពរស់រវើកក្នុងការសម្របទៅតាមតម្រូវការក្នុងតំបន់ “ការច្នៃប្រឌិតដោយប្រទេសចិន”កំពុងនាំមកនូវបទពិសោធថ្មីប្លែកដល់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក ។ នាពេលថ្មីៗកន្លងទៅនេះ ទីភ្នាក់ងារគណនេយ្យអន្តរជាតិ Ernst&Young និងគ្រឹះស្ថានប្រទេសចិនបានរួមគ្នាចេញផ្សាយរបាយការណ៍ដោយបញ្ជាក់ថា ប្រទេសចិនគឺជាមូលដ្ឋានផលិតកម្មនិងជាប្រទេសនាំចេញដ៏សំខាន់នៃផលិតផលអេឡិចត្រូនិកនិងសម្ភារៈអគ្គិសនីដែលប្រើប្រាស់ជាប្រចាំថ្ងៃលើទូទាំងពិភពលោកដែលកាន់កាប់ចំណែកលក់ដូរចំនួនលើសពី ២២ ភាគរយក្នុងទីផ្សារសកល ។
អ្នកប្រើប្រាស់សកលបាននាំគ្នាចំណាយលុយទៅលើផលិតផលរបស់ចិន អ្វីដែលពួកគេបានយកចិត្តទុកដាក់ គឺ វាមិនត្រឹមតែជាផលិតផលដែលមានគុណភាពល្អប៉ុណ្ណោះទេ ថែមទាំងក៏មានគុណតម្លៃខាងវប្បធម៌ដែលប្រកបដោយកម្លាំងទាក់ទាញជាពិសេសផងដែរ ។ ពីស្នាដៃសិប្បកម្មនៃបេតិកភណ្ឌវប្បធម៌អរូបី រ៉ូបចិននិងភេសជ្ជៈតែបានលក់ដូរតាមដងផ្លូវនៃក្រៅប្រទេស រហូតដល់តំណាងនៃឧស្សាហកម្មផលិតស្រាដែលជាម៉ាកយីហោចំណាស់ល្បីរបស់ចិនបានដាក់បង្ហាញជាញឹកញាប់ក្នុងវេទិកាជាន់ខ្ពស់អន្តរជាតិ ដូចជា កិច្ចប្រជុំកំពូលប្រទេស G20 និងវេទិកាដាវ៉ូសជាដើម ការបន្តវេនអរិយធម៌ប្រជាជាតិចិនជាង ៥០០០ ឆ្នាំមកហើយបានផ្តល់នូវទីបង្អែកខាងវប្បធម៌សម្រាប់ឱ្យផលិតផលរបស់ចិនបាននិងកំពុងលក់ដាច់ខ្លាំងនៅក្រៅប្រទេស ។ ប្រការនេះក៏បានធ្វើឲ្យជនបរទេសកាន់តែច្រើនឡើងៗមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះផលិតផលរបស់ចិន ។
បច្ចុប្បន្ននេះ ក្នុងផលិតផលរបស់ចិនជាច្រើនប្រភេទដែលទទួលបានការពេញនិយមពីអ្នកប្រើប្រាស់នៅក្រៅប្រទេស សុទ្ធតែបានអាចមើលឃើញធាតុវប្បធម៌ប្រពៃណីចិន ។ ពីផលិតផលច្នៃប្រឌិតខាងវប្បធម៌អំពីវាំងចាស់និងទីសំណល់វប្បធម៌បុរាណ San xingdui ជាដើមដែលបាននិងកំពុងលក់ដាច់ខ្លាំងនៅបរទេសដល់ការរចនាម៉ូដទាន់សម័យដែលរួមបញ្ចូលធាតុផ្សំ ដូចជានារីបុរាណចិននិងរូបចម្លាក់ទាហាននិងសេះដីឥដ្ឋជាដើម ម៉ាកផលិតផលល្បីៗរបស់ប្រទេសចិនទទួលបានការគាំទ្រជាបន្តបន្ទាប់នៅក្រៅប្រទេស ។ នាពេលបច្ចុប្បន្ននេះ ប្រទេសចិនមានម៉ាកយីហោចំនួន ៤៨ បានត្រូវដាក់បញ្ចូលទៅក្នុង”ម៉ាកលំដាប់កំពូលទាំង ៥០០ លើពិភពលោក”ដែលបានជាប់ចំណាត់ថ្នាក់លេខ ៣ លើពិភពលោក ។
អ្វីដែលជារបស់ប្រជាជាតិក៏ជារបស់ពិភពលោកដែរ វប្បធម៌ប្រពៃណីចិនដ៏ល្អផូរផង់គឺជាហ្សែនដ៏ខ្លាំងក្លាបំផុតនៃផលិតផលរបស់ចិន ។ ផលិតផលរបស់ចិនបាននិងកំពុងទទួលប្រជាប្រិយភាពយ៉ាងទូលំទូលាយនៅបរទេស វាមិនត្រឹមតែបានជំរុញភាពរុងរឿងនៃវិស័យពាណិជ្ជកម្មនិងការអភិវឌ្ឍសេដ្ឋកិច្ចនៃពិភពលោកប៉ុណ្ណោះទេ ថែមទាំងក៏បានជំរុញការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នានៃអរិយធម៌មនុស្សជាតិដែលបាននាំមកនូវកម្លាំងចិនប្រកបដោយភាពវិជ្ជមានដល់ពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង