**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

នាយករដ្ឋមន្ត្រី៖ បើសិនជាគ្មានវិបត្តិកូវីដ១៩ ប្រហែលជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា កាន់តែកើន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា វិបត្តិជំងឺកូវីដ១៩ និងវិបត្តិអតិផរណា ធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋធ្លាក់ចុះ តែរាជរដ្ឋាភិបាលមិនអង្គុយយំកើតទុក្ខនោះទេ ហើយបានប្រឹងប្រែងដោះស្រាយបញ្ហាទាំងអស់នោះ ។ ហើយបើសិនជាគ្មានវិបត្តិកូវីដ១៩ នោះទេ មិនដឹងថា ប្រទេសយើងឈានដល់ណា ប្រហែលជីវភាពរស់នៅរបស់ប្រជាជនយើង កាន់តែកើន។

ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ត្រូវបានកាត់បន្ថយជាង ៥០ភាគរយនៅឆ្នាំ១៩៩៧ ចុះមកដល់ ១៧ភាគរយ នៅឆ្នាំនេះ ដែលកើនបន្តិច។

សម្តេចធិបតី បន្តថា កំណើនសេដ្ឋកិច្ចជាតិ ៧ភាគរយ តាំងពីពេលបានសន្តិភាព រហូតដល់កូវីដ១៩ បានន័យថា ជីវភាពប្រជាជនបានរីកចម្រើន។ អ្នកនៅក្រោមបន្ទាប់ក្រីក្រ បានក្លាយទៅជាអ្នកមានជីវភាពមធ្យម និងអ្នកមានជីវភាពមធ្យមជាច្រើន បានវិវត្តទៅជាអ្នកមានជីវភាពខ្ពស់ នៅក្នុង ២០ឆ្នាំក្រោយពីបញ្ចប់សង្គ្រាម។ ប៉ុន្តែ ដោយសារកូវីដ១៩ អតិផរណា និងសង្គ្រាមនានាលើពិភពលោក ក៏បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ជាការសោកស្តាយណាស់ ដែលកូវីដ១៩ បានឈានមកដល់។ បើសិនជាគ្មានវិបត្តិកូវីដ១៩ នោះទេ មិនដឹងថា ប្រទេសយើងឈានដល់ណា ប្រហែលជីវភាពរស់នៅរបស់ប្រជាជនយើង កាន់តែកើន។ ប៉ុន្តែ យើងនិយាយនេះ មិនមែនបានន័យថា យើងអង្គុយយំកើតទុក្ខ ចំពោះអ្វីដែលបានកើតឡើងនោះទេ។ យើងត្រូវទទួលស្គាល់ការពិត យើងត្រូវធ្វើយ៉ាងណា ដើម្បីបន្តជួយនិរន្តរភាព និងចីរភាពនៃការអភិវឌ្ឍ។ ធម្មតា ការឡើងចុះនៃសេដ្ឋកិច្ចជាតិ ជាការធម្មតា។ បើអត់មានវិបត្តិកូវីដ១៩ ក៏មានវិបត្តិអតិផរណាពិភពលោក ឬក៏កត្តាណាមួយ ដែលយើងតែងតែមាន ប៉ុន្តែនៅក្នុងប៉ុន្មានឆ្នាំនេះ ដែលវិបត្តផ្ទួនៗ មានវិបត្តិកូវីដ១៩ ក៏ដូចជា វិបត្តិអតិផរណា និងសង្គ្រាមផ្សេងៗដែលកំពុងកើតមាន ក៏ជិះឥទ្ធិពលដល់កម្ពុជាយើង»។

សម្តេចធិបតីថ្លែងបន្ថែមថា «ហេតុដូច្នេះហើយ ទាមទារឲ្យកម្ពុជាយើងត្រូវដៃម្ខាងដោះស្រាយបញ្ហាចំពោះមុខ ដៃម្ខាងគឺពង្រឹងមូលដ្ឋានអនាគតសម្រាប់វែងឆ្ងាយរបស់ប្រទេសជាតិ។ ដោះស្រាយបញ្ហាចំពោះមុខ គឺអ្វីគេ? គឺធ្វើយ៉ាងណាទប់សភាពការណ៍កុំឲ្យវាអាក្រក់បំផុត ទៅតាមលទ្ធភាព ដែលអាចធ្វើទៅបាន។ បើនិយាយពីជីវភាពប្រជាជន ត្រូវធ្វើយ៉ាងណា កុំឲ្យប្រជាពលរដ្ឋយើង ធ្លាក់នៅក្នុងជ្រោះលំបាក ជាពិសេសបញ្ហាជីវភាព។ អីចឹងហើយ បានជាចាំបាច់ឲ្យរាជរដ្ឋាភិបាល ដាក់ចេញនូវគោលនយោបាយជាច្រើន គោលនយោបាយអន្តរាគមន៍សង្គម» ៕

អត្ថបទដែលជាប់ទាក់ទង