**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

កម្ពុជា-ថៃ ប្តេជ្ញាចិត្តរួមគ្នាការពារការបំពុលទៅក្នុងបរិយាកាស ដើម្បីការពារសុខភាពសាធារណៈឆ្ពោះទៅភាពស្អាត៣ គឺស្អាតទាំងបរិយាកាសជុំវិញ ស្អាតចិត្ត និងស្អាតទាំងសុខភាព

ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃប្រទេសថៃ បានប្តេជ្ញាចិត្តរួមគ្នាទប់ស្កាត់ផ្សែងអ័ព្ទ និងការបំពុលទៅក្នុងបរិយាកាស ដើម្បីការពារសុខមាលភាពរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

ការប្តេជ្ញាចិត្តបានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម ចាក់កាពុង សុងម៉ានី អនុរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសថៃ តាមទូរស័ព្ទ នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤។

នៅក្នុងជួបគ្នានេះ ក៏មានវត្តមាន ឯកឧត្តម ឈឺតគៀត អាតថាខន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតប្រទេសថៃប្រចាំនៅកម្ពុជា ដែលបានទទួលការអនុញ្ញាត អញ្ជើញចូលរួមជួបសម្តែង ការគួសមដោយផ្ទាល់ នាទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តម ឈឺតគៀត អាតថាខន (Cherdkiat ATTHAKOR) បានថ្លែងនូវការអរគុណចំពោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា ដែលបានអនុញ្ញាតឱ្យឯកឧត្តម បានចូលជួបសម្តែងការគួរសម ជាពិសេសគឺបានអនុញ្ញាតឱ្យឯកឧត្តម ចាក់កាពុង សុងម៉ានី បានជួបពិភាក្សាការងារ តាមទូរស័ព្ទផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសថៃ បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផល្លែត អំពីបញ្ហាផ្សែងអ័ព្ទ ដែលតែងកើតឡើងជារៀងរាល់ឆ្នាំ ហើយបានបង្កផលប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ចំពោះបញ្ហានេះប្រទេសថៃ ចាំបាច់ត្រូវការការរួមចំណែក ពីប្រទេសកម្ពុជា ដើម្បីឆ្លើយតបនឹងបញ្ហាតំបន់ តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយបង្កើតឱ្យមាន ក្រុមការងារ ឧបករណ៍បច្ចេកទេស សម្រាប់ត្រួតពិនិត្យ និងដោះស្រាយលើបញ្ហានេះ ព្រមទាំងបង្កើតជាប្រព័ន្ធHot-Lineពិសេស រវាងថៃនិងកម្ពុជា។ កន្លងមកឯកឧត្តម ស្រេតដ្ឋា ទវីសិន នាយករដ្ឋមន្រ្តីថៃ ធ្លាប់បានជួបពិភាក្សាចំនួន២ដងរួចមកហើយ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះឯកឧត្តមអនុរដ្ឋមន្រ្តី ប្រទេសថៃ ដែលបានយកចិត្តទុកដាក់ខ្លាំង ចំពោះបរិស្ថានក្នុងតំបន់។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងថា ជាការពិតបរិស្ថានមិនមានដែនកំណត់ ដូចព្រំប្រទល់ នៃប្រទេសនីមួយៗនោះទេ ហើយការណ៍នេះ យើងចាំបាច់ត្រូវរួមគ្នាទប់ស្កាត់ និងសំអាតប្រទេសយើង ឱ្យស្អាតដូចដែលយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣- ២០២៨របស់កម្ពុជា បានដាក់ចេញ ហើយដែលក្រសួងបរិស្ថានបានកំពុង អនុវត្តលើគោលដៅអាទិភាព៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។

ជាការឆ្លើយតបចំពោះក្តីបារម្ភលើផ្សែងអ័ព្ទនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកបង្ហាញ នូវរបាយការណ៍ ដែលកម្ពុជាបានតាមដានគុណភាពខ្យល់ជាប្រចាំ តាមរយៈឧបករណ៍ស្វ័យប្រវត្តិ និងស្ថានីយតាមដាន ត្រួតពិនិត្យគុណភាពខ្យល់ ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា។ ជាលទ្ធផល សន្ទស្សន៍គុណភាពខ្យល់ ត្រូវបានស្រង់និងបង្ហាញស្ថិតក្នុងកម្រិតល្អប្រសើរ ដោយមានការប្រែប្រួលក្នុងកម្រិតតិចតួចប៉ុណ្ណោះ គឺកម្រិតភាគល្អិតនិចល PM2.5 មានជាមធ្យមចន្លោះពី ៩,២១ µg/m3 ទៅ ៣២,៦៨ µg/m3 (កម្រិតស្តង់ដារ PM2.5 គឺតូចជាង ៥០ µg/m3)។ កម្រិតសន្ទស្សន៍គុណភាពខ្យល់នៅកម្ពុជា នាពេលកន្លងមកនេះ មិនមានការបង្កហានិភ័យ ដល់សុខភាពប្រជាពលរដ្ឋកម្ពុជាទេ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី អ៊ាង សុផល្លែត បានបញ្ជាក់បន្ថែមថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការឆ្លើយតបនឹងការបំពុល ទាំងនៅលើគោក លើអាកាស និងនៅក្នុងទឹក ទើបក្នុងរយៈពេលជាង១០០ថ្ងៃកន្លងមកនេះ ឯកឧត្តមបានដាក់ចេញ នូវយុទ្ធនាការ ផ្ទៃមេឃពណ៌ខៀវ (blue sky campaign) ដែលស្រដៀងនឹងកម្មវិធី Clear Sky របស់ប្រទេសថៃដែរ។

យោងតាមប្រសាសន៍ឯកឧត្តមរដ្ឋមន្រ្តី កម្ពុជា និងថៃបានប្តេជ្ញាចិត្តរួមគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ល្អ ទៅវិញទៅមក ឆ្លើយតបនឹងការទប់ស្កាត់ផ្សែងអ័ព្ទ ការបំពុលដោយសំណល់ និងប្លាស្ទិក នៅក្នុងបរិយាកាស ដើម្បីជំរុញឱ្យប្រទេសជាមិត្ត ក្នុងតំបន់អាស៊ានមានភាពស្អាត គឺស្អាតទាំងបរិយាកាស ជុំវិញ ស្អាតចិត្ត និងស្អាតទាំងសុខភាព ៕

អត្ថបទដែលជាប់ទាក់ទង