**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

កំណើន GDP លើសពីការរំពឹងទុករបស់ប្រទេសចិនបង្ហាញពីជំនឿចិត្តនៃការស្តារឡើងវិញ


កាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលចិនបានប្រកាសជាបន្តបន្ទាប់នូវទិន្នន័យនៃវិស័យនានាប្រចាំឆ្នាំ ២០២៣ ក្នុងនោះ ផលិតផលក្នុងស្រុកសរុប ( GDP ) ប្រចាំឆ្នាំ ២០២៣ បានកើនឡើង ៥,២% បើប្រៀបធៀបនឹងឆ្នាំ ២០២២ ។

បច្ចុប្បន្ន ពិភពលោកបាននិងកំពុងស្ថិតក្នុងបម្រែបម្រួលនិម្មានកម្មថ្មីដែលមិនធ្លាប់មាន ឯភាពរង្គោះរង្គើដែលបណ្តាលមកពីកត្តាផ្សេងៗនៅតែបន្តកើតឡើង ដែលធ្វើឱ្យប្រទេសនានាប្រឈមនឹងវិបត្តិសេដ្ឋកិច្ចទោះតិចឬច្រើនក្តី ។ ហេតុអ្វីបានជាប្រទេសចិនមានកំណើន GDP ល្អជាងការរំពឹងទុក ?

ជាបឋម ទីផ្សារប្រើប្រាស់របស់ចិននៅតែមានសក្តានុពលដ៏ធំធេងដដែលបើទោះបីប្រឈមនឹងវិបត្តិនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលក្តី ។ ការប្រើប្រាស់មានសន្ទុះកើនឡើងជាបន្តបន្ទាប់ក្រោយពីចេញពីវិបត្តិជំងឺរាតត្បាតសកល ពិសេសក្នុងកំលុងឆ្នាំ ២០២៣ ស្របនឹងការស្តារឡើងវិញនៃវិស័យទេសចរណ៍ វិស័យឧស្សាហកម្មសេវាកម្មនានាដូចជាមុខរបរសណ្ឋាគារនិងភោជនីយដ្ឋាន មុខរបរលក់ដុំនិងរាយ និងការដឹកជញ្ជូនជាដើមសុទ្ធតែបានកើនឡើងជិតដល់កម្រិតដូចឆ្នាំ ២០១៩ ពោលគឺវិស័យឧស្សាហកម្មសេវាកម្មទាំងមូលបានកើនឡើង ៥.៨% បើប្រៀបធៀបនឹងឆ្នាំ ២០២២ ។

ចំណុចទីពីរគឺភាពបរិយាបន្នខ្ពស់នៃទីផ្សាររបស់ចិន ពោលគឺចិនបានប្រកាន់ខ្ជាប់នូវសកលភាវូបនីយកម្មសេដ្ឋកិច្ចនិងទីផ្សារសេរី គ្មានភាពរើសអើងចំពោះបុគ្គលឬអង្គភាពណាឡើយ ឱ្យតែចង់អភិវឌ្ឍមុខរបរក្នុងទីផ្សារចិននិងប្រកបអាជីវកម្មដោយស្របច្បាប់ នោះប្រទេសចិននឹងផ្តល់នូវបរិយាកាសទីផ្សារដែលមានតម្លាភាព សេរីភាព ងាយស្រួល គោរពកម្មសិទ្ធិបញ្ញានិងការពារសកម្មភាពអាជីវកម្មតាមផ្លូវច្បាប់ ។ អាស្រ័យហេតុនេះ សហគ្រាសលំដាប់កំពូលលើពិភពលោកជាច្រើនបានបន្តបណ្តាក់ទុនក្នុងទីផ្សារចិន ដែលជាការរួមចំណែកចំពោះកំណើនសេដ្ឋកិច្ចចិនផងនិងចែករំលែកនូវផលលាភពីកាលានុវត្តភាពអភិវឌ្ឍន៍របស់ចិនផង ។

ចំណុចទីបីគឺប្រទេសចិនប្រកាន់ខ្ជាប់ពហុភាគីនិយម ពោលគឺធ្វើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយគ្រប់ប្រទេស ពិសេសជាមួយប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសមានការអភិវឌ្ឍន៍តិចតួច ។ ក្នុងឆ្នាំ ២០២៣ ការនាំចេញនាំចូលទំនិញរបស់ចិនមានស្ថិរភាពជាទូទៅ និងមានកំណើន ០,២% បើប្រៀបធៀបនឹងឆ្នាំ ២០២២ ។ ក្នុងនេះ ការនាំចេញនាំចូលរវាងប្រទេសចិនជាមួយប្រទេសរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ» និងរដ្ឋជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ( RCEP ) មានភាពរស់រវើកនិងមានកំណើនគួរឱ្យកត់សម្គាល់ ។

ចំណុចទីបួនគឺការអភិវឌ្ឍរវាងទីក្រុងនិងជនបទរបស់ប្រទេសចិនកាន់តែមានតុល្យភាព ពោលគឺក្រោមការជំរុញនៃគោលនយោបាយស្តារអភិវឌ្ឍន៍ជនបទ សន្ទុះកំណើននៃប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅទីជនបទលឿនជាងកំណើននៃប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅទីក្រុង ។ គោលនយោបាយឧបត្ថម្ភធនរបស់រដ្ឋាភិបាលចំពោះតំបន់ជនបទបានជួយឱ្យរដ្ឋបាលមូលដ្ឋានពង្រឹងសមិទ្ធផលនៃការចេញផុតពីភាពក្រីក្រនិងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅទីជនបទជាបណ្តើរៗ ដើម្បីឱ្យប្រជាជនទូទាំងប្រទេសសុទ្ធតែមានជីវភាពធូរធារបង្គួរ ។

ចំណុចទីប្រាំគឺទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកទទួលបានការកែលម្អ ។ ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ប្រទេសទាំងពីរចិននិងអាមេរិកជាអង្គភាពសេដ្ឋកិច្ចធំទាំងពីរលើពិភពលោក ដែលអាចនិយាយបានថាសេដ្ឋកិច្ចនៃប្រទេសទាំងពីរបានកំណត់នូវជោគវាសនានៃសេដ្ឋកិច្ចពិភពលោក ។ បន្ទាប់ពីកិច្ចជំនួបរវាងលោក ស៊ី ជីនភីង ប្រធានរដ្ឋចិននិងលោក បៃដិន ប្រធានាធិបតីអាមេរិកនៅក្រុងសានហ្វ្រានស៊ីស្កូ ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរទទួលបានការកែលម្អខ្លះៗ ដែលបានរួមចំណែកដល់ស្ថិរភាពនិងភាពប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងលើកកម្ពស់ជំនឿចិត្តនៃទីផ្សារអន្តរជាតិ ។

ជាការពិតណាស់ ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកមិនមែនជារឿងមួយថ្ងៃឬពីរថ្ងៃទេ វាជាដំណើរការរយៈពេលយូរ ។ យ៉ាងណាមិញ និន្នាការល្អប្រសើរនៃកំណើន GDP របស់ចិននៅឆ្នាំ ២០២៣ អាចនិយាយបានថា ជាការលើកទឹកចិត្តនិងផ្តល់ជំនឿចិត្តដល់ទីផ្សារអន្តរជាតិ ពោលគឺឱ្យតែយើងរួមសាមគ្គីគ្នា ធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ នឹងអាចពន្លឿនដំណើរការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ ហើយឆ្ពោះទៅរកវិបុលភាពនិងវឌ្ឍនភាពរួមនាពេលអនាគតជាក់ជាពុំខាន ៕

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង