**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

អាជ្ញាធរក្រុងព្រះសីហនុ ចុះអន្តរាគមន៍ និងណែនាំដល់អាជីវករលក់ដូរតាមឆ្នេរមួយចំនួនដែលកាងដីឆ្នេរ បង្កផលប៉ះពាល់ដល់ភ្ញៀវទេសចរ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានចុះអន្តរាគមន៍ និងណែនាំដល់អាជីវករខ្មែរដែលលក់ដូរតាមបណ្តោយឆ្នេរនានានៅក្នុងក្រុងព្រះសីហនុ មិនត្រូវកាងដីចំណីឆ្នេរ ឬដីឆ្នេរធ្វើជាកម្មសិទ្ធិរបស់ខ្លួនសម្រាប់លក់ដូរផ្តាច់មុខតាឯងនោះឡើយ ព្រោះវាបានបង្កផលប៉ះពាល់ដល់ភ្ញៀវទេសចរមកអង្គុយលេងកម្សាន្ត និងបាត់បង់សោភ័ណ្ឌភាពសម្រស់ឆ្នេរផងដែរ។

បន្ទាប់ពីការចុះអប់រំណែនាំលើការថែទាំអនាម័យសាធារណៈ និងការហាមឃាត់មិនឱ្យយកទីតាំងសាធារណៈធ្វើជាកម្មសិទ្ធិហើយនោះអាជ្ញាធរក្រុងក៏បានជំរុញបន្ថែមដល់បងប្អូនអាជីវករទាំងអស់ត្រូវរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន ដោយមិនត្រូវបោះចោលសំរាមពាសវាលពាសកាល និងត្រូវសម្អាតជានិច្ចក្រោយភ្ញៀវទេសចរទទួលទានចំណីអាហាររួចហើយសល់សំណល់អាហារ ត្រូវតែសម្អាតភ្លាមៗតែម្ដង។ ទន្ទឹមនឹងនោះ មិនត្រូវឱ្យមានរូបភាពលួចបង់ថ្លៃសេវាណាមួយនៅលើឆ្នេរសាធារណៈដល់សមត្ថកិច្ច ឬអាជ្ញាធរខិលខូចណាម្នាក់ ដើម្បីជាថ្នូរនឹងការដាក់តុ កៅអី លក់ដូរផ្តាច់មុខ ឬធ្វើសកម្មភាពដេញភ្ញៀវទេសចរនោះឡើយ។ ប្រសិនបើមានករណីខាងលើ សូមផ្តល់ព័ត៌មានមកលេខទូរសព្ទ «០៩៦ ៧២៣ ៦៦ ០០» ដើម្បីឱ្យអាជ្ញាធរក្រុងចុះអន្តរាគមន៍បានទាន់ពេលវេលា។

សូមបញ្ជាក់ផងដែរថា អាជ្ញាធរក្រុងព្រះសីហនុបច្ចុប្បន្ន បានពង្រឹងលើការរៀបចំសេវាសាធារណៈតាមបណ្តោយឆ្នេររបស់រដ្ឋនៅទូទាំងក្រុងឱ្យមានសោភ័ណ្ឌភាព តាមលក្ខណស្ដង់ដារជាតិ ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានមកកម្សាន្តនៅក្រុងព្រះសីហនុ មានឆ្នេរសម្រាកលម្ហែកាយ ងូតទឹកសមុទ្ទលេងកម្សាន្ត ដោយគ្មានអ្នកកាងដីចំណីឆ្នេរ ឬយកដីឆ្នេរលក់ដូរស្រេចតែចិត្តដូចពេលមុនៗនោះឡើយ។ ការរៀបចំសណ្តាប់ធ្នាប់បានល្អបែបនេះ បានធ្វើឱ្យខេត្តព្រះសីហនុមានកំណើនទេសចរជាតិ និងអន្តរជាតិឡើងវិញនៅអំឡុងពិធីបុណ្យជាតិកន្លងទៅថ្មីៗនេះ។អំឡុងថ្ងៃឆ្លងឆ្នាំសកល៣ថ្ងៃថា  រយៈពេលបីថ្ងៃនៃពិធីបុណ្យឆ្លងឆ្នាំសកលគិតចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ខេត្តព្រះសីហនុស្រូបទាញបានអ្នកទេសចរជាតិ និងអន្តរជាតិទៅសម្រាកលេងកម្សាន្តសរុប ៤៧២,៦៩៧នាក់ កើនឡើង ២១,២៤ភាគរយ។ ហើយក្នុងចំណោមភ្ញៀវជិត៥០ម៉ឺននាក់នោះ មានភ្ញៀវជាតិ ៤៦៤,១០០នាក់ កើនឡើង ២១,៥ភាគរយ ខណៈដែលភ្ញៀវអន្តរជាតិមានការថយចុះ ១,៩៦ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ ៕

អត្ថបទដែលជាប់ទាក់ទង