គួរឲ្យរន្ធត់! ប្រលះគ្នាទាំងកណ្តាលថ្ងៃត្រង់ បណ្ដាលឲ្យមនុស្សប្រុសស្រីបីនាក់រងរបួសធ្ងន់

ភ្នំពេញ៖ មនុស្សប្រុសស្រី០៣នាក់មិនទាន់ស្គាល់អត្តសញ្ញាណ បានរងរបួសធ្ងន់ទាំង០៣ ត្រូវបានរថយន្ដសង្គ្រោះ ដឹកយកទៅសង្គ្រោះភា្លមៗនៅឯមន្ទីពេទ្យ ក្នុងករណីបុកគ្នារវាងម៉ូតូនិងម៉ូតូ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង៥២នាទីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ចំណុចមុខច្រកចូលសាលាវិទ្យាល័យឬសី្សកែវ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បើតាមប្រភពកាមេរ៉ាសុវត្ថិភាព នៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញ ម៉ូតូម៉ាកសង់កូរ៉េ C100 ពណ៌ក្រហម ដែលពាក់ស្លាកលេខភ្នំពេញ 1AY-1965 ដឹកធុងហ្គាស ជិះពីជើងទៅត្បូងក្នុងល្បឿនលឿនមកដល់ចំណុចកើតហេតុ។ ដោយមានម៉ូតូមួយគ្រឿងទៀត ម៉ាក់ហុងដា ឌ្រីមសង់ C125 ជិះគ្នាពីរនាក់ ពណ៌ខ្មៅ ដែលពាក់ស្លាកលេខ ភ្នំពេញ 1R-0366 ជិះឆ្លងផ្លូវសំដៅមករោងចក្រ ក៏បានប្រលះគ្នាពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ទាំង០៣ ត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីពេទ្យកាល់ម៉ែត។
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ នៃប៉ុស្តិ៍ឬស្សីកែវ បានធ្វេីការវាស់វែងយកម៉ូតូរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ ៕
