**កម្ពុជា និង LMLECC ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ឫសគល់**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់៖ លទ្ធផលធំៗចំនួន៤ ដែលកើតចេញពីទស្សនកិច្ចរបស់សម្ដេចធិបតី នៅបារាំង

ភ្នំពេញ៖ តាមរយៈសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ ដើម្បីបង្ហាញអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសបារាំង ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់អំពីលទ្ធផលធំៗចំនួន៤ ដែលកើតចេញពីទស្សនកិច្ចនេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានបង្ហាញនូវលទ្ធផលជោគជ័យធំៗ ចំនួន៤រួមមាន៖

ទី១៖ កិច្ចការនយោបាយ៖ កម្ពុជា-បារាំង ឯកភាពគ្នាតម្លើងកម្រិតទំនាក់ទំនងឲ្យឈានដល់កម្រិត នៃដៃគូរយុទ្ធសាស្ដ្រ ដោយសំដៅបង្កើនកិច្ចសហប្រតិបត្តិការកាន់តែសកម្ម ធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់ជិតស្និត ការផ្លាស់ប្ដូរថ្នាក់ដឹកនាំតាមរយៈទស្សនកិច្ចផ្លូវការកាន់តែខ្ពស់ចាប់ពីថ្ងៃនេះតទៅ។

ទី២៖ កិច្ចការវប្បធម៌ និងភាសា៖ កម្ពុជា-បារាំង នឹងពង្រឹងបន្ថែមទៀតទំនាក់ទំនងវប្បធម៌ និងភាសា ក្នុងក្របខ័ណ្ឌអង្គការអន្ដរជាតិ នៃបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង ហើយកម្ពុជាសង្ឃឹមថា នឹងទទួលបានការគាំទ្រក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ខាងមុខនេះ។

យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំកំពូលៗរបស់បារាំងទាំងប្រធានាធិប​តី ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងសម្បីតែអគ្គលេខាធិការនៃអង្គការ OIF សុទ្ធតែបញ្ជាក់ប្រាប់សម្ដេចធិបតីថា នឹងគាំទ្របេក្ខភាពរបស់កម្ពុជា ក្នុងការរៀបចំជំនួបកំពូល ហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ខាងមុខនេះ នៅលើទឹកដីកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញជាសំណូមពរដល់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង សូមបង្កើតមជ្ឈមណ្ឌលវប្បធម៌របស់បារាំងប្រចាំតំបន់ នៅលើទឹកដីកម្ពុជាតែម្ដង។ ការបង្កើតនេះធ្វើឡើងក្នុងគោលដៅធ្វើឲ្យកម្ពុជា ក្លាយជាថ្នាល់ ក្លាយជាស្ពាន ដើម្បីចម្លងការផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលការទំនាក់ទំនងវប្បធម៌ល្អប្រសើររវាងបារាំង និងរវាងអាស៉ីអាគ្នេយ៍។ ជាមួយគ្នានោះ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង បានយល់ព្រមបំពេញតាមសំណើរបស់សម្ដេចធិបតី។

ទី៣៖ កិច្ចការអន្ដរកាលថាមពល៖ កម្ពុជា-បារាំង បង្ហាញជំហររួមគ្នាចាប់ពីពេលនេះទៅ នៅចំពោះមុខការប្រយុទ្ធទប់ទល់នឹងការកើនកម្ដៅនៃភពផែនដី និងប្រយុទ្ធទប់ទល់នឹងភាពក្រីក្រក្នុងពិភពលោក។ បន្ថែមពីនេះ កម្ពុជា-បារាំង សម្រេចបន្ដពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីជំរុញអន្ដរកាលថាមពល តាមរយៈការជំរុញការអនុវត្តគោលនយោបាយប្រសិទ្ធភាពថាមពល និងការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ ឲ្យបានច្រើនជាអតិបរមា។

កម្ពុជា-បារាំង សម្រេចពង្រីកបន្ថែមកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ឆ្ពោះទៅយកការបង្កើនល្បឿនអន្ដរកាលថាមពល។ ក្នុងអំឡុងទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅបារាំង, កម្ពុជា និងក្រុមហ៊ុនឯកជនរបស់បារាំងមួយចំនួន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន៣ធំៗ។

ទី៤៖ កិច្ចការសេដ្ឋកិច្ច៖ កម្ពុជា-បារាំង បន្ដពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយផ្ដោតលើវិនិយោគ និងពាណិជ្ជកម្ម។ ក្នុងន័យនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមក្នុងវេទិកាធុរកិច្ច នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលរៀបចំដោយសហព័ន្ធនិយោជកបារាំង និងសភាពាណិជ្ជកម្មកម្ពុជា។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានអះអាងទៀតថា នៅក្រៅក្របខ័ណ្ឌនៃវេទិកាធុរកិច្ចនេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ក៏ឆ្លៀតទទួលជួប និងពិភាក្សាការងារជាមួយក្រុមហ៊ុនបារាំងធំៗមួយចំនួន ដោយមួយចំនួនមានវត្តមាននៅកម្ពុជាស្រាប់ហើយនោះ ខណៈក្រុមហ៊ុនខ្លះក៏មានគម្រោងចង់បណ្ដាក់ទុនរកស៉ីនៅកម្ពុជាបើសិនជាស្ថានភាពអំណោយផល។

បើតាមឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ ដូចគ្នានេះ នៅឯទីក្រុងដាវ៉ូស ប្រទេសស្វីស ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក សម្ដេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបក្រុមហ៊ុនជាច្រើន មានទាំងមកពីបារាំង អឺរ៉ុប ចិន សិង្ហបុរី និងអាមេរិកជាដើម ៕

អត្ថបទដែលជាប់ទាក់ទង