**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

អភិបាលខេត្តព្រះសីហនុ ដាក់ចេញនូវទិសដៅបន្ទាន់ដល់រដ្ឋបាលក្រុង-ស្រុក បែងចែកតួនាទី ទទួលបន្ទុកចុះតាមឃុំ-សង្កាត់នីមួយៗ ដើម្បីជំរុញការសាងសង់បង្គន់អនាម័យ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នំា២០២៤ ក្រសួងអភិវឌ្ឍជនបទ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បើកសិក្ខាសាលា ស្តីពីការពន្លឿនការបញ្ឈប់បន្ទោបង់ពាសវាលពាសកាល (ODF) ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិ បាលរងខេត្ត លោក លោកស្រីអភិបាលរងក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព នាយកប្រតិ បត្តិអង្គការភ្លែនអន្តរជាតិកម្ពុជា មេឃុំ ចៅសង្កាត់ នៅសណ្ឋាគារសុខា។

លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តព្រះសីហនុ បានធ្វើរបាយការណ៍ ស្តីពីការពន្លឿនបញ្ឈប់បន្ទោបង់ពាសវាលពាសកាល តាមរយៈការផ្សព្វផ្សាយ ផ្តល់សម្ភារសម្រាប់សាងសង់បង្គន់អនាម័យរបស់ក្រសួងអភិវឌ្ឍជនបទមានការកើនឡើងជាបន្តបន្ទាប់ក្នុងនោះ ក្រុងកោះរ៉ុង ខ្នងផ្ទះមានបង្គន់អនាម័យ ៧៨.៣៣ភាគរយ មានទឹកស្អាត ៧៤.៨០ភាគរយ ស្រុកព្រៃនប់ ខ្នងផ្ទះមានបង្គន់អនាម័យ ៨១.៧៣ភាគរយ ទឹកស្អាត ៩៣.៨០ ភាគរយ ស្រុកកំពង់សីលា ខ្នងផ្ទះមានបង្គន់អនាម័យ ៧២.៦០ភាគរយ ទឹកស្អាត ៨៨.១០ភាគរយ ស្រុកស្ទឹងហាវ ខ្នងផ្ទះមានបង្គន់អនាម័យ ៨២ភាគរយ ទឹកស្អាត ៩២.៤០ភាគរយ។ ដោយឡែកក្រុងព្រះសីហនុ ត្រូវបានប្រកាសជាក្រុងដែលទទួលបាន ODF រួចហើយ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត មានប្រសាសន៍ បើកសិក្ខាសាលាពិនិត្យវឌ្ឍនភាពនៃការសម្រេចស្ថានភាពបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល និងធ្វើការកំណត់គោលដៅ ODF ឈានឆ្ពោះទៅសម្រេចបានជាខេត្ត ODF នៅដំណាច់ឆ្នាំ២០២៤ ឬដើមឆ្នាំ ២០២៥ខាងមុខ និងបានដាក់ចេញនូវទិសដៅអនុវត្តបន្ទាន់សម្រាប់ស្រុកព្រៃនប់ ស្រុកស្ទឹងហាវ ស្រុកកំពង់សីលា និងក្រុងកោះរ៉ុង ដូចខាងក្រោម៖
១-រដ្ឋបាលក្រុង-ស្រុក បែងចែកតួនាទីទទួលខុសត្រូវ ទទួលបន្ទុកចុះតាមឃុំ-សង្កាត់នីមួយៗ ដើម្បីជំរុញការសាងសង់បង្គន់អនាម័យ
២-រដ្ឋបាលឃុំ-សង្កាត់ ត្រូវបែងចែកការទទួលខុសត្រូវទទួលបន្ទុកតាមភូមិនីមួយៗ ដើម្បីជំរុញការសាងសង់បង្គន់ និងការរីកចម្រើនចំនួនបង្គន់អនាម័យមករដ្ឋបាលក្រុង-ស្រុក
៣-ត្រូវបញ្ចូលកញ្ចប់ថវិកាអភិវឌ្ឍន៍របស់ក្រុង-ស្រុក ឃុំ-សង្កាត់ ឱ្យបានជាអតិបរិមាទៅលើសកម្មភាពទឹកស្អាត និងអនាម័យជនបទ ស្វែងរកជំនួយបច្ចេកទេស សម្ភារៈ និងថវិកាដំណើរការរៀបចំផ្ទៀងផ្ទាត់ ODF ភូមិ ឃុំ សង្កាត់ដែលមានបង្គន់អនាម័យ
៤-បន្តផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ៧ចំណុច ជាពិសេសចំនុចទី៦ ស្តីពី«អនាម័យ សោភ័ណល្អ និងបរិស្ថានល្អ» តាមដានត្រួតពិនិត្យទីតាំងសាធារណៈអំពីការគ្រប់គ្រងអនាម័យ បរិស្ថាន ឈលើគោលការណ៍ «ការរស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ អនាគតរុងរឿង»
៥-ដឹកនាំយុទ្ធនាការសំអាតអនាម័យតាមទីសាធារណៈនានាក្នុងមូលដ្ឋានភូមិ ឃុំ សង្កាត់ សាលារៀន វត្តអារាម មណ្ឌលសុខភាព និងតាមដងផ្លូវសាធារណៈជាដើម ពិសេសត្រូវចលនាដាក់ធុងសំរាម និងការទុកដាក់សំរាមក្នុងធុងឲ្យបានត្រឹមត្រូវ
៦-ស្រុកព្រៃនប់ ស្នើឲ្យមេឃុំ និងក្រុមការងារវាយតំលៃស្រុកត្រូវជំរុញល្បឿនធ្វើយ៉ាងណាឲ្យបានធ្វើពិធីប្រកាស ODF ស្រុក ជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ទី២ បន្ទាប់ពីក្រុងព្រះសីហនុ
៧-គ្រប់កន្លែងធ្វើការរបស់ស្ថាប័នរដ្ឋ និងវិស័យឯកជនត្រូវទទួលខុសត្រូវពីបន្ទប់ធ្វើការងារ និងបន្ទប់ទឹកដោយធានាថា មានអនាម័យស្អាតជានិច្ច។

ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំឱ្យលោកអភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ ជំរុញប្រជាពលរដ្ឋចូលរួមលើសកម្មភាពអនាម័យ ផ្តើមចេញពីខ្លួនឯង គ្រួសារ និងសហគមន៍ការផ្លាស់ប្តូរទម្លាប់ពីការបន្ទោបង់ពាសវាលពាសកាល មកជាការសាងសង់បង្គន់អនាម័យប្រើប្រាស់ បរិភោគទឹកមានសុវត្ថិភាព លាងដៃជាមួយសាប៊ូ ដើម្បីទទួលបានសុខភាពល្អ កាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ យើងត្រូវជំរុញឱ្យខេត្តរបស់យើងទទួលបាន ODF បញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលឆ្នាំ២០២៤ ហើយវិធីសំខាន់គឺ យើងត្រូវគាំទ្រដល់គ្រួសារក្រីក្រនៅតាមជនបទ ដើម្បីជំរុញឱ្យខេត្តរបស់យើងទទួលបាន ODF ជាខេត្តទេសចរណ៍។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា យើងត្រូវប្រែក្លាយបន្ទប់ទឹកសាធារណៈ ជាគោលដៅទេសចរណ៍ ហើយសម្រាប់ខេត្តព្រះសីហនុ បានសាងសង់បន្ទប់ទឹកសាធារណៈនៅតាមតំបន់ឆ្នេរចំនួន ៩បន្ទប់ ហើយបន្ទប់ទឹកនីមួយៗយើងបានធ្វើការប្រែក្លាយអារម្មណ៍ប្រជាពលរដ្ឋ និងភ្ញៀវទេសចរលែងស្អប់ខ្ពើមបន្ទប់ទឹក ព្រោះបន្ទប់ទឹកនៅតាមឆ្នេររបស់យើងមានភាពស្អាត មានការលក់ដូរនូវផលិតផលទេសចរណ៍សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់លោក លោកស្រីមេឃុំ ចៅសង្កាត់នៅទូទាំងខេត្តបន្តផ្សព្វផ្សាយការបន្ទោបង់ពាសវាលពាសកាល ទៅនឹងគោលនយោបាយប្រឡងប្រណាំងភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ពិសេសអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយជាសាធារណៈ នៃការបន្ទោបង់ពាសវាលពាសកាលនៅតាមទីសាធារណៈ ក៏ប៉ុន្តែការថតផ្សព្វផ្សាយឱ្យមានក្រមសីលធម៌វិជ្ជាជីវៈ ហើយប្រជាពលរដ្ឋ ក៏អាចថតបង្ហោះបាន ចំពោះអ្នកដែលបន្ទោបង់នៅតាមទីសាធារណៈផងដែរ ដើម្បីប្រែក្លាយប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនៅឆ្នាំ២០២៤នេះ ៕

អត្ថបទដែលជាប់ទាក់ទង