**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក

បុរសម្នាក់បាញ់សម្លាប់ នារីរូបស្រស់ម្នាក់ជាសង្សា រួច​បាញ់សម្លាប់ខ្លួនឯងតាមក្រោយ នៅក្រុងព្រះសីហនុ

ភ្នំពេញ៖ បុរសម្នាក់បានបាញ់សម្លាប់នារីជាសង្សារួចធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ដោយសារតែភ្លើងប្រច័ណ្ឌ ។ ហេតុការណ៍នេះបានកើតទ្បើង នៅផ្ទះមួយកន្លែង ខាងក្រោយរបងសាលាដុនបូស្កូរ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃ១៦​ ខែមករា​​ ឆ្នាំ២០២៤។

ប្រភពពីមិត្តភក្ត្រ័សពនារីរងគ្រោះ ​​បានឱ្យដឹងថា កាលពីយប់ថ្ងៃទី១៥​​ ខែមករា ឆ្នាំ២០២៤ នារីរងគ្រោះ និងបុរសជាសង្សា បានមកសុំផ្ទះខ្លួនស្នាក់នៅមួយថ្ងៃ ដោយបុរសនោះបានធ្វើដំណើរមកពីភ្នំពេញដើម្បីណាត់ជួបនារីរងគ្រោះ នៅផ្ទះកើតហេតុខាងលើ។ លុះមកដល់ថ្ងៃត្រង់ថ្ងៃទី១៦​​ ខែមករាឆ្នាំ២០២៤ មិត្តភក្ត្រ័នារីរងគ្រោះក៏បានឡើងទៅជាន់ទី២មើលក្នុងបន្ទប់ព្រោះមិនទាន់ឃើញទៅធ្វើការក៏ស្រាប់តែឃើញឈាមហូរស្រាចពេញបន្ទប់ ហើយបានផ្តល់ព័ត៌មានជូនសាច់ញ្ញាតិរបស់ជនរងគ្រោះ​ ​​និងសមត្ថកិច្ច។

សមត្ថកិច្ចឱ្យដឹងថា សពបុរសខាងលើមានឈ្មោះ ម៉េត និរ៍ន្ត អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ជា​​នគរបាលអង្គភាពហិរញ្ញកិច្ចនិងភស្តុភារ នៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ រីឯសពនារីរងគ្រោះឈ្មោះ កែវ  ស្រីនេត អាយុ ២៤ឆ្នាំ  ជនជាតិខ្មែរ ជាបុគ្គលិកកាស៊ីណូ ស្នាក់នៅអគារបុគ្គលិកអូរ៣  សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ មកទល់នឹងពេលនេះពុំទាន់អាចបញ្ជាក់ពីដើមចងនៃរឿង និងមូលហេតុច្បាស់លាស់ឈានដល់ការបាញ់ប្រហារគ្នានៅឡើយទេ។​​​ តាមការសន្និដ្ឋានជាបឋម​​ ករណីនេះទំនងជាអំពើឃាតកម្មបាញ់សម្លាប់នារីជាសង្សារបស់ខ្លួន ក្រោយមកបុរសជាមន្ត្រីនគរបាលរូបនោះបានផ្តាច់សង្ខាខ្លួនឯងទៅតាមក្រោយ។
បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យទាំង២នាក់ទៅតាមប្រពៃណីនៅវត្តអូរត្រេះ ក្រុងព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង