**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

តំបន់ប្រតិបត្តិការសឹករងកណ្តាល រៀបចំប្រកួតកីឡាប៉េតង់ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានរៀបចំពិធីប្រកួតកីឡាប៉េតង់ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា(៧.១.១៩៧៩-៧.១.២០២៤) ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល។

មានប្រសាសន៍នៅក្នុងឱកាសនេះ ឯកឧត្តម មេបញ្ជាការបានលើកឡើងអំពីគុណតម្លៃ នៃទិវាជ័យជម្នះ ៧មករា ដែលជាស្នាដៃនៃការតស៊ូ លះបង់សាច់ស្រស់ ឈាមស្រស់ និងការលះបង់អាយុជីវិត របស់ឥស្សរជន ពិសេសថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដើម្បីរំដោះជាតិ និងប្រជាជនចេញពីគុគឥតជញ្ជាំង ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ចេញពីរបបសាហាវឃោរឃៅ យង់ឃ្នង ប្រល័យពូជសាសន៍ឯង ធ្វើឱ្យប្រជាពលរដ្ឋរស់រៀនមានជីវិត មានសិទ្ធិសេរីភាព ប្រទេសជាតិទទួលបាននូវសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។

ឧត្តមសេនីយ៍ត្រី នៃ និយម បានគូសបញ្ជាក់បន្តថា ចាប់តាំងពី រាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ នៃរដ្ឋសភាបានបង្កើតឡើង នៅខែសីហា ឆ្នាំ២០២៣ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ម៉ឺងម៉ាត់ ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា សម្តេចបានដាក់ចេញនូវ ផែនការ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុងនោះរាជរដ្ឋាភិបាល បានកំណត់យកអាទិភាពគន្លឹះទាំង៥ គោលដៅយុទ្ធសាស្រ្តទាំង៥ និងបញ្ហាប្រឈមទាំង៦ ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព។

នៅ​ក្នុង​ឱកាស​នេះ​ផងដែរ​ ឧត្តមសេនីយ៍ត្រី នៃ និយម បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ត្រូវប្ដេជ្ញាចិត្តដាច់ខាតការពារឲ្យបាន សុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត និងប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី ៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឲ្យទទួលបានជោគជ័យ​ ។

គួរបញ្ជាក់ថា ការប្រគួតកីឡាប៉េតង់ នៅក្នុងអង្គភាពមានការចូលរួមប្រគួតចែកចេញជា១៦ក្រុម ឆ្លងកាត់តាមរយះការប្រគួតជម្រុះចុងក្រោ ក្រុមទទួលបានជ័យជំនៈចំណាត់ថ្មាក់លេខ១ទទួលបាន ថវិកា ៣០ ម៉ឺនរៀល លេខ២ ថវិកា ២០ ម៉ឺនរៀល និងលេខ ទទួលបានថវិកា ១០ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង