**ក្រសួងសាធារណការ នឹងចាត់វិធានការតាមផ្លូវច្បាប់ដល់ជន ឬក្រុមហ៊ុនណា ដែលប្រកាសថាខ្លួន ទទួលបានគម្រោងសាងសង់ផ្លូវជាតិលេខ៦៧ ដោយមិនមានការដេញថ្លៃ**ឯកឧត្តម គន់ គីម អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ**ឯកឧត្តម ឈិន កេតនា ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ត្រៀមលក្ខណៈរៀបចំពិធីបុណ្យវិសាខបូជា ដែលនឹងប្រារព្ធឡើងនៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភថ្លៃព្យាបាល ស្នាក់នៅ និងហូបចុក ជូនអ៊ំស្រី គង់ យ៉ាន មានជំងឺភ្នែកទ្បើងបាយ**អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ស្នើឱ្យគ្រប់ក្រុង ស្រុកទាំងអស់ បន្តយកចិត្តទុកដាក់បំផុសការដាំដើមឈើ តាមទីសាធារណៈ វត្តអារាម មណ្ឌលសុខភាព សាលារៀន**ប្រធានព្រឹទ្ធសភា៖ កម្ពុជាមានគោលការណ៍ ពិសេសអនុញ្ញាតឱ្យក្រុមហ៊ុនបរទេស ប្រមូលទិញស្រូវ ស្តុកទុកក្នុងឃ្លាំង បើករោងចក្រកិនស្រូវ ឬក៏កែច្នៃ វេចខ្ចប់**បុរសជនជាតិចិន ២នាក់ ដែលមានសញ្ជាតិខ្មែរ ពាក់ព័ន្ធករណីលាងលុយកខ្វក់ជាង ៣ពាន់លានដុល្លារសិង្ហបុរី ត្រូវបញ្ចូនមកកម្ពុជា**អាជ្ញាធរជាតិអប្សរា និងសាលាស្រុកបន្ទាយស្រី បង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ឱ្យមានប្រសិទ្ធភាព**ការផ្លាស់ប្តូររបស់ទួរគី ក្នុងការកាត់បន្ថយពាណិជ្ជកម្មជាមួយអ៊ីស្រាអែល គឺជាផលប៉ះពាល់ថ្មីចំពោះទំនាក់ទំនងដ៏តានតឹង**ភ្ញៀវ​ទេសចរ​ទៅ​ម៉ាកាវ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ពលកម្ម​មាន​លើស​ពី ៦០​ម៉ឺន​នាក់**TikTok ប្តឹង​រដ្ឋាភិបាល​អាមេរិក​ដើម្បី​បិទ​បម្រាម​ដ៏​មាន​សក្តានុពល**សម្រេចឃុំខ្លួនជនដៃដល់ ៣នាក់បន្ថែមទៀត ពាក់ព័ន្ធករណីរំលោភបូកលើក្មេងស្រីម្នាក់ នៅខេត្តសៀមរាប**ខ្មាន់កាំភ្លើងដែលបាញ់បណ្ដាលឲ្យមនុស្ស ៣នាក់រងរបួស នៅសង្កាត់ស្រះចក ត្រូវកម្លាំងជំនាញនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌស្រាវជ្រាវបង្ក្រាបបាន**ដើម្បីសុវត្ថិភាពសហគមន៍ពីបញ្ហាគ្រឿងញៀន! ប្រជាពលរដ្ឋគ្រប់រូប គួររួមគ្នាតម្លើង App Nodrug ដើម្បីរាយការណ៍ និងទទួលបានការដោះស្រាយកង្វល់**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាសាក្សីសម្រាប់ការកំណែសន្លឹកកិច្ចការបេក្ខជន ប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ខណៈគិតត្រឹមព្រឹកនេះ សម្រេចបាន ៣០-៤០%**ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ចូលរួមសន្និសីទមេដឹកនាំសាសនាអន្តរជាតិ នៅទីក្រុងគូឡាឡាំពួ ដែលមានមេដឹកនាំសាសនាមកពី ៦០ប្រទេសចូលរួម**សាធារណជនជិត ២ម៉ឺននាក់ ទទួលបានចំណេះដឹងអប់រំពីគ្រឿងញៀន ក្នុងកម្មវិធីសប្បុរសធម៌របស់កងរាជអាវុធហត្ថខេត្តតាកែវ**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញជាអធិបតីប្រារព្ធ ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៥**ព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័លឆ្នាំ២០២៤នេះ នឹងប្រព្រឹត្តទៅនៅបរិវេណ មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ស្ពឺ

លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសារគោរពជូនពរសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសខួប ៤៨ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍

ភ្នំពេញ៖ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ សូមផ្ញើសារគោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប ៤៨ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។

នៅក្នុងឱកាសដ៏សិរីមង្គលាភិរម្យប្រសើរថ្លៃថ្លានេះ ខ្ញុំសូមគោរពអនុញ្ញាតសម្តែងនូវអំណរសាទរ យ៉ាងស្មោះអស់ពីដួងចិត្ត ប្រកបដោយមនោសញ្ចេតនា រំភើបរីករាយក្រៃលែង និងសូមបួងសួងដល់ទេវតាសូមប្រសិទ្ធពរជ័យ ដល់ចំណងអាពាហ៍ពិពាហ៍ ដែលបានកើតឡើងក្នុងគ្រាដ៏សែនកម្សត់នោះ ឱ្យកាន់តែផ្អែមល្ហែម ត្រជាក់ត្រជំដូចទឹកអម្រឹត និងសូមប្រកបដោយសុខភាពល្អបរិបូណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបន្តចូលរួមដឹកនាំប្រទេស ដើម្បីអភិវឌ្ឍលើគ្រប់វិស័យ មានភាពរីកចម្រើនរុងរឿង ក្រោមដំបូលមហាសន្តិភាព ស្ថិរភាពជានិច្ចនិរន្តរ៍តរៀងទៅ។

ជាថ្មីម្ដងទៀត ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាលនេះ ខ្ញុំសូមលើកហត្ថបូងសួងដល់ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមបីបាច់ថែរក្សា ប្រោះព្រំប្រទានសព្ទសាធុការវារជ័យ ជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់របស់សម្តេច សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង