**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់តំណាងចុះសួរសុខទុក្ខនិងនាំយកថវិកា និងសម្ភារៈផ្សេងៗ ជូនមន្រ្តីនគរបាលចំនួន២រូប នៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ កំពុងសម្រាកព្យាបាលរបួសក្នុងពេលបំពេញភារកិច្ច

ភ្នំពេញ៖ ដើម្បីជាការលើទឹកចិត្តដល់មន្ត្រីនគរបាលដែលចុះបំពេញភារកិច្ចទប់ស្កាត់បទល្មើសត្រូវរងគ្រោះថ្នាក់ចរាចរណ៍ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តំណាងឱ្យលោក វរសេនីយ៍ឯក សុី ឌី អធិការ នគរបាលក្រុងសិរីសោភ័ណ ដឹកនាំកម្លាំង បានចុះសួរសុខទុក្ខនិងនាំយកថវិកាចំនួន១.៤៤០.០០០រៀល(១លានសែសិបបួនមុឺនរៀល) និងសម្ភារៈរួមមាន ទឹកសុទ្ធចំនួន៤កេស ទឹកផ្លែឈើចំនួន ២កេស និងទឹកដោះគរឆៅចំនួន ៤យួរ ប្រគល់ជូនលោកព្រិន្ទបាលទោ មេត ម៉ង់ការ៉ាត មន្រ្តី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរអំបិល សម្រាកព្យាបាលនៅមន្ទីរពហុព្យាបាលទេវិន្ទរក្សាសុខ ក្រុងសិរីសោភ័ណ និងលោកព្រិន្ទបាលទោ ងួន ភក្តី មន្រ្តី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរអំបិល សម្រាកព្យាបាលនៅផ្ទះ។

ជាមួយគ្នានេះលោកវរសេនីយ៍ឯក សុី ឌី តំណាងឲ្យឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានសោកស្តាយ ជាមួយលោកព្រិន្ទបាលទោទាំង២ ដែលរងរបួសដោយជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញភារកិច្ច ចេញល្បាតពេលយប់ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសក្មេងទំនើង ជាដើម។

លោកវរសេនីយ៍ឯក សុី ឌី បានបញ្ជាក់ថា ដើម្បីជាការលើកទឹកចិត្តនិងចូលរួមការចំណាយផ្សេងៗក្នុងពេលដែលកំពុងសម្រាកព្យាបាលរបួសនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានចាត់ឲ្យលោក រួមទាំងសហការី នាំយកថវិការួមសម្ភារៈខាងលើ ប្រគល់ជូនប្អូនៗទាំង២ និងជូនពរប្អូនឆាប់ជាសះស្បើយនិងឆាប់បានទៅបម្រើការងារវិញផងដែរ ។

មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលអូរអំបិលទាំង២រូប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកឧត្តមសេនីយ៍ទោ ស្នងការ ដែលបានចាត់លោកអធិការ រួមសហការីចុះមកសួរសុខទុកុ្ខដល់រូបលោកផ្ទាល់និងក្រុមគ្រួសារព្រមទាំងឧបត្ថម្ភថវិកា សម្ភារៈ ដល់លោកសម្រាប់ចំណាយក្នុងពេលកំពុងសម្រាកព្យាបាលរបួសនេះ ៕

អត្ថបទដែលជាប់ទាក់ទង