ប្រាសាទបន្ទាយធំ លាក់ខ្លួនក្នុងព្រៃរង់ចាំ ភ្ញៀវទេសចរទៅទស្សនា

ភ្នំពេញ៖ មានទីតាំងស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ប្រាសាទបន្ទាយធំ គឺជាស្នាព្រះហស្ថព្រះបាទជ័យវរ្ម័នទី៧ (១១៨១-១២១៨) ប្រាសាទនេះលាក់ខ្លួននៅក្នុងព្រៃរងចាំភ្ញៀវទេសចរមកទស្សនាស្វែងយល់ពីស្ថាបត្យកម្ម ប្រវត្តិសិល្បៈដ៏ល្អឯក ពិសេសចម្លាក់តូចៗគួរជាទីចាប់អារម្មណ៍ ។
ប្រាសាទបន្ទាយធំ មានទីតាំងស្ថិតនៅ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប និងមានចម្ងាយប្រហែល ១៦គីឡូម៉ែត្រ ពីរង្វង់មូលនាគព័ន្ធ។
ប្រាសាទបន្ទាយធំស្ថិតនៅក្នុងប្រភេទតំបន់ទេសចរណ៍ ប្រាសាទ និងសញ្ញាសំគាល់។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃតំបន់ទេសចរណ៍ប្រាសាទបន្ទាយធំដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៍នោះ មានដូចជា៖ មើលរចនាប្រាសាទ, ស្វែកយល់ពីប្រវត្តិសាស្ត្រ និងចំណុចផ្សេងៗទៀត។
ទោះបីជាប្រាសាទនេះត្រូវបានទទួលដោយការបំផ្លិចបំផ្លាញក្តី ក៏ប៉ុន្តែប្រាសាទនេះនៅតែរក្សាបាននូវក្បាច់ក្បូរយ៉ាងល្អប្រណីតមួយចំនួនជាអតិបរមា ។
សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានប្រាសាទបន្ទាយធំ ភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះមិនមានការធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកឡើយ។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានបានថែមទៀតផង៕
