**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

សម្តេចធិបតី៖ ក្រុមវាយប្រហារនៅខាងក្រៅប្រទេសជ្រកក្រោមស្លាកសារព័ត៌មានកំពុងតែធ្វើសកម្មភាពភូតកុហក់ពលរដ្ឋខុសពីការពិត

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ទៅកាន់ក្រុមប្រឆាំងនៅក្រៅប្រទេសដែលជ្រកក្រោមស្លាកសារព័ត៌មានបាននិងកំពុងតែធ្វើសកម្មភាពភូតកុហក់ប្រជាពលរដ្ឋហើយ។

សម្ដេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា៖«ខ្ញុំឃើញក្រុមអ្នកវាយប្រហារមួយក្រុមនៅក្រៅប្រ ទេសដែលជ្រកក្រោមស្លាកសារព័ត៌មាន បើខ្ញុំបូកទៅប្រហែល ២០នាក់ ទាំងអស់ហ្នឹង មានអនឡាញផងដែរជជែកវាយប្រហារព្រែកជីកហ្វូណនតេជោ។ គេជជែកអ្វីជជែកចុះ ប៉ុន្តែ គេបានបង្កើតការភូតកុហក់ រឿងបកស្រាយ បញ្ចេញមតិ ខ្ញុំមិនដែលខ្វល់ទេ»។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ធ្វើអ្នកនយោបាយ សម្ដេចដឹងថា ជើងកាន់ខ្ពស់ ថ្នល់កាន់តែជ្រៅ តែរឿងការបកស្រាយបញ្ចេញមតិសម្ដេចមិនតបទេ ព្រោះថារឿង របស់អ្នកឯង តែទ ស្សនៈរបស់សម្ដេចគឺគិតគូរពីប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកយកពាក្យស្លោករបស់អ្នកប្រាជ្ញអង់គ្លេសម្នាក់យ៉ាងដូច្នេះថា៖ «បើយើងរវល់តែរើសដុំថ្មគប់ឆ្កែដែលព្រូសគ្រប់ឆ្កែនោះគឺយើងមិនដើរដល់គោលដៅទេ»។ មានន័យថាអ្នកនយោបាយថ្នាក់ដឹកនាំរដ្ឋាភិបាលបើគិតតែរឿងតែគេលើកយោបល់គ្រប់នោះយើងមិនអាចសម្រេចភារកិច្ចបម្រើជាតិនោះទេ។

សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា បើគិតពីការវាយប្រហាររបស់ក្រុមប្រឆាំងវិញបើគិតពីការហូបបាយវិញគឺទាំងបាយព្រឹក បាយថ្ងៃត្រង់ និងល្ងាចដូចគ្នា ប៉ុន្តែសម្តេចមិនធ្វើការឆ្លើយតបនោះទេ។

សម្តេចធិបតី នាយករដ្ឋមន្រ្ដី បានលើកឡើងថា អ្នកប្រាជ្ញអង់គ្លេសនោះមិនបានហាមថាមិនឱ្យគប់ឆ្កែទេ តែគេនិយាយថាគប់គ្រប់ឆ្កែ អីចឹងយើងក៏អាចគប់ឆ្កែមួយចំនួនបានដែរ ពិសេសនោះ ឆ្កែឆ្កួត បើមិនដូច្នេះទេវានឹងខាំយើងជាមិនខាន។

ជាមួយគ្នានោះដែរ សម្តេចធិបតី បានអះអាងថា នេះជាការឆ្លើយតបបន្តិច ប៉ុន្តែសំដៅទៅកាន់ អ្នកមួយក្រុមនោះទេប៉ុន្តែប្រហែលជាការលើកឡើងបែបនេះប្រហែលក្រុមនោះយកទៅកាត់ ឬស្លបានច្រើនទៀតហើយ។ សម្តេចធិបតីបានអះអាងទៀតថា ការឆ្លើយនេះគឺដើម្បីបញ្ជាក់ជូន ប្រជាពលរដ្ឋឱ្យបានដឹង និងការពារមន្ត្រីរបស់រាជរដ្ឋាភិបាល រាប់សិបនាក់ដែលខិតខំធ្វើការដើម្បីបម្រើជាតិ បែរគេថាខិតខំបំផ្លាញជាតិ។

សម្តេចធិបតី នាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់បន្ថែមថា៖ «រឿងដែលខ្ញុំសូមបញ្ជាក់ និងផ្ញើទៅកាន់អស់លោក ប្រហែល១០នាក់ មានទាំងអ្នកវិភាគនយោបាយពាក់ស្បង់ចីពរផង គឺការប្រឌិតមិនពិត គឺបាបណាស់ ពិសេសនោះអ្នកគ្រប់ស្បង់ចីពរភូតគេគឺបាបណាស់។ ម្សិលមិញគេថាតាមប្រភពច្បាស់របស់មន្ត្រីជានខ្ពស់របស់ក្រសូងសេដ្ឋកិច្ចបានខ្សឹបប្រាប់ថារាជរដ្ឋាភិបាលបានខ្ជីលុយ៥ពាន់លានដុល្លារដើម្បីមកវិនិយោគធ្វើព្រែកជីកហ្វូណន គឺជារឿងមិនពិតទេ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា នៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលត្រូវតែប្តេជ្ញាចិត្តក្នុងការខិតខំលើកកម្ពស់គុណភាព សុខភាព សមត្ថភាព និងជីវភាពប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង