កូនអកត្តញូផឹកស្រាស្រវឹង វាយម្តាយបង្កើត ឲ្យរងរបួស នៅស្រុកបាកាន

ពោធិ៍សាត់៖ អំពើរហឹង្សានៅក្នុងគ្រួសារមួយបានកើតឡើងបង្កដោយជនសង្ស័យជាកូនបង្កើតដោយសារតែស្រវឹងស្រាភ្លេចអស់អ្នកមានគុណបានលើកដៃវាយទៅលើម្តាយបង្កើតរបស់ខ្លួនចំនួន ៣ ដៃបណ្តាលអោយរងរបួសហើយត្រូវកម្លាំងនគរបាលមូលដ្ឋានឃាត់ខ្លួនយកមកកាន់អធិការដ្ឋាននគរបាលស្រុកបាកានកាលពីវេលាម៉ោង១១ និង ៤៥ នាទីថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២៣កន្លងមកនេះ។
បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកានបានអោយដឹងថាជនសង្ស័យជាកូនបង្កើតដែលបានប្រើអំពើហឹង្សាវាយទៅលើម្តាយបង្កើតរបស់ខ្លួននោះមានឈ្មោះឡន ចាន់ ភេទប្រុសអាយុ ៣០ ឆ្នាំ(ធ្លាប់ជាប់ពន្អនាគារដោយសារប្រើអំពើហឹង្សាទៅលើឪពុកចុង)រស់នៅក្នុងភូមិស្រះរុន ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបាកានដើម្បីសួរនាំ និង ចាត់ការទៅតាមនិតិវិធី៕
