កូរ៉េខាងជើងបាញ់សាកល្បងកាំជ្រួចរយៈចម្ងាយឆ្ងាយជាមួយអាមេរិក

សេអ៊ូល៖ មន្ត្រីរដ្ឋាភិបាលទីក្រុងសេអ៊ូល និងតូក្យូ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់បង្ហោះកាំជ្រួចមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយមួយទៀត កាលពីថ្ងៃចន្ទ ទី១៨ ខែធ្នូ ជាមួយនឹងសមត្ថភាពដ៏មានសក្ដានុពលក្នុងការវាយលុកសហរដ្ឋអាមេរិក ដោយមន្ត្រីទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ បានបញ្ជាក់ថា ការបន្តការសាកល្បងអាវុធចំនួនបំបែកកំណត់ត្រានៅឆ្នាំនេះ ដែលត្រូវបានថ្កោលទោសដោយប្រទេស ខាងលិច។
ការបាញ់នេះបានធ្វើឡើងបន្ទាប់ពីការសាកល្បងកាំជ្រួចរយៈចម្ងាយខ្លីជាងកាលពីយប់ថ្ងៃអាទិត្យ ដោយមានការបាញ់តបតវិញភ្លាមៗបន្ទាប់ពីមានជម្លោះដ៏គួរឱ្យភ័យខ្លាចមួយទៀតរវាងកូរ៉េខាងជើង និងសម្ព័ន្ធមិត្តអាមេរិក-កូរ៉េខាងត្បូង។
យោធាកូរ៉េខាងត្បូងបានលើកឡើងថា ខ្លួនបានរកឃើញការបាញ់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយពីតំបន់ទីក្រុងព្យុងយ៉ាងកាលពីព្រឹកថ្ងៃច័ន្ទ ដែលបានហោះបានចម្ងាយ ១.០០០ គីឡូម៉ែត្រ មុនពេលធ្លាក់ចូលទៅក្នុងសមុទ្រខាងកើត ដែលត្រូវបានគេស្គាល់ថាជាសមុទ្រជប៉ុន។
កូរ៉េខាងត្បូងបានរាយការណ៍ថា កាំជ្រួចបានហោះឡើងជាជាងឆ្លងកាត់ វិធីសាស្ត្រមួយដែលទីក្រុងព្យុងយ៉ាងធ្លាប់បានបញ្ជាក់ថា ខ្លួនប្រើប្រាស់ក្នុងការសាកល្បងអាវុធមួយចំនួន ដើម្បីចៀសវាងការហោះហើរពីលើប្រទេសជិតខាង។
ក្រសួងការពារជាតិជប៉ុនបានលើកឡើងថា វាគឺជាមីស៊ីលប្រភេទ ICBM ដែលមានរយៈចម្ងាយដ៏សក្ដានុពលជាង ១៥.០០០ គីឡូម៉ែត្រ ដែលនឹងគ្របដណ្តប់លើទឹកដីសហរដ្ឋអាមេរិកទាំងអស់។
ប្រភព៖ CNA
ប្រែសម្រួលដោយ៖ ហៃ ឆៃមុីនាង
