**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

សម្តេចធិបតី រំពឹងថានៅពេលកម្ពុជាទទួលបានអ្នកវិនិយោគ និងមានកំណើនពាណិជ្ជកម្ម ធនាគារនៅក្នុងស្រុកទាំងអស់នឹងពង្រឹងសមត្ថភាពចាប់ យកឱកាសពីការវិនិយោគនានា

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារធនាគារវីងថៅវើ នាព្រឹកថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្តីរំពឹងថា នៅពេលកម្ពុជាទទួលបានអ្នកវិនិយោគ និងមានកំណើនពាណិជ្ជកម្ម ធនាគារនៅក្នុងស្រុកទាំងអស់នឹងពង្រឹងសមត្ថភាពចាប់ យកឱកាសពីការវិនិយោគនានា។ ដូចនេះដើម្បីឱ្យការវិនិយោគ និងការធ្វើពាណិជ្ជកម្ម អាចដំណើរទៅបានអាស្រ័យដោយមានការសម្រួលសម្រួលពីវិស័យធនាគារ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ អាចដើរទៅបានលុះត្រាតែមានការគាំទ្រពីប្រព័ន្ធធនាគារ។ ដូច្នេះនៅពេលលំហូរពាណិជ្ជកម្ម និងវិនិយោគចូលកាន់តែច្រើនថែមទៀត នៅក្នុងប្រទេសកម្ពុជា។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យពាណិជ្ជកម្មដើរ នោះវិស័យវិនិយោគក៏ដើរ ដែលទាមទារឱ្យមានការសម្របសម្រួលពីវិស័យធនាគារ។ សម្តេចធិបតី បានលើកឡើងថា ប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា មិនអាចដើរបានឡើយ បើគ្មានលុយ។ សម្តេចក៏បានបង្ហាញអារម្មណ៍រីករាយចំពោះការរីកចម្រើនរបស់ធនាគារវីង និងធនាគារដទៃទៀតនៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសង្ឃឹមថា ពេលដែលចរន្តនៃវិនយោគមក ក៏ដូចជាចរន្តពាណិជ្ជកម្មយើងកើន អញ្ចឹងវិស័យធនាគារយើងក៏នឹងដើរតួនាទីកាន់តែសំខាន់ក្នុងការសម្រួលនូវកិច្ចការងារនេះ អញ្ចឹងទាមទារឱ្យធានាគាររបស់យើងត្រូវធ្វើម៉េចរៀបចំ ដើម្បីត្រៀមព្រោះស្តង់ដាទូទាត់ក្នុងប្រទេសកម្រិតមួយ ប៉ុន្តែបើសិនគាំទ្រដល់ការធានានូវពាណិជ្ជកម្ម ក្រៅប្រទេស គឺត្រូវកម្រិតមួយទៀត ទោះជាយ៉ាងណា ខ្ញុំសង្ឃឹមថាជាឱកាសបន្ថែមទៀតសម្រាប់ពង្រីក និងពង្រឹងវិស័យធនាគារ និងវិស័យហិរញ្ញវត្ថុក្នុងប្រទេសរបស់យើង»។

បន្ថែមពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ដើម្បីអាចសម្របសម្រួលបញ្ហាខាងលើនេះវិស័យធនាគារ ត្រូវតែត្រៀមខ្លួនឱ្យបានល្អ។ ប្រមុខរាជរដ្ឋាភិបាល បានកត់សម្គាល់ថា ការបម្រើសេវាកម្មរបស់វិស័យធនាគារ ក្នុងការទូទាត់ប្រាក់ក្នុងប្រទេស អាចស្ថិតក្នុងស្ដង់ដាល្អមួយ តែបើការទូទាត់ប្រាក់ឆ្លងប្រទេស ឬការធ្វើពាណិជ្ជកម្មក្រៅប្រទេស ត្រូវបង្កើនកម្រិតស្ដង់ដាមួយកម្រិតទៀត។ ដើម្បីឱ្យការវិនិយោគ និងការធ្វើពាណិជ្ជកម្ម អាចដំណើរទៅបានអាស្រ័យ ដោយមានការសម្រួលសម្រួលពីវិស័យធនាគារ។

ទន្ទឹមនឹងនេះដែរ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅពេលមានការធ្វើពាណិជ្ជកម្ម និងការវិនិយោគកាន់តែកើនឡើងនោះ ក៏អាចជាឱកាសសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ ពង្រឹង និងពង្រីកសេវាកម្មរបស់ខ្លួនឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង