**អ្នកសារព័ត៌មាន ២នាក់ ត្រូវបានឃាត់ខ្លួននៅខេត្តតាកែវ បន្ទាប់ពីផ្សាយព័ត៌មានខុសពីការ ពិតពាក់ព័ន្ធករណីបូមទឹកដាក់ស្រែ**ឧបនាយករដ្ឋមន្ត្រី ស សុខា អនុញ្ញាតឲ្យប្រតិភូក្រុមហ៊ុន Zhejiang Construction Investment Croup Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឯកឧត្តម សួស ប្រាថ្នា សង្ខេបពីដំណើរការ រៀបចំដាក់ឱ្យអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ**សម្ដេចធិបតី៖ ឆ្នាំ២០២៤នេះ សភាពការណ៍ពិភពលោក កំពុងតែបន្តវិវត្តប្រែប្រួល និងជះឥទ្ធិពលប៉ះពាល់ដល់វិស័យជាច្រើន ក្នុងនោះកម្ពុជាក៏ទទួល រងផលប៉ះពាល់ជាសកលនេះដែរ**អាមេរិកនឹងដំឡើងពន្ធលើការនាំចូលរបស់ចិនចំនួន ១៨ពាន់លានដុល្លារ**នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យគណៈប្រតិភូបញ្ជាការដ្ឋានការពាររដ្ឋធានីហាណូយ ចូលជួបសម្តែងការគួរសម**មេដឹកនាំកូរ៉េខាងជើង ចុះត្រួតពិនិត្យប្រព័ន្ធអាវុធមីស៊ីលយុទ្ធសាស្ត្រ**យន្តហោះចិន ៤៥គ្រឿង ត្រូវបានរកឃើញនៅជុំវិញកោះតៃវ៉ាន់**លោក Biden ដំឡើងពន្ធ ១០០% លើរថយន្ត EV របស់ចិន**ឯកឧត្តម ផុន លីវិរៈ អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបពិភាក្សាការងារជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB)**ក្រសួងបរិស្ថាន ប្រកាសបើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»**ឯកឧត្ដម ទេព នីថា ដឹកនាំកិច្ចប្រជុំអគ្គលេខាធិការដ្ឋាន គ.ជ.ប ពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន**ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ជាមួយអង្គការអាក់សិនអេតអន្តរជាតិកម្ពុជា**មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំកម្ពុជា ចូលរួមវេទិកាតំបន់អាស៊ាន ស្តីពីការទទួលបានគុណភាពនៃការគាំពារ និងអប់រំកុមារតូច**កម្ពុជាចង់ឱ្យចិនបង្កើនទំហំពាណិជ្ជកម្ម ឧស្សាហកម្ម កិច្ចការវិនិយោគ និងទេសចរណ៍ជាមួយកម្ពុជា**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ កងកម្លាំងនគរបាលជាតិ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧៩ នៃថ្ងៃកំណើតនគរបាលជាតិកម្ពុជា**តោះមកស្គាល់ពី ឈ្មុសប្រែងកម្ពុជាដ៏អាថ៌កំបាំង**ឯកឧត្តម សួស យ៉ារ៉ា ជួបពិភាក្សាការងារ ជាមួយឧបការីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន**ឆៀកចល័តនៅខេត្តប៉ៃលិន ស្ទឹងត្រែង កោះកុង កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី១៧ ឧសភា

ក្រសួងការងារ និងអង្គការ ILO បើកកិច្ចប្រជុំស្តីពីការប្រមូលធាតុចូល សម្រាប់ការសិក្សាដោយវិភាគលើភាព ក្រៅប្រព័ន្ធក្នុងវិស័យសំណង់

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្តីទី នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានចូលប្រជុំជាមួយជំនាញការខាង អង្គការអន្តរជាតិខាងការងារ (ILO) ដែលដឹកនាំដោយ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិភាក្សាអំពីការប្រមូលធាតុចូលសម្រាប់ការ សិក្សាក្រុមគោលដៅនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសកម្មករក្នុងវិស័យសំណង់។

ការរៀបចំឱ្យមានកិច្ចប្រជុំពិភាក្សាពេញមួយព្រឹកនេះ គឺដើម្បីសិក្សាស្វែងយល់អំពីយន្តការ និងវិធីសាស្ត្រ នៃការពង្រីកវិសាលភាពសម្រាប់វិស័យសំណង់ ពិសេសគឺការស្វែងរកនូវបញ្ហាប្រឈមនៃការអនុវត្តច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធនឹងវិស័យសំណង់ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ផ្តល់ការធានារ៉ាប់រង សន្តិសុខសង្គម រួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ស្ថិរភាពសង្គម។

សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សានេះ ដឹកនាំដោយលោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការចូលរួមពីមន្រ្តីជំនាញនៃ ប.ស.ស តំណាងអង្គការអន្តរជាតិខាងការងារ (ILO) និងតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សរុបប្រមាណជាង ៣០នាក់ តាមរយៈប្រព័ន្ធ Zoom៕

អត្ថបទដែលជាប់ទាក់ទង