**ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ បេីកកិច្ចប្រជុំស្តីអំពីការដាក់ចេញផែនការសម្រាប់ផែនការងារធនធានមនុស្ស**រដ្ឋមន្ត្រីបរិស្ថាន ចូលរួមពិភាក្សាជាមួយតំណាងក្រុមហ៊ុនស៊ី-ឃ្វេស ឃែភី ថល អំពីការបេីកទំព័រថ្មីនៃការធ្វេីពាណិជ្ជកម្មកាបូន**អភិបាលខេត្តក្រចេះ៖ យើងទាំងអស់គ្នាបានចាត់ទុកស្មារតីនៃថ្ងៃ២ធ្នូ គឺជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់មាតុភូមិ និងប្រជាជនកម្ពុជា**លទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣**ប្រធានរដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូទស្សនកិច្ចនៅខេត្តហាណាម សិក្សាស្វែងយល់ពីវិស័យទេសចរណ៍ កសិកម្មបែបទំនើប និងព្រះពុទ្ធសាសនា ផ្សព្វផ្សាយជូនពលរដ្ឋ**សម្តេចធិបតី​ អញ្ជើញបើកពិធីបុណ្យសមុទ្រលើកទី១០ នៅខេត្តកែប**មេដឹកនាំនៃសេវាកម្មខ្សែភ្លើងសាកលធំៗចំនួនបួនបានជួបប្រជុំគ្នាដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការនិងដោះស្រាយបញ្ហាប្រឈមនានា**ក្រុមហ៊ុនសកលលោកកំពុងសម្លឹងមើលការវិនិយោគដ៏មានសក្ដានុពលដែលជំរុញការអភិវឌ្ឍន៍បៃតងរបស់ប្រទេសចិន**ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​របស់​អ៊ីស្រាអែល​បានសំដៅ​ទៅ​លើ​រដ្ឋធានី​ស៊ីរី**សភា​អាមេរិក​បានបោះឆ្នោត​បណ្ដេញ​លោក George Santos សមាជិក​សភា​មកពី​គណបក្ស​សាធារណរដ្ឋ​ចេញពី​សភា​ចំពេល​មាន​រឿងអាស្រូវ​ឧក្រិដ្ឋកម្ម**អ៊ីស្រាអែល​បានបន្ត​ការ​វាយ​ប្រហារ​នៅ​ហ្គាហ្សា ខណៈ​ដែលបទ​ឈប់​បាញ់​ត្រូវ​ផុត​កំណត់**សម្តេច ម៉ែន សំអន៖ រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះជីវិតពលរដ្ឋកម្ពុជាទេ ប៉ុន្តែបានរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការស្តារ កសាង និងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ដំណាក់កាល**លោក Xi បានផ្ញើលិខិតអបអរសាទរទៅកាន់សន្និសីទការយល់ដឹងអំពីប្រទេសចិន**ចិន និងវៀតណាម បានបើកកិច្ចប្រជុំគណៈកម្មាធិការដឹកនាំស្តីពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការ**អត្ថាធិប្បាយ÷ការកើនឡើងនៃសេដ្ឋកិច្ចចិន បានបង្កើនទំនុកចិត្តរបស់ពិភពលោក**លោក Xi បានត្រួតពិនិត្យការិយាល័យបញ្ជាការតំបន់សមុទ្រចិនខាងកើតនៃឆ្មាំសមុទ្រចិន**Tesla បានបើកដំណើរការ Cybertruck SUV បន្ទាប់ពីការពន្យារពេល ២ ឆ្នាំ**មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកូរ៉េ សង្ឃឹមថា កម្លាំងកម្ពុជា-កូរ៉េ នឹងប្រគៀកស្មារគ្នា ក្នុងប្រតិបត្តិការរក្សាសន្តិភាព**តើម៉ុងហ្គោលីបានជួយសហភាពសូវៀតក្នុងសង្គ្រាមលោកលើកទី២ដោយរបៀបណា?**អ្នកនេសាទម្នាក់ ប្រគល់ត្រីរាជមួយក្បាលទម្ងន់ ៧៥គីឡូក្រាម ជូនមន្ត្រីជំនាញជលផល លែងចូលទន្លេវិញ

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដង្ហែរអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តបារមីគិរីខេមរាភ្នំបិតាធំ

ភ្នំពេញ៖ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងសហការី កាលពីថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បាននាំយកនូវត្រៃ និងបច្ច័យមួយចំនួន ដើម្បីដង្ហែរអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស (បីខែ) ក្នុងពុទ្ធសីមា នៅវត្តបារមីគិរីខេមរាភ្នំបិតាធំ (ហៅវត្តលោកយាយជំទាវហេង) ប្រទេសជប៉ុន ដោយមានការចូលរួមពីសំណាក់ព្រះសង្ឃខ្មែរ ចំនួន ៦ អង្គ ក្នុងនេះ និមន្តពីទីក្រុងភ្នំពេញចំនួនមួយអង្គ ពីវត្តខ្មែរសាមគ្គី មួយអង្គ និងពីវត្តអង្គររតន:រង្សី មួយអង្គ នៃខេត្ត កាណាកាវ៉ា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ក៏ដូចជាបងប្អូនសហគមន៍ខ្មែរជិតឆ្ងាយចូលរួមចាប់មគ្គផលបុណ្យយ៉ាងច្រើនកុះករ។

កម្លាំងសាមគ្គីដោយចិត្តជ្រះថ្លាចូលរួមអង្គកឋិនទានរបស់បងប្អូនខ្មែរ រួមជាមួយស្ថានទូតកម្ពុជា ទទួលបានបច្ច័យជាសាច់ប្រាក់ សរុប ៩៥០,០០០ យ៉េន (កៅសិបប្រាំម៉ឺនយ៉េន) សម្រាប់ប្រើប្រាស់តាមសេចក្តីត្រូវការព្រះពុទ្ធសាសនា។ ក្រៅអំពីការចូលរួមជាបច្ច័យ ពុទ្ធបរិស័ទទាំងអស់បានសម្តែងនូវសេចក្តីរីករាយជាទីបំផុតចំពោះការជួបជុំមហាគ្រួសារ ក្នុងនាមខ្មែរតែមួយ និងទទួលទានអាហារសាមគ្គីជុំគ្នា ប្រកបដោយបរិយាកាសរីករាយនិងស្និទ្ធស្នាល។

ស្ថានទូតកម្ពុជា សូមជូនបុណ្យកុសលដល់បងប្អូនខ្មែរទាំងអស់ ជួបប្រទះនូវពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណ: សុខ: ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង