**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សន្តិភាព និងសុខដុមរមនាខាងសាសនាគឺជា «ទ្រព្យព្រេង ទ្រព្យសំណាង» របស់កម្ពុជា

ភ្នំពេញ៖ បច្ចុប្បន្ននេះ ពិភពលោកកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីសង្គ្រាម ឬជម្លោះប្រដាប់អាវុធ ឬអំពើហិង្សា ដែលកើតមានឡើងជាច្រើនកន្លែងនិងពិបាកដោះស្រាយ។

បញ្ហាដ៏ក្តៅគគុកនិងដ៏គ្រោះថ្នាក់ទាំងនោះមានឫសគល់ចេញពីមនោគមន៍វិជ្ជាជ្រុលនិយម ដែលជួនកាលបង្កប់នៅក្នុងនយោបាយនិងជួនកាលនៅក្នុងសាសនា។

ផលវិបាកអវិជ្ជមានរបស់វាជះឥទ្ធិពលកាន់តែធំឡើងៗដល់ពិភពលោកទាំងមូល។
ក្រឡេកមកមើលកម្ពុជា សន្តិភាពដែលរកបានដោយលំបាកកំពុងចាក់ឫសកាន់តែជ្រៅនៅទូទាំងប្រទេស ក្រោមការការពារនិងពូនជ្រុំយ៉ាងយកចិត្តទុកដាក់ និងម៉ឺងម៉ាត់បំផុតពីថ្នាក់ដឹកនាំតាំងពីសម័យសម្តេចតេជោ ហ៊ុន សែន រហូតដល់សម័យសម្តេចធិបតី ហ៊ុន ម៉ាណែត។

សុខដុមរមនាខាងសាសនាក៏កើតមានពេញផ្ទៃប្រទេស ដែលធ្វើឱ្យកម្ពុជាទទួលបានការកោតសរសើរ និងចាត់ទុកជាប្រទេសដ៏ក្សេមក្សាន្ត និងជាគំរូនៃការរស់នៅជាមួយគ្នាដោយឥតមោះហ្មងរវាងសហគមន៍សាសនា បើទោះបីជាព្រះពុទ្ធសាសនាត្រូវបានចាត់ទុកជាសាសនារបស់រដ្ឋ ហើយកម្ពុជាបើកទូលាយខាងជំនឿសាសនាផ្សេងទៀតក៏ដោយ។ សុខដុមនីយកម្មខាងសាសនាមិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែ វាកើតចេញពីភាពឈ្លាសវៃរបស់មេដឹកនាំក្នុងការបង្រួបបង្រួមសាសនិកគ្រប់សាសនាទាំងអស់ឱ្យរួមរស់ជាមួយគ្នាដោយសុខសាន្ត។

នៅលើទិដ្ឋភាពនយោបាយវិញ មនោគមន៍វិជ្ជាជ្រុលនិយមបាននិងកំពុងសាបរលាប និងឈានទៅរកការបាត់បង់ក្រោមឥទ្ធិពល នៃការបង្រួបបង្រួមជាតិដើម្បីរក្សាសន្តិភាពនិងស្ថិរភាពសង្គម។

ប្រជាពលរដ្ឋខ្មែរដែលកំពុងទទួលផលពីសន្តិភាពនិងភាពស្ងប់សុខខាងសាសនានៅលើទឹកដីរបស់ខ្លួនគាំទ្រយ៉ាងពេញទំហឹងនូវទិសដៅលុបបំបាត់នយោបាយជ្រុលនិយមនៅកម្ពុជាដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន និងកំពុងបន្តអនុវត្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។

សរុបទៅប្រទេសកម្ពុជាក៏ដូចជាប្រជាពលរដ្ឋខ្មែរពិតជាមានភ័ព្វសំណាងណាស់ ដែលអាចរស់នៅក្នុងសន្តិភាព និងភាពឥតសៅហ្មងខាងសាសនា ពីព្រោះវត្ថុដ៏ពិសិដ្ឋទាំងពីរ យ៉ាងនេះអាចបញ្ចៀសបាននូវសង្គ្រាម ជម្លោះប្រដាប់អាវុធ និងអំពើហិង្សា ហើយរក្សាបាននូវស្ថិរភាពសង្គម នយោបាយ និងសេដ្ឋកិច្ច ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ ដូច្នេះសន្តិភាព និងសុខដុមរមនាខាងសាសនាគឺជាទ្រព្យព្រេង ទ្រព្យសំណាង របស់កម្ពុជា ដែលខ្មែរទាំងអស់គ្នាត្រូវថែរក្សាការពារកុំឱ្យបាត់បង់ជាដាច់ខាត៕

ដោយ ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល

អត្ថបទដែលជាប់ទាក់ទង