**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ២នាក់ ពាក់ព័ន្ធករណីចាប់បង្ខាំងជំរិតទារប្រាក់

ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៦:៤៥នាទី នៅចំណុចកែងផ្សាររតនាផ្លាហ្សា ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជាផ្ទាល់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវតាមរយៈការពិនិត្យនៅកន្លែងកើតហេតុនិងសហការពីសាក្សី ឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្ខពួកចំនួន០៣នាក់ ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ ប្រព្រឹត្តនៅចំណុចបុរីញូថោន ផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ WENG SHENGFENG ភេទ ប្រុស ជនជាតិ ចិន មុខរបរ អាជីវករ ស្នាក់នៅផ្ទះឃ្លាំងជួលគ្មានលេខ ផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ។

២-ឈ្មោះ ZHANG YAN ភេទ ប្រុស ជនជាតិ ចិន មុខរបរ អ្នកបើកបររថយន្ត ស្នាក់នៅផ្ទះឃ្លាំងជួលគ្មានលេខ ផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ។

វត្ថុតាងចាប់យក៖ រថយន្តម៉ាក TOYOTA HIGHT LANDER ពណ៌ ទឹកមាស សេរីឆ្នាំ២០០៤ ពាក់ផ្លាកលេខភ្នំពេញ២AG-៤៣៧៤, រថយន្តម៉ាក TOYOTA PRIUS ពណ៌ ទឹកប្រាក់ សេរីឆ្នាំ២០០៤ លេខតួ០៥១១០៤ ពាក់ផ្លាកលេខ ភ្នំពេញ២AF-៧៦៤៦, ទូរសព្ទ័ដៃម៉ាកអាយហ្វូន ពណ៌ ប្រផេះ, ទូរសព្ទ័ដៃម៉ាកអាយហ្វូន ពណ៌ ខ្មៅ ចំនួន០២គ្រឿង, កាបូបដាក់ខោអាវ ម៉ាក MCYS& JPM ពណ៌ ខ្មៅ, អាវដៃវែង មានចំណាំងផ្លាត ពណ៌ ទឹកក្រូច សម្រាប់ធ្វើការងារនៅតាមការដ្ឋានចំនួន ០២, ស្បែកជើងប៉ាតាម៉ាកPEDRO ពណ៌ ទឹកប្រាក់ ចំនួន ០១គូ, ស្បែកជើងប៉ាតា ម៉ាកNIKE ពណ៌ស, ស្បែកជើងប៉ាតាម៉ាកSTARFOS ពណ៌ ស្វាយលាយប្រផេះ, ស្បែកជើងប៉ាតាម៉ាកARTTENGO ពណ៌ ទឹកប៊ិច, ផ្លាកលេខរថយន្តលេខភ្នំពេញ២BT-២៩៩៥ (លេខពិតភ្នំពេញ២BT-២៩០៥) ចំនួន ០២ បន្ទះ, ខ្សែរិតជ័រ ពណ៌ស មួយចំនួន, ខ្សែពណ៌ស ចំនួន ០២ ខ្សែ, ខ្សែអង្រឹងពណ៌បៃតង ចំនួន០៣ដុំ, ច្រវ៉ាកដែកចំនួន ០៤ ខ្សែ, មេសោ ចំនួន០៣, ស្រោមដៃពណ៌ខ្មៅ ចំនួន០២គូ, ស្រោមដៃពណ៌ផ្ទៃមេឃលាយខ្មៅ, វិទ្យុទាក់ទងម៉ាក BAOFENG ពណ៌ ខ្មៅ ចំនួន០២ គ្រឿង,ឧបករណ៍ផ្តាច់ប្រព័ន្ធកាមេរ៉ា, ទួណឺវីស ដងពណ៌លឿង, កែវឆ្លុះម៉ាកSAGA ជើងទម្រ និងស្រោម, ម៉ាស ចំនួន០៣ដុំ, សក់ក្លែងក្លាយ ចំនួន០៣, របាំងមុខជ័រកែច្នៃ ចំនួន០៤, មួកសុវត្ថិភាព ពណ៌ ខ្មៅ ម៉ាក BOPA កញ្ចក់មុខលាបថ្នាំពណ៌សខាងក្នុង ចំនួន០១, ស្កុតចំនួន ០៤ដុំ, ក្រដាសអាលុយមីញ៉ូម ចំនួន០១ដុំ, មួកកាតឹប ចំនួន០១, មួកឆាង ចំនួន០២, សំឡីចុកត្រចៀក ចំនួន០១ថង់, ទឹកថ្នាំដបជ័រចំនួន ០៦ដប (០៦ពណ៌), ទូរស័ព្ទដៃ ម៉ាកអាយហ្វូន ពណ៌ ខ្មៅ ចំនួន០២គ្រឿង, ច្រវ៉ាក់ដែកប្រវែង ១៤៥សង់ទីម៉ែត្រ និងសោចំនួន០១។

សម្ភារៈបាត់បង់៖ ប្រាក់ដុល្លារអាមេរិកចំនួន ៦៤០០ដុល្លារ, ទូរសព្ទ័ដៃម៉ាកអាយហ្វូន១៣។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង