**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”**នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង

កម្ពុជា កំពុងស្វែងរកលទ្ធភាពស្នើថៃបើក ទូលាយដល់ពលរដ្ឋខ្មែរ ប្រើប័ណ្ណព្រំដែន អាចធ្វើដំណើរដល់គោលដៅទេសចរណ៍ណាមួយ

ភ្នំពេញ៖ កម្ពុជា កំពុងស្វែងរកលទ្ធភាពស្នើភាគីថៃ បើកទូលាយដល់ប្រជាពលរដ្ឋខ្មែរ ដែលប្រើប្រាស់ប័ណ្ណព្រំដែន អាចធ្វើដំណើរដល់គោលដៅទេសចរណ៍ណាមួយ ស្របតាមស្មារតីបដិការ ស្មើភាព ទៅវិញទៅមក ។

នេះបើតាមការបញ្ជាក់ក្នុងកិច្ចប្រជុំដើម្បីត្រៀមលក្ខណៈសម្បត្តិធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីការឆ្លងកាត់ព្រំដែនកម្ពុជា-ថៃឆ្នាំ២០១៥ ដឹកនាំដោយឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ និងដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល មានប្រសាសន៍ស្វាគមន៍ដល់អង្គប្រជុំទាំងមូល ព្រមទាំងបានជម្រាបអំពីសាវតារការងារ ក្របខ័ណ្ឌកិច្ចព្រមព្រៀង ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាក់ទង នឹងការប្រើប្រាស់ប័ណ្ណព្រំដែនកម្ពុជា-ថៃ។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានលើកឡើងនូវតួលេខ នៃពលរដ្ឋថៃកាន់ប័ណ្ណព្រំដែនធ្វើដំណើរឆ្លងដែន ចូលមកកម្ពុជា រយៈពេល៩ខែ ដើមឆ្នាំ២០២៣ ដែលសុទ្ធសឹងតែជាអ្នកបើកបររថយន្តនិងបុគ្គលិកកាស៊ីណូ ធ្វើដំណើរចេញ-ចូលប្រចាំថ្ងៃ។ ដោយឡែកពលរដ្ឋខ្មែរ ដែលកាន់ប័ណ្ណឆ្លងដែនឆ្លងចូលទៅប្រទេសថៃ សុទ្ធសឹងជាអាជីវករដែលប្រកបរបលក់ដូរប្រចាំថ្ងៃនៅតាមតំបន់ព្រំដែន។

កិច្ចប្រជុំនាពេលនេះ មានគោលបំណង ដើម្បីពិនិត្យលើការអនុវត្តកិច្ចព្រមព្រៀងស្តីពីការឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ឆ្នាំ២០១៥ ដើម្បីស្វែងរកលទ្ធភាពក្នុងការពង្រីកវិសាលភាពនៃការចេញ-ចូល សម្រាប់ភ្ញៀវទេសចរថៃដែលកាន់ប័ណ្ណព្រំដែនចូលមកប្រទេសកម្ពុជាដល់ខេត្តសៀមរាប មកកម្សាន្ត និងស្នាក់នៅប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើនជាងមុន។ ទន្ទឹមនេះ យើងកំពុងស្វែងរកលទ្ធភាពស្នើភាគីថៃបើកទូលាយដល់ប្រជាពលរដ្ឋខ្មែរដែលប្រើប្រាស់ប័ណ្ណព្រំដែនអាចធ្វើដំណើរដល់គោលដៅទេសចរណ៍ណាមួយ ស្របតាមស្មារតីបដិការ ស្មើភាព ទៅវិញទៅមក។

នៅទីបញ្ចប់ ឯកឧត្តមអគ្គនាយកបានធ្វើការវាយតម្លៃនិងកោតសរសើរខ្ពស់ដល់អង្គប្រជុំ ដែលបានធ្វើការជជែក ពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុលផុស ដែលជាធាតុចូលដ៏សំខាន់ សម្រាប់ក្រុមការងារត្រៀមធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីការឆ្លងកាត់ព្រំដែនកម្ពុជា-ថៃឆ្នាំ២០១៥នេះ ឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ល្អប្រសើរជាងមុន និងឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋបានកាន់តែប្រសើរថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង