**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ស្ថានទូតបារាំងប្រចាំកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មាន ខួប៧០ឆ្នាំ នៃឯករាជ្យរបស់កម្ពុជា

ភ្នំពេញ៖ ក្នុងឱកាសខួបលើទី៧០ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា ស្ថានទូតបារាំង និងវិទ្យាស្ថានបារាំងនៅកម្ពុជា ដោយសហការជាមួយសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (SOSORO) និងវិទ្យាស្ថានស្រាវជ្រាវសម្រាប់អភិវឌ្ឍន៍ (IRD) នឹងរៀបចំព្រឹត្តិការណ៍នានា ដើម្បីអបអរចំណងពិសេស ដែលផ្សារភ្ជាប់ប្រទេសទាំងពីរ តាមរយៈការតាំងពិព័រណ៍សន្និសីទ និងការបញ្ចាំងភាពយន្ត។

ចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា ពិព័រណ៍ «១៩៥៣៖ បារាំង-កម្ពុជា ការចាប់ផ្តើមថ្មី » នឹងធ្វើឡើងនៅសារមន្ទីរព្រះ ស្រីឦសានវរ្ម័ន ដើម្បីបង្ហាញពីប្រវត្តិសាស្រ្តនៃឯករាជ្យរបស់កម្ពុជា ក្រោយសម័យអាណាព្យាបាលបារាំង និងការអភិវឌ្ឍប្រទេសកម្ពុជាក្នុងរយៈពេលពីរទសវត្សក្រោយមក។ នោះគឺជាឯករាជ្យមួយដែលសម្តេចព្រះវររាជបិតាជាតិខ្មែរ ទាមទារបានដោយមិនបានបង្ហូរឈាមមួយតំណក់ឡើយ។ ការទទួលបានឯករាជ្យនេះ មិនមែនជាការកាត់ផ្តាច់ទំនាក់ទំនងរវាងប្រទេសទាំងពីរទេ។ ផ្ទុយទៅវិញ ពិព័រណ៍នេះនឹងបង្ហាញថា សម័យកាលក្រោយឆ្នាំ១៩៥៣ បានឆ្លុះបញ្ចាំងឱ្យឃើញពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរហូតដល់អំឡុងដើមឆ្នាំ១៩៧០។

នៅថ្ងៃទី០៨ ខែវិច្ឆិកាខាងមុខនេះ ក៏មានការសម្ពោធពិព័រណ៍មួយទៀតផងដែរនៅលើរបងស្ថានទូតបារាំង ដែលមានចំណងជើង ថា «កម្ពុជា មើលពីលំហអាកាស ៧០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការ»។ ពិព័រណ៍នេះរៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវសម្រាប់អភិវឌ្ឍន៍ (IRD) ដោយផ្អែកលើការងារធ្វើឡើងក្នុងភាពជាដៃគូជាមួយស្ថាប័ន សាកលវិទ្យាល័យ សំខាន់ៗរបស់កម្ពុជា។

តាមរយៈរូបភាពថតពីលើអាកាស និងរូបភាពផ្កាយរណប ធ្វើឡើងក្នុងអំឡុងពេល៧០ឆ្នាំ ចុងក្រោយនេះ ពិព័រណ៍ខាងលើនឹងបង្ហាញពីការប្រែប្រួលនៃសណ្ឋានដី និងការវិវឌ្ឍរបស់ប្រទេសកម្ពុជា។ វាក៏បង្ហាញផងដែរថា តើបច្ចេកទេសសង្កេតមើលផែនដីអាចឱ្យគេឆ្លើយតបកាន់តែប្រសើរទៅនឹងបញ្ហាប្រឈមនៃការអភិវឌ្ឍប្រកបដោយចីរភាពដោយរបៀបណា។

ចំពោះភាពយន្តវិញ ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកា វិទ្យាស្ថានបារាំងនៅកម្ពុជានឹងចាក់បញ្ចាំងភាពយន្ត និយាយភាសាបារាំង ចំនួន៤ ពាក់ព័ន្ធនឹងឯករាជ្យរបស់ប្រទេសកម្ពុជា និងប្រទេសដទៃទៀតនៃ អតីតឥណ្ឌូចិនបារាំង។ ការចាក់បញ្ចាំងភាពយន្តទាំងនេះនឹងប្រព្រឹត្តទៅដោយមានវត្តមានរបស់សមិទ្ធិករ Philippe Fréling ដែលកំពុងស្នាក់នៅរាជធានីភ្នំពេញ។

សន្និសីទនានានឹងត្រូវរៀបចំឡើងនៅវិទ្យាស្ថានបារាំង ដោយមានការចូលរួម ពីសំណាក់ប្រវត្តិវិទូ Marie Aberdam ជាគ្រូបង្រៀន និងអ្នកស្រាវជ្រាវនៅវិទ្យាស្ថានជាតិភាសា និងអរិយធម៌បូព៌ាប្រទេស (Inalco)។ នៅថ្ងៃទី០៥ ខែធ្នូ សន្និសីទទី១នឹងផ្តោតលើបរិបទ តួអង្គ និងដំណាក់កាលនានា ដែលនាំឱ្យកម្ពុជាទទួលបានមកវិញនូវស្វ័យភាព ចាប់តាំងពីការលេចឡើងនូវចលនាជាតិនិយមខ្មែរក្នុងឆ្នាំ១៩៣០ រហូតដល់ការទទួលបាន អធិបតេយ្យភាពពេញលេញក្រោយសន្និសីទក្រុងហ្សឺណែវ (ឆ្នាំ១៩៥៤) ដែលបានបញ្ចប់សង្រ្គាមឥណ្ឌូចិនទី១។

ចំណែកសន្និសីទទី២ នៅថ្ងៃទី១២ ខែធ្នូ នឹងផ្តោតលើ«ការចងចាំរបស់កម្ពុជាអំពីការធ្វើអាណានិគម»។  ពិព័រណ៍នេះនឹងបង្ហាញពីការដាក់អាណានិគមនៅកម្ពុជា និងទំនាក់ទំនងរវាងប្រវត្តិសាស្រ្ត និងការចងចាំក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។ សន្និសីទទាំងពីរនេះនឹងធ្វើឡើងជាភាសាបារាំង ដោយមានការបកប្រែជាភាសាខ្មែរ៕

អត្ថបទដែលជាប់ទាក់ទង