**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ

រដ្ឋបាលស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឱ្យមន្ត្រីឈប់យកដបប្លាស្ទិក ចូលសាលាស្រុកទៀត ដោយត្រូវប្រើប្រាស់កែវក្រដាស ឬបំពង់ច្រកទឹកជំនួសវិញ

ភ្នំពេញ៖ រដ្ឋបាលស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានស្នើឱ្យមន្ត្រីបញ្ឈប់យកដបប្លាស្ទិក ចូលសាលាស្រុកបន្តទៀត និងឱ្យប្រើប្រាស់កែវក្រដាស ឬបំពង់ច្រកទឹកសម្រាប់ប្រើប្រាស់ជំនួសវិញ។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាស្រុកកំពង់ត្រឡាច កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ លោក វន ស៊ីផា អភិបាលស្រុក បានបញ្ជាក់ថា រដ្ឋបាលស្រុក បានខិតខំបំពាក់ជូនធុងចម្រោះទឹកស្អាត ចំនួន២គ្រឿង ជូនមន្រ្តីរដ្ឋបាលស្រុកសម្រាប់បរិភោគ មានទាំងទឹកក្តៅនិងទឹកត្រជាក់។

យោងតាមការបញ្ជាក់ពីលោកអភិបាលស្រុក ការចូលរួមកាត់បន្ថួការប្រើប្រាស់ប្លាស្ទិក នៅក្នុងរដ្ឋបាលស្រុក គឺធ្វើឡើងដោយមានការណែនាំ ពីឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង និងបន្ទាប់ពីរដ្ឋបាលខេត្ត និងក្រសួងបរិស្ថាន បានចុះអនុស្សារណៈ លើកកិច្ចសហប្រតិបត្តិការ ចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការប្តេជ្ញាចិត្ត ”ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ កន្លងមកនេះ នៅខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ថា យុទ្ធនាការ «មិនប្រើប្រាស់ថង់ប្លាស្ទិក» ដែលបានដាក់ចេញ ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី០១ ខែកញ្ញា កន្លងមក បានកំពុងអនុវត្តន៍យ៉ាងផុលផុសនៅតាមសាលារៀន វត្តអារាម និងតាមរោងចក្រសហគ្រាសនានានៅទូទាំងប្រទេស។ រហូតមកទល់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ មានសាលារហូតដល់ទៅជិត៤០០០សាលា គ្រូបង្រៀនប្រមាណ៧៧ម៉ឺននាក់ និងសិស្សចំនួនជាង២លាន នៅទូទាំងប្រទេស បានប្រកាសប្តេជ្ញាចិត្ត ចូលរួមអនុវត្តន៍យុទ្ធនាការ «មិនប្រើប្រាស់ថង់ប្លាស្ទិក» យ៉ាងតិច១ដង ក្នុងមួយសប្តាហ៍។ ជាមួយគ្នានេះ កម្មករ កម្មការិនីជាង១ម៉ឺននាក់ នៅតាមបណ្តារោងចក្រសហគ្រាសចំនួន ២០ កន្លែង ព្រមទាំងមានអ្នកពាក់ព័ន្ធ ចំនួនជាង១ម៉ឺនាក់ផ្សេងទៀត បានចូលរួមក្នុងយុទ្ធនាការនេះដែរ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចាត់ទុកថា ការចូលរួមយ៉ាងផុលផុសពីសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅតាមសាលារៀន និងអ្នកពាក់ព័ន្ធ ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ស្ទិកនៅកម្ពុជា បានគ្របដណ្តប់លើប្រជាពលរដ្ឋប្រមាណ៥០% នៃប្រជាជនសរុបនៅទូទាំងប្រទេស ដែលគឺជាក្តីសង្ឃឹម និងជាចរន្តដ៏ល្អមួយ ដើម្បីឈានឆ្ពោះទៅកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅក្នុងសង្គមកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសំដែងការថ្លែងអំណរគុណចំពោះការចូលរួមក្នុងយុទ្ធនាការ និងបានគូសបញ្ជាក់ថា ការចូលរួមរបស់របស់ ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត នឹងជួយធ្វើឱ្យបរិស្ថានប្រទេសស្រស់ស្អាត គ្មានជាតិពុល ដែលជាទីមនោរម្យសម្រាប់ប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង