ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ លោក ខេង សុខកក្កដា សមាជិកក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ ដែលវះកាត់សាច់ដុះលើក្បាល នៅមន្ទីរពេទ្យពេទ្យព្រះអង្គឌួង

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ លោក នាង កែវសុវណ្ណ អនុប្រធានក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឈួរ សុបញ្ញា ប្រធានក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ លោក ខេង សុខកក្កដា សមាជិកក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ ដែលវះកាត់សាច់ដុះលើក្បាល នៅមន្ទីរពេទ្យពេទ្យព្រះអង្គឌួង។
ក្នុងឱកាសនោះ លោកអនុប្រធានក្រុម បានពាំនាំនូវក្ដីនឹករលឹក ការសួរសុខទុក្ខនិងថវិការបស់លោកប្រធានក្រុម និងសមាជិកសមាជិកានៃក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញជូនដល់លោក ខេង សុខកក្កដា ៕
