ជប៉ុនបានដកសេចក្តីណែនាំ ស្តីពីរលកយក្សស៊ូណាមិ សម្រាប់តំបន់ឆ្នេរដ៏ធំទូលាយមួយ តាមបណ្តោយមហាសមុទ្រប៉ាស៊ីហ្វិក

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែតុលានេះថា ប្រទេសជប៉ុនបានដកសេចក្តីណែនាំ ស្តីពីរលកយក្សស៊ូណាមិ សម្រាប់តំបន់ឆ្នេរដ៏ធំទូលាយមួយ តាមបណ្តោយមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃចន្ទ បន្ទាប់ពីបានចេញផ្សាយវាទៅកាន់តំបន់កោះពីរ ភាគខាងត្បូងទីក្រុងតូក្យូ។
ការណែនាំនេះត្រូវបានលើកនៅម៉ោង ០៣០០ GMT ថ្ងៃច័ន្ទ ច្រើនជាងប្រាំម៉ោងបន្ទាប់ពីវាត្រូវបានប្រកាសសម្រាប់កោះនានាដែលមានចម្ងាយប្រហែល ១,០០០ គីឡូម៉ែត្រ (៦២១ ម៉ាយ) ភាគខាងត្បូងនៃរដ្ឋធានីរបស់ប្រទេស។ នេះបើតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយមិនមានការខូចខាតអ្វីគួរឲ្យកត់សម្គាល់ឡើយ។
យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន បានឱ្យដឹងថា ការណែនាំនេះបានកើតឡើងបន្ទាប់ពីការរញ្ជួយដីនៅជិតកោះ Torishima នៅម៉ោង ៥ និង ២៥ នាទីព្រឹក (JST) ។ ការស្ទាបស្ទង់ភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិកបានវាស់ស្ទង់ការរញ្ជួយដីនៅក្នុងតំបន់ដែលមានកម្រិត ៤.៩ រ៉ិចទ័រ។
ការណែនាំនេះមានប្រសិទ្ធភាពរហូតដល់ភាគនិរតីនៃប្រជុំកោះ Amami ចម្ងាយប្រហែល ១,៥០០ គីឡូម៉ែត្រពីទីក្រុងតូក្យូ និងផ្នែកខាងកើតនៃខេត្ត Chiba ជាប់នឹងរដ្ឋធានី។
ទូរទស្សន៍ជាតិ NHK បានឲ្យដឹងថា រលកយក្សស៊ូណាមិបានមកដល់តំបន់កោះមួយចំនួនហើយ ដែលបានរាយការណ៍ថាមានរលកខ្ពស់រហូតដល់ ៦០ សង់ទីម៉ែត្រ (២៤ អ៊ីញ)។
តំបន់ប្រជុំកោះ Izu ចម្ងាយប្រហែល ១០០ គីឡូម៉ែត្រ (៦២ ម៉ាយ) ភាគខាងត្បូងនៃទីក្រុងតូក្យូ គឺជាទីតាំងនៃការណែនាំអំពីការរញ្ជួយដីដែលបង្កឡើងដោយរលកយក្សស៊ូណាមិកាលពីថ្ងៃព្រហស្បតិ៍។
ប្រភព៖ Reuters
ប្រែសម្រួលដោយ៖ {ឡាយ លីហួ}
