**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញកាន់បិណ្ឌវេនទី៨ នៅវត្តបវេល ក្នុងឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង

ភ្នំពេញ៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកបវេល នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញកាន់បិណ្ឌវេនទី៨ នៅវត្តបវេល ក្នុងឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង ។

ក្នុងឱកាសនោះដែរឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា បានរំលឹកពីពិធីបុណ្យភ្ជុំបិណ្ឌ ដែជាពិធីបុណ្យព្រះពុទ្ធសាសនាដ៏ធំប្រចាំឆ្នាំ របស់ខ្មែរ មានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ។ ឯកឧត្ដមថា ពិធីបុណ្យភ្ជុំបិណ្ឌនេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកឋានរំលាយក្ខន្ធហើយ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជូនចំពោះប្រជាពលរដ្ឋក្នុងស្រុកបវេល ក៏ដូចជាពុទ្ធបរិស័ទដែលបានអញ្ជើញមកចូលរួមពិធីកាន់វេនទី៧ ក្នុងវត្តបវេលនាពេលនេះផងដែរ ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នគ្រោះធម្មជាតិផ្សេងៗ ជាពិសេសគ្រោះទឹកជំនន់ ជាមួយគ្នានោះក៏ត្រូវយកចិត្តទុកដាក់ចំពោះសុខភាពផងដែរ ។ បន្ថែមលើសពីនេះឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានណែនាំឲ្យអាជ្ញាធរ មានសមត្ថកិច្ច យកចិត្តដាក់ ពិសេសត្រូវត្រៀមខ្លួនឲ្យជាប់ជាប្រចាំ ដើម្បីចេញជួយសង្គ្រោះប្រជាពលរដ្ឋ បានទាន់ពេលវេលា នៅពេលជួបគ្រោះមហន្តរាយធម្មជាតិ កើតឡើងជាយថាហេតុ ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា រហូតទទួលបានជ័យជម្នះ ឈានទៅដល់បង្កើតគណរដ្ឋមន្ត្រីថ្មី អាណាត់ទី៧ ដែលដឹកនាំដោយបុត្រច្បងរបស់សម្ដេតេជោ ហ៊ុន សែន គឺសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ដូច​ប្រ​ទេ​ស​ដ​​ទៃទៀតនៅក្នុងតំបន់ ជំងឺកូវីដ-១៩ បានប​ង្ក​ផល​ប៉ះពា​ល់​​មកលើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ចកម្ពុជា ដែលក្នុងនោះមានវិស័យទេសចរណ៍ វិស័យកាត់ដេរ ដែលក្នុងនេះមានកម្មករ-និយោជិត ភាគច្រើនជាស្រ្តី និងប៉ះពាល់ដល់វិស័យសំខាន់ៗមួយចំនួនទៀត ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បាននិងកំពុងតែរៀបចំចាប់ផ្ដើមចាក់វ៉ាក់សាំង ការពារជំងឺមហារីកស្បូន ដល់ក្មេងស្រីចាប់ពីអាយុ ៩ឆ្នាំឡើងទៅ ។

ជាមួយគ្នានោះឯកឧត្ដមទេសរដ្ឋមន្ត្រី បានបន្ថែមថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏កំពុងតែរៀបចំកម្មវិធីយុវជនក្រីក្រ ដែលផ្ដល់ឱកាសដល់យុវជនប្រមាណ ១លាននាក់ ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី ថ្លែងថា បច្ចុប្បន្នយើងក៏បានពង្រាយមន្ត្រីកម្មសិកម្ម ទៅតាមមូលដ្ឋាន ដើម្បីជួយបង្ហាត់បង្រៀនដល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងកាន់តែច្បាស់ថែមទៀត ពីជំនាញ ក៏ដូចជាបច្ចេកទេសក្នុងការធ្វើកសិកម្ម ។ ឯកឧត្ដមថា បច្ចុប្បន្នតាមឃុំយើងរើសបាន ២០០នាក់ហើយ ដើម្បីបញ្ជូនទៅរៀននៅអីស្រាអែល ។

ថ្លែងក្នុងឱកាសនោះដែរឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលដែលមានសម្ដេចធិបតីនាយករដ្ឋមន្ត្រី បានគិតគូរដល់ប្រជាពលរដ្ឋដែលជាអ្នកប្រកបការងារ និងមុខរបរផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីឱ្យពួកគាត់បានចុះបញ្ជីក្នុងប្រព័ន្ធ និងបានទទួលអត្ថប្រយោជន៍ផ្សេងៗពីរាជរដ្ឋាភិបាល ព្រោះប្រសិនបើពួកគាត់នៅក្រៅប្រព័ន្ធ យើងពិបាកក្នុងការគ្រប់គ្រងចំនួនទិន្នន័យ និងផ្ដល់ការគាំពារដល់គាត់មិនគ្រប់ជ្រុងជ្រោយ មិនចំគោលដៅឡើយ ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ក៏បានថ្លែងរំលឹកថា ប្រទេសកម្ពុជា ពិតជាអភ័ព្វដែលជួបតែសង្គ្រាម និងឆ្លងកាត់របបព្រៃផ្សៃប្រល័យពូជសាសន៍ ប៉ុលពត ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ស្លាប់យ៉ាងច្រើន និងរងទុក្ខវេទនាជាច្រើនឆ្នាំ ។ ឯកឧត្ដមថា កម្ពុជា បានជួបវិបត្តិភ្លើងសង្គ្រាមយ៉ាងខ្លោចផ្សារអស់​រយៈពេល​ប្រមាណជា ៣ទសវត្សរ៍ ក្រោយពេលរដ្ឋប្រហារដោយខុសច្បាប់​ពីក្រុមសេនា​ប្រមុខ លន់ នល់ មានអាមេរិក និងវៀតណាមខាងត្បូងធ្វើជាបង្អែក។ ភ្លើង​សង្គ្រាម​ដែលបង្កាត់ឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បានឆេះរោលរាល​បំផ្លិច​បំផ្លាញ​នាវាកម្ពុជាស្ទើរក្លាយជាផេះផង់។ ភ្លើងសង្គ្រាមដែលបង្កាត់​ឡើង​ត្រឹមមួយតែមួយថ្ងៃ តែបានឆេះរោលរាលរហូតដល់ទៅ៣ទសវត្សរ៍។ ភ្លើងសង្គ្រាមនេះ ត្រូវបានបិទបញ្ចប់ទៅវិញទាំងស្រុង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ថ្ងៃដែលមេដឹកនាំខ្មែរក្រហម មកសុំរួមរស់នឹងរាជរដ្ឋាភិបាល ។

ក្នុងពិធីកាន់បិណ្ឌវេនទី៨ ដែលដឹកនាំដោយឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ទទួលបានបច្ច័យសរុប ២១លានរៀល និងប្រាក់ដុល្លារចំនួន ២០០ដុល្លារ ៕

អត្ថបទដែលជាប់ទាក់ទង