រឿងសង់ប្រាសាទនៅថៃ! នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ បានជួបពិភាក្សាគ្នា ក្នុងការដោះស្រាយលើករណីនេះ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ករណីការសាងសង់ប្រាសាទនៅប្រទេសថៃ ដែលមានការប្រតិកម្មពីប្រជាពលរដ្ឋ សម្ដេច បានណែនាំដល់ក្រសួងវប្បធម៌ ក្នុងការដោះស្រាយ នឹងពន្យល់ដល់ប្រជាពលរដ្ឋ ។
ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ និយោជិត នៅខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា សម្ដេច ក៏បានជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្ដីថៃ ក្នុងការដោះស្រាយលើករណីនេះផងដែរ ។
